Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើងបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណធ្លាក់ ចូលសមុទ្រជប៉ុន

កូរ៉េខាងជើងបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណធ្លាក់ ចូលសមុទ្រជប៉ុន

កាលពីសប្តាហ៍មុនប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានរាយការណ៍ថាកូរ៉េខាងជើងកំពុងរៀបចំការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) មួយផ្សេងទៀតក្នុងពេលឆាប់ៗនេះ។

ដូចការគ្រោងទុកឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់ អ្វីដែលគេសង្ស័យថាជាមីស៊ីលផ្លោងហើយបបានជំរុញឱ្យនាវានៅក្នុងតំបន់នោះមានប្រុងប្រយ័ត្ននិងកុំឱ្យចូលទៅជិតវត្ថុប្រសិនបើវាធ្លាក់ចូលទៅក្នុងទឹក។

ការព្រមាននេះត្រូវបានចេញនៅម៉ោង២និង៣៨នាទី ម៉ោងនៅប្រទេសជប៉ុន។ទន្ទឹមនឹងនេះអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានបញ្ជាក់ពីការបាញ់បង្ហោះនេះដោយនិយាយថាទីក្រុងព្យុងយ៉ាងបានបាញ់គ្រាប់មីស៊ីលមិនស្គាល់អត្តសញ្ញាណឆ្ពោះទៅកាន់សមុទ្រជប៉ុន។

តាំងពីដើមឆ្នាំនេះ កូរ៉េខាងជើងបានធ្វើតេស្តយ៉ាងហោចណាស់ដប់ដង។ប្រសិនបើរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍បង្ហាញការពិត នេះនឹងក្លាយជាការសាកល្បងលើកទី 11 នៅឆ្នាំនេះ៕

RELATED ARTICLES