Sunday, September 8, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ៖មិនចោលអាជីពចាស់

ខេមរៈ សិរីមន្ដ៖មិនចោលអាជីពចាស់

ភ្នំពេញ៖តារាចម្រៀងហង្សមាសលោកខេមរៈ សិរីមន្ដ ដែលបានឡើងងារជាឧកញ៉ា​កាលពី​ថ្ងៃ​ទី១១ខែកុម្ភៈ​ឆ្នាំ​២០២២ នោះ​ធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈមានការចាប់អារម្មណ៍ ខណៈដែល​ខ្លះទៀតមាន​ចម្ងល់ថាតើ​លោក​ឧកញ៉ាខែម ប៊ុនថៃ នឹងបញ្ចប់អាជីពចម្រៀងបន្ទាប់ពី​ទទួល​បាន​គោរម្យងារនេះឬ​យ៉ាងណា?​ការលើក​ឡើង​បែ​បនេះដោយសារតែលោកប៊ុនថៃ ចាប់ផ្ដើម​រយាលៗពីការច្រៀងរាំតាមបណ្ដារឆាកតន្រ្ដី​ក្រោយក្លាយ​ទៅជាឧក​ញ៉ានេះ ស្របពេលដែល​អតី​តប្រធានសមាគមន៍សិល្បករខ្មែរលោកសុះ ម៉ាច ក៍មានចម្ងល់​ដែរ​ថា​តើលោកខេមរៈ សិរី​មន្ដ នៅច្រៀងទៀតឬអត់ពេល​ឡើងឧកញ៉ា?ចំណែកអតីតអ្នកដឹកនាំ​ប្រគុំតន្រ្ដី​ដែលពេលនេះ​ឡើង​ជារដ្ឋ​លេ​ខាធិការក្រសួងព័តមានឯកឧត្តមសាម៉ន បណ្ឌិត្យ វិញថាលោកសិរីមន្ដ នឹងធ្វើ​ឲ្យអ្នក​​រៀប​មង្គល​ការកូនល្មមៗ​លែ​ង​ហ៊ានជួលទៅច្រៀងក្រោយពីលោកប៊ុនថៃ បញ្ចេញវីដេអូ​ច្រៀង៦​បទបាន១ម៉ឺនដុល្លារនោះជាមិនខាន ហើយ​លោក​មានការព្រួយបារម្ភថាខ្លាច​តែពិធីករ​ប្រ​កាស​ឈ្មោះខុសគោរម្យងារពេលលោក​ឧកញ៉ាឡើងឆាក​នោះរឹតតែ​ពិបាកថែមទៀត។

  យ៉ាងណាថ្មីៗនេះនៅលើបណ្ដាញសង្គមមានការចែកចាយ(Share)លោកឧកញ៉ាខែម ប៊ុនថៃ ទៅច្រៀងរាំក្នុង​កម្មវិធីមង្គលការមួយដែលធ្វើ​ឲ្យភ្ញៀវផ្អើលពេញរោងការតែម្ដង​ព្រោះ​ស្មានតែសិរីមន្ដ លែងច្រៀងក្រោយ​ក្លា​យ​ទៅជាឧកញ៉ានេះហើយ តែដឹងអីលោកប៊ុនថៃ នៅ​តែបន្ដចាប់កាន់ក្បាលមីក្រូនៅឡើយ។អ្វីដែលគូរឲ្យចាប់អា​រម្មណ៍​គេឃើញលោកប៊ុនថៃ ហាក់​មានកងអង្គរក្សច្រើនជាងមុនគឺមិនចាញ់ឧកញ៉ាល្បីៗមួយចំនួនទៀតនោះទេ។

 គូររំលឹកថាខេមរៈ សិរីមន្ដ បានតស៊ូចាប់អាជីពចម្រៀងកាលពីឆ្នាំ២០០៤ នៅក្លឹប​កម្សាន្ដ​U2ដែលពេល​នោះច្រៀង​១​ខែបានតែ៩០ដុល្លារ​(១ថ្ងៃ៣ដុល្លារ)តែបច្ចុប្បន្នបាន​វិវត្តន៍ខ្លួនទៅជាឧកញ៉ា ហើយអតីតតារាសាន់ដេរូប​នេះថា​ច្រៀ​​ង៦បទបាន១ម៉ឺន​ដុល្លារ​ឯណ្ណោះ ដែលធ្វើឲ្យតារាមិនតិចទេមានការភ្ញាក់ផ្អើល រហូតខ្លះចង់បានងារឧកញ៉ា​ដើម្បី​ឡើងថ្លៃខ្លួនដូចលោកប៊ុនថៃ ទៀតផង។ប៉ុន្ដែមជ្ឈដ្ឋានមហាជនរងចាំមើលថាតើក្រោយខេមរៈ សិរីមន្ដ ក្លាយ​ជាឧកញ៉ា ហើយបង្ហាញសកម្មភាពថានៅបន្ដអាជីពចម្រៀងនេះអតីតតារាU2 និងសាន់ដេដែល​ធ្លាប់​លេច​ឭថា​Galaxy នឹងស្ទួចយកទៅនាពេលខាងមុខនេះ​នឹងកាន់តែ​ល្បី​ល្បាញក្នុងអាជីពចម្រៀងថែមទៀត ឬថយចុះ?

RELATED ARTICLES