Sunday, September 8, 2024
Homeតារាខ្មែរនិសា - សុខសោភា ៖បានប្ដីមិនដូចគ្នា

និសា – សុខសោភា ៖បានប្ដីមិនដូចគ្នា

ភ្នំពេញ៖សុគន្ធ និសា និងមាស សុខសោភា បានជ្រើសស្នេហ៍បុរសអាណិកជនដូចគ្នាដោយ​និសា ក្លាយទៅជា​ភរិយាលោកចៅ សម្បត្តិ ខ្មែររស់នៅអាមេរិក ខណៈដែលសោភា ជ្រើស​លោក​​អ៊ឹត រ៉ាដា បុរសខ្មែរមកពីកាណាដា ។ប៉ុន្ដែការដើរលើវិថីសិល្បៈជាប្រចាំថ្ងៃនោះនិសា និងសោភា មិនដូចគ្នានោះទេដោយសារតែតារាហង្សមាស​គ្មាន​ស្វាមីជាជំនួយក្នុងអាជីព​សិ​ល្បៈរបស់នាងឡើយ ខណៈដែលសោភា វិញប្ដីនាងជាអ្នក​នៅក្រោយខ្នង​នាងស្ទើ​តែ​គ្រប់​​យ៉ាង​ទាំងអស់ទាក់ទងការចម្រៀងសម្ដែងរបស់នាង។

យ៉ាងណាក្នុងជំនួបផ្ទាល់កន្លងមកសុគន្ធ និសា អះអាងថាស្វាមីនាងមិនដែលដើរ​តាម​នាង​តាមបណ្ដារ​ឆាក​តន្រ្ដី​ទាំងឡាយនោះគឺដោយសារតែ​លោកមានការងាររវល់ច្រើនដែល​ត្រូវ​ធ្វើ ។ប៉ុន្ដែនាងថាទោះជាមិន​បាននៅ​ក្បែរ​គ្នា២៤ម៉ោងក្ដី តែទំនុកចិត្តលើគ្នាវិញគឺមានដូចគ្នា ហើយពេលខ្លះអំឡុងនាងទៅច្រៀងសម្ដែងនៅ​តាមបណ្ដារ​ខេ​ត្តឆ្ងាយៗនោះប្ដីនាងក៍ធ្លាប់ទៅជាមួយដែរដែលពេលចប់ការងារដើរកម្សាន្ដនៅតំបន់រម្យនីយដ្ឋាននៅខេត្តនោះតែម្ដង។

 ចំពោះមាស សុខសោភា វិញរយៈពេលជាង១០ឆ្នាំចុងក្រោយនេះគេបាន​មើលឃើញ​ថាស្វាមីនាងលោកអ៊ឹត រ៉ាដា តែងតែងដើរតាមនាងគ្រប់សកម្មភាពសិល្បៈរបស់សោភា តែ​ម្ដងមានដូចជាការច្រៀងនៅតាមខេត្ត,ថតMV,ស្ពត និងពេលនាងច្រៀងសម្ដែងគ្រប់Concerts  ទាំងអស់ព្រោះលោករ៉ាដា មានតួនាទីជាអ្នកចាក់ភ្លេងឲ្យសោភា ច្រៀង​,ថតរូបនាងច្រៀងរាំ និង​រៀបចំសម្លៀកបំពាក់ឲ្យសោភា នៅគ្រប់ឆាកតន្រ្ដីទាំងឡាយតែ​ម្ដង។សកម្មភាព​របស់​សុខ​សោភា និងប្ដីនាងបែបនេះបញ្ជាក់ថាអ្នកទាំង២ធ្វើការងារសិល្បៈរួមគ្នាបើទោះជាលោករ៉ាដា មិនមាន​ជំនាញសិល្បៈ ព្រោះលោកជាគ្រូពេទ្យម្នាក់ក្ដី តែក្រោយពីផ្អាកអាជីពពេលនេះ​លោក​រ៉ាដា បានក្លាយទៅ​ជាអ្នក​គ្រប់គ្រងផលិតកម្មCamtrax ដែលជាកម្មសិទ្ធិរបស់សោភា។

  មហាជនកត់សម្គាល់ថាសុគន្ធ និសា ក្រោយចេញពីថោន ទៅហង្សមាសវិញនេះ​កេរ្តិ៍​ឈ្មោះរបស់​នាងហាក់​នៅទ្រឹងពោលគឺមិនចុះខ្សោយខ្លាំងហើយក៍មិនសូវស្ទុះទៅមុខដូចមុនទៀតដែរ បន្ទាប់ពីរៀបការប្ដីជាង៤ឆ្នាំនេះ។ទោះជាយ៉ាងណាអ្វីដែលគូរឲ្យសរសើរសុគន្ធ និ​សា នៅតែរក្សាររូបរាងបានស្អាតមិន​ចាញ់កាលនៅលីវ​នោះទេ​ព្រោះ​តែនាងថែរាង​ឲ្យនៅ​ស្វែល មិនឲ្យឡើងគីឡូ ឬបែកសាច់ខ្លាំងដូចតារាមួយចំនួនដែលមាន​ស្វាមីឡើយ។ការមិន​ឲ្យសម្រស់ធ្លាក់ចុះក្រោយមានប្ដីនេះធ្វើឲ្យនិសា នៅតែត្រូវប៉ាន់ក្នុងការថតស្ពតធំៗទើប​ធ្វើឲ្យ​ប្រាក់ចំ​ណូ​លពីសិល្បៈនាងនៅតែមិនប្រែប្រួលពីមុនខ្លាំងនោះទេ។តែអ្វីដែលគូរឲ្យបារម្ភពេលនេះនិសា មានប្ដីជាង៤ឆ្នាំ​ទៅ​ហើយ ប៉ុន្ដែនាងមិនទាន់មានកូន១គ្រាប់ឡើយដែល​ធ្វើឲ្យម្ដាយ​នាងចង់បានចៅពបានត្រឹមតែរងចាំ​ដំណឹងល្អពី​នាង​ឡើងផ្សារភ្នែកទៅហើយ។

  ដោយឡែកសម្រាប់មាស សុខសោភា វិញនៅរយៈពេលចុងក្រោយនេះ​នាងគ្មាន​បំ​ណ​ងចេញទៅរស់​នៅ​តាម​ប្ដីនៅកាណាដានោះទេ ព្រោះទើបបើកហាងថ្មីដល់ទៅ២ដែល​ចំ​ណាយ​ទុនអស់រាប់​ម៉ឺនដុល្លារ​នៅរដូវ​កូវីដនេះ។សោភា ដែលប្រារពខួបអាពាហ៍ពិពាហ៍ជាមួយ​ស្វាមី​គម្រប់១២ឆ្នាំកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២ នេះចង់បាន​កូន​ឡើងញ័រខ្លួន​ទៅហើយរហូតដល់​នាងបានហៅយុវវជនម្នាក់ឈ្មោះBovee Hundley ដែលមានអាយុ១៤ឆ្នាំនោះថា​ជាកូនៗ​ទៀត​ផង បើទោះជាគេដឹងថាបុរសនោះជាក្មួយរបស់នាងក្ដី។

មហាជនរងចាំមើលថាតើសុគន្ធ និសា ដែលរៀបការប្ដីជាង៤ឆ្នាំ និងមាស សុខសោភា ដែលរៀបការដូចសែន​ព្រេនជាមួយលោកអ៊ឹត រ៉ាដា ជាង១២ឆ្នាំនោះម្នាក់ណា​នឹងពពោះ​មុន​ទៅ?ការអ៊ុតចាំមើលនិសា-សោភា រឿង​យក​កូនជាងការចេញបទចម្រៀងថ្មីនេះដោយសារតែ​តារាទាំងពីរ​ដែលធ្លាប់ច្រៀងរួមគ្នានៅផលិតកម្មរស្មីស្ទឹងសង្កែរ និងថោន នេះបច្ចុប្បន្នពួកគេ​មាន​​អាយុ​ច្រើនច្រើនដែរហើយបើនៅតែពន្យាពេលយកកូនទៀត​គឺអាចប្រឈម​ពិ​បាក​​ពពោះ​តែម្ដង​ដែលចំណុចនេះសោភា ក៍ធ្លាប់ទទួលស្គាល់ដែរថា”អាយុច្រើន ពិបាកយកកូន” ហេតុ​នេះ​ហើយ​គេជឿរថាតារាពួកគេប្រាកដ​ជាកំពុង​រៀបផែនការណ៍យកកូនដូចគ្នាតែម្ដង៕

RELATED ARTICLES