Sunday, June 29, 2025
Homeសន្ដិសុខសង្គមបុរសដៃដល់ សុំមើលបេះដូងស្រី លូកស្ទាបដោះ ប្តីគេមកទាន់

បុរសដៃដល់ សុំមើលបេះដូងស្រី លូកស្ទាបដោះ ប្តីគេមកទាន់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានជិះម៉ូតូមកលេងប្តីដែលជាសន្តិសុខយាមផ្ទះឱ្យថៅកែលក់គ្រឿងសំណង់មួយកន្លែង លុះទៅដល់ ក៏ត្រូវម្ចាស់ផ្ទះ លែបខាយឌឺដង សុំមើលបេះដូង រួចធ្វើសកម្មភាពលូកដៃទៅស្ទាបដើមទ្រូង (ដោះ) របស់នាង ធ្វើឱ្យនាងភ័យ ស្រែកឆោឡោហៅប្តីមកជួយ ស្រាប់តែបុរសជាម្ចាស់ផ្ទះរូបនោះ ដើរចូលសម្ងំក្នុងផ្ទះបាត់។

 ករណីបៀតបៀនកេរ្តិ៍ខ្មាសខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចក្បែរសណ្ឋាគារបាលី ផ្ទះលេខ២៥-២៦ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

តាមសម្តីស្ត្រីម្នាក់ដែលអះអាងថា ខ្លួនជាជនរងគ្រោះ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា នាងទើបនឹងមានអាយុ ១៧ឆ្នាំប៉ុណ្ណោះ និងធ្វើការជាកម្មការិនីរោងចក្រ និងស្នាក់នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងសង្កាត់កំបូល

ខណ្ឌកំបូល។ នាងមានប្តីជាសន្តិសុខ ដែលបានមកយាមប្រចាំការនៅផ្ទះកើតហេតុខាងលើ អស់រយៈពេលជិតកន្លះ

ឆ្នាំមកហើយ។ កន្លងមក នាងតែងតែមកលេង និងដេកកំដរប្តីរបស់នាង នៅត្រង់ចំណុចកើតហេតុ រាល់ពេលដែលនាងទំនេរពីការងារដែរ តែមិនធ្លាប់មានរឿងអ្វីកើតឡើងនោះទេ ហើយមូលហេតុដែលនាងឧស្សាហ៍មករកប្តីនៅទីនោះ គឺដោយសារតែប្តីប្រពន្ធពួកនាងស្នាក់នៅផ្សេងពីគ្នា និងរវល់ធ្វើការ មិនសូវជាមានពេលជួបគ្នានោះទេ។

ស្ត្រីខាងលើ បន្តថា មុនពេលកើតហេតុ នាងបានចេញពីធ្វើការ រួចក៏ជិះម៉ូតូមកលេងប្តីរបស់នាង នៅត្រង់ចំណុចកើតហេតុដូចសព្វដង។ លុះពេលមកដល់ នាងក៏កើតមានអាការមិនសូវស្រួលខ្លួន ទើបប្តីរបស់នាងបានបើកគូទរថយន្ត ១គ្រឿង ដែលឈប់ចត នៅខាងមុខផ្ទះកើតហេតុ ដើម្បីរៀបចំកន្លែងឱ្យនាងដេក រួចនាងក៏បានឡើងទៅសម្អំដេកលង់លក់តែម្តងទៅ ចំណែកប្តីនាងបានទៅអង្គុយបោកខោអាវនៅខាងមុខផ្ទះ ដែលនៅទល់មុខនឹងផ្ទះកើតហេតុ ដោយទុកឱ្យនាងដេកតែម្នាក់ឯងនៅលើគូទរថយន្តនោះ។

ប្រភពដដែល បន្តថា លុះដល់វេលាកើតហេតុ ក៏ស្រាប់តែបុរសជាម្ចាស់ផ្ទះ វ័យប្រមាណ៥០ឆ្នាំ បានបើករថយន្តមួយគ្រឿង ដោយមិនដឹងថា ទើបតែមកពីណានោះទេ បានមកឈប់ចតនៅខាងមុខផ្ទះ ហើយបុរសជាម្ចាស់ផ្ទះរូបនោះ ក៏បានដើរមកជិតនាង និងបានសួរនាំ លែបខាយដាក់នាងថា “បេះដូងខ្មៅម៉្លេះ បានជាមិនទៅជួយបោកខោអាវ

ប្តី”។ ពេលនោះនាងក៏បានភ្ញាក់ដឹងខ្លួន និងបានតបទៅបុរសជាម្ចាស់ផ្ទះវិញថា “ដោយសារតែខ្ញុំមិនស្រួលខ្លួន” ពេលនោះបុរសជាម្ចាស់ផ្ទះ ក៏បានបន្តទៀតថា “សុំមើលបេះដូងតិចមើល ពណ៌អី?” រួចហើយ មិនត្រឹមតែនិយាយប៉ុណ្ណោះទេ ស្រាប់តែបុរសជាម្ចាស់ផ្ទះរូបនោះ លេងដៃដល់ លូកដៃចូលក្នុងអាវ និងស្ទាបដើមទ្រូង (ដោះ) របស់នាងទៀតផង ។

ប្រភពខាងលើ បញ្ជាក់ថា ខណៈពេលនោះ នាងក៏ព្យាយាមរើបម្រះ និងស្រែកហៅប្តីរបស់នាងឱ្យជួយ ប៉ុន្តែតែដោយសារនាងឈឺកខ្លាំងពេក ទើបស្រែកមិនសូវឮនោះទេ។ ស្របពេលនោះ ប្តីរបស់នាងក៏បានងើបដើរមកមើល ភ្លាមៗនោះបុរសជាម្ចាស់ផ្ទះ ក៏បានដើរចូលទៅខាងក្នុងផ្ទះកើតហេតុបាត់ទៅ រីឯនាងវិញ ក៏និយាយរឿងរ៉ាវប្រាប់ប្តីរបស់នាង ទើបបង្កឱ្យការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកសួរនាំតែម្តង។

បន្ទាប់ពីកើតហេតុ បុរសជាម្ចាស់ផ្ទះ មិនព្រមចេញមកពីក្នុងផ្ទះនោះទេ។ ក្រោយមក សមត្ថកិច្ចក៏បាននាំស្ត្រីរងគ្រោះទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលអូរបែកក្អម ដើម្បីធ្វើការដាក់ពាក្យបណ្តឹង ចាត់ការទៅតាមផ្លូវច្បាប់។

ជុំវិញករណីខាងលើនេះ នៅមិនទាន់មានការបកស្រាយបំភ្លឺពីសាមីខ្លួនបុរសជាម្ចាស់ផ្ទះដែលទទួលរងការចោទប្រកាន់ថាបានបៀតបៀនប្រពន្ធរបស់គេនៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES