Sunday, September 8, 2024
Homeតារាខ្មែរមាស សុខសោភា ៖ខ្លាចតំណែងតួរង

មាស សុខសោភា ៖ខ្លាចតំណែងតួរង

ភ្នំពេញ៖អ្នកជំនាញសិល្បៈបានលើកឡើងថាចំពោះមូលហេតុដែលមាស សុខសោភា មើល​រំលងហង្សមាស និង​Galaxy នោះដោយសារតែមានរឿងធំ១​ហើយសំខាន់បំផុតក្នុង​អា​ជីព​របស់នាងដែលសោភា ​​ត្រូវប្រយ័ត្ន​ទើប​ធ្វើឲ្យ​នាងបានសម្រេចចិត្តទៅផ្ញើរខ្លួននៅរាម ទាំង​ដឹងថាបទចម្រៀងរបស់នាងនៅ​ផលិតកម្មថ្មីនេះ​ពិបាក​ផ្ទុះ។រឿង​ដែ​ល​​សោភា ត្រូវបានអ្នក​ធ្វើការ​ក្នុងវិស័យសិល្បៈលើកឡើងថា​នាងមិនអាចទទួលយកបាននោះ​គឺបើទៅហង្សមាស​ខ្លាច​តែគេឲ្យនាងធ្វើជាតួរង ខណៈសុគន្ធកញ្ញា ជាប្អូនថ្លៃថៅកែជាតួឯក។ដោយឡែកការដែល​សោភា មិនចាប់​អា​រម្មណ៍Galaxy នោះព្រោះតែនាងដឹងថានៅទ្រនុំចាយ​លុយធំ​នោះ​បាន​ចាត់​ទុកនាងតន់ ច័ន្ទសីម៉ា គឺជាតួឯកទៅ​ហើយ ហេតុនេះបើទៅធ្វើជាអ្នកលេខរៀង​បន្ទាប់​ពី​តារា​ចម្រៀងជើងថ្មីនេះប្រាកដជាធ្វើឲ្យសោភា មិនអាច​យល់​ព្រមឡើយ។

 ថ្វីត្បិតតែមានការលើកឡើងពីអ្នកធ្វើការពាក់ព័ន្ធសិល្បៈថាពេលខ្លះគេបានរៀបចំថាអ្នកណាជាតួឯក និងម្នាក់​ណាជា​តួរង​​ក្ដី ប៉ុន្ដែលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់ថាមិនមែនដូច​ការ​សន្និដ្ឋានបែបនេះ​ឡើយព្រោះ​លោកយល់​ថាបើមាស សុខសោភា ទៅហង្សមាសនឹងធ្វើឲ្យ​ផលិ​ត​​កម្មធំនេះលំអរទៅដោយសួនបុប្ផាចម្រុះព័ណ ពោល​គឺ​តារាចម្រៀងមានគ្រប់ទម្រង់ គ្រប់​សម្លេង​ទាំងអស់។ប៉ុន្ដែលោកសុធីវណ្ណ ធ្លាប់អះអាងថាតាមទស្សនៈរបស់លោក​មើល​ឃើញ​ថាសុខសោភា មានសម្ថភាពខ្ពស់ឬលើសុគន្ធកញ្ញា បន្ដិច។ដោយឡែកលោកនូ ស៊ឹប វិញ​ធ្លាប់​ប្រាប់​ថាសម្ថភាពដូចមាស សុខសោភា ទោះជាទៅដល់ផលិតកម្មណាក៍ល្បី ហើយ​លោក​ជឿរ​ថាគ្រប់ផលិត​កម្ម​ទាំង​អស់សុទ្ធតែចង់បានសោភា ។ចំណែកអ្នកជំនាញធ្វើ​ភ្លេង​(Composer)​នៅ​ហង្សមាសម្នាក់​បាននិយាយ​ដោយមិន​ឲ្យដាក់ឈ្មោះថាបើសុខសោភា មកហង្សមាសនឹង​ច្រៀងជាដៃគូជាមួយលោកឆន សុវណ្ណារាជ និងឧកញ៉ាខែម ប៊ុនថៃ ជាដើមប្រាកដជាល្បី​ល្បាញ​ថែមទៀតជាមិនខាន។ប៉ុន្ដែបើសោភា ទៅGalaxy  មុនចូលរាម នោះនាងនឹង​ក្លាយទៅ​ជាតារា​ស្រី​ឈមុខគេ​បាត់ទៅហើយគ្មានតារាណាអាចប្រជែង​ឈ្នះ​នោះទេបើនាងចាប់ដៃគូជាមួយ​លោក​ព្រាប សុវត្ថិ នោះ។យ៉ាងណាគ្រូភ្លេងរូបនោះថាសោភា ទៅរាម ដើម្បីផ្ដោតលើការរកស៊ី​ជាង​ច្រៀងហើយ​អ្នកណាក៍មើលដឹងដែរ។លោកថាតាម​ទស្ស​នៈ​របស់លោក​ផលិតកម្មនីមួយៗមិន​អាច​​លើក​តារាឲ្យល្បី​ទាំងអស់​បានទេ​គឺលើកបាន​តែមួយ​ៗ​ដូចជាបារមីមានវណ្ណ ដា ,ហង្ស​មាស​មានខេមរៈ សិរីមន្ដ,Galaxy មានតន់ ច័ន្ទសីម៉ា និង​សាន់​ដេមានសុខ ពិសី ជាដើម…។

សូមបញ្ជាក់ថាមាស សុខសោភា ទោះជាពេលនេះមិនទាន់មានបទ​ចម្រៀងផ្ទុះខ្លាំងដូច​មុនក្ដី តែនាងបានក្លាយ​ទៅ​ជាអ្នកជំនួញម្នាក់ដែលមានហាងផ្ទាល់ខ្លួនដល់ទៅ២ និងចុង​ក្រោ​យ​នេះនាងបានឈានទៅ​រកស៊ីផ្នែក​អច​ល​នទ្រព្យផងដែរ។សុខសោភា ដែលមករួម​រស់ជា​មួយ​រាម ជាង១ឆ្នាំនេះនាងបានក្លាយទៅជាដៃគូជាមួយលោកដួង វីរៈសិទ្ធ តែរាល់បទចម្រៀង​របស់រាម ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាមិនមែនប្រជែងជាមួយហង្សមាស និង​Galaxy នោះទេ  ព្រោះផលិតកម្មនេះធ្វើជាលក្ខណៈព័ណ​សំបុររបស់​ខ្លួន។ដោយឡែក​តាម​បណ្ដារConcerts ធំៗមួយចំនួនគេឃើញសោភា នៅតែយកបទល្បីៗរបស់នាងពីមុនច្រៀង​ឡើងវិញពិសេសគឺបទ”Friday Night “ របស់ថោន ដែលនេះបញ្ជាក់ថាសោភា ច្រៀងនៅ​ផលិ​តកម្មថ្មីមិនទាន់មានបទមួយណា​ខ្លាំងជាងបទល្បីៗ​របស់​នាងពីមុនឡើយ។ចំណែកស្វាមីរបស់សោភា គឺលោកអ៊ឹត រ៉ាដា ដែលជាអ្នកគ្រប់គ្រងផលិតកម្មCamtrax វិញផ្អាក​ចេញបទថ្មីៗ​របស់​សោភា នៅផលិតកម្មផ្ទាល់ខ្លួននេះជាច្រើនខែមកហើយដែលធ្វើឲ្យសោភា ត្រូវពឹង​ចម្រៀ​ង​តែ១​ច្រកនៅរាម ហេតុនេះហើយទើបធ្វើឲ្យនាងមិនទាន់មាន​បទណាដែលធ្វើឲ្យទីផ្សារ​កក្រើក​​​ខ្លាំងដូចមុន។យ៉ាងណារាម ជាផលិតកម្មថ្មីដែលថៅកែជាអ្នកមានទ្រព្យ​និង​ចំណាយទៅលើ​ការទិញកាមេរ៉ាថ្លៃៗណាស់ ហេតុ​នេះហើយថៅកែនឹងមិនបណ្ដោយ​ឲ្យតារា​ចម្រៀងសំនៀង​ផ្អែមរូបនេះធ្លាក់ចុះឡើយ ខណៈដែលសោភា ផ្ទាល់​មុននេះបានតាំង​ចិត្តថា​នឹងបញ្ចេញ​ស្នៀត​ដែលពីមុនមិនដែលបង្ហាញឲ្យអ្នកណា​បានឃើញសោះនោះ​នៅឆ្នាំ​២០២២ នេះទាំងអស់​ដើ​ម្បីវាយ​លុកទីផ្សារចម្រៀង ដែលការតាំងចិត្តបែបនេះបញ្ជាក់ថាសោភា លែង​បន្ធូដៃទៀត​ហើយ៕

RELATED ARTICLES