Sunday, June 29, 2025
Homeសន្ដិសុខសង្គមបុរសជិះម៉ូតូឆ្លងផ្លូវ ឡានបុករបួសធ្ងន់

បុរសជិះម៉ូតូឆ្លងផ្លូវ ឡានបុករបួសធ្ងន់

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូបត់ឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្ត ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៩៣-១៩៤ ស្ថិតក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ឡើងតែម ២០០៨ ពាក់ស្លាកលេខ កណ្តាល 1H-4469 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវ ពីត្បូង ទៅជើង រំពេចនោះស្រាប់តែមានរថយន្តម៉ាក FUTON GLOBAL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ គ.ជ.ប ០០៧៧ បើកបរក្នុងទិសដៅពីលិច ទៅកើត បានបុកម៉ូតូ បណ្តាលឱ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ព្រមទាំងខូចខាតរថយន្ត និងម៉ូតូ។

ក្រោយឃើញហេតុការណ៍ ប្រភពព័ត៌មានបានរាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ និងសង្គ្រោះជនរងគ្រោះ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះឌួង ឌឿន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន (ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់) ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ចំពោះអ្នកបើកបររថយន្ត ជាជំនួយរបស់ចិន មានឈ្មោះសេង ទុន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិផ្កាស្លា សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាង រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES