Sunday, June 29, 2025
Homeសន្ដិសុខសង្គមផឹកប៉ះស្រាកាច ជេរម្ចាស់ផ្ទះ វ៉ៃខ្ទេចរបស់ទ្រព្យ ជាប់ខ្នោះ

ផឹកប៉ះស្រាកាច ជេរម្ចាស់ផ្ទះ វ៉ៃខ្ទេចរបស់ទ្រព្យ ជាប់ខ្នោះ

ខេត្តត្បូងឃ្មុំ ៖ បុរស២នាក់ បានផឹកស៊ីជុំគ្នា លុះស្រវឹងធ្លាក់ភ្នែក ស្រាប់តែភាគីម្ខាងបានរករឿងជេរប្រមាថម្ចាស់ផ្ទះយ៉ាងចាស់ដៃ រួចទាញពូថៅវាយកម្ទេចម៉ូតូរបស់ជនរងគ្រោះ និងចានឆ្នាំង កៅអី របស់ទ្រព្យគេ បណ្តាលឱ្យខូចខាតមួយចំនួនធំ ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីជេរប្រមាថ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាខាងលើនេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិធ្លក សង្កាត់សួង ក្រុងសួង។

លោកវរសេនីយ៍ឯក ឈន សុធន អធិការដ្ឋាននគរបាលក្រុងសួង បានឱ្យដឹងថា កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះលួង ណារុន ភេទប្រុស អាយុ៤១ឆ្នាំ ដែលបានផឹកស្រាស្រវឹង រួចជេរប្រមាថ និងយកពូថៅវាយម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៣ ពាក់ស្លាកលេខ 1BQ-2716 បណ្តាលឱ្យខូចខាត

បែកចង្កៀងខាងមុខ កុងទ័រ ស្តុបខាងក្រោយ កាត់តាប៊ូខាងក្រោយ  និងវាយខូចខាតចានបាយចំនួន៣ ឆ្នាំងដាំបាយ ចំនួន១ កៅអីចំនួន២ របស់ជនរងគ្រោះ ឈ្មោះអាត សុខរី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោកអធិការ បានបញ្ជាក់ទៀតថា  ក្រោយពីបានទទួលព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសួង ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យអង្កេតស្រាវជ្រាវរហូតឈានដល់

ឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកអធិការ ដ្ឋាននគរបាលក្រុងសួង កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES