Sunday, September 8, 2024
Homeតារាខ្មែរតើពេជ្រ សោភា ៖អាយុ៣៧ឆ្នាំងហើយនៅឡើង​ទៀត​ឬអត់?

តើពេជ្រ សោភា ៖អាយុ៣៧ឆ្នាំងហើយនៅឡើង​ទៀត​ឬអត់?

ភ្នំពេញ៖ក្នុងវ័យ៣៧ឆ្នាំពេជ្រ សោភា ក៍មិនខុសពីមាស សុខសោភា ដែរនៅរយៈពេល២ឆ្នាំ​ចុង​ក្រោយនេះបទ​ចម្រៀ​ងរបស់ពួកគេមិនបានចេញអស់ពីសម្ថភាពនោះទេ ព្រោះតែកូវីដផ្ទុះមិន​ព្រមស្ងាត់។យ៉ាងណាសោភា ត្រូវ​បានគេចាប៉អារម្មណ៍ថានាងមានការ​ផ្លាស់ប្ដូរស្ទើតែ​៣៦០​ដឺ​ក្រេ បើប្រៀបធៀបកាលពីជាង១០ឆ្នាំ​មុននិង​ពេល​នេះព្រោះ​នាងក្លាយទៅជាតារាដែលលេង​ខ្លួន​មិនធម្មតា​នោះទេតាមរយៈការច្នៃ​ម៉ូដសម្លៀក​បំពាក់​ប្លែកៗ​ដែល​មានតម្លៃថ្លៃៗ ,ការ​លេង​ផ្ទះ​វីឡារ និងជាពិសេសគឺសម្ភារៈនិយមតាមរយៈការជិះថរយន្ដថ្លៃៗដូចជា Mercedes ,Audi, Porsche ,Bmw និងRange Rover ជាដើម។អ្វីដែលគូរឲ្យចាប់អារម្មណ៍​ថែមទៀត​នោះ​សោភា ហ៊ាន​ពាក់​នាឡិការដៃ១គ្រឿងតម្លៃស្មើផ្ទះវីឡារ១​ក្នុងនោះនាងប្រើប្រាស់​ដូចជាម៉ាក​Richard Mille និងRolex ជាដើម។ភាពឡូយឆាយរបស់សោភា នេះត្រូវបានអ្នក​ខ្លះហៅនាង​ថាជាអ្នក​មេម៉ាយទ្រព្យស្ដុក ទៀតផង ព្រោះនាង​ហាក់មានអ្វីៗគ្រប់យ៉ាងក្នុង​កណ្ដាប់ដៃ​អស់​ទៅហើយ​នៅឆ្នាំ២០២២ ។

 យ៉ាងណាសំណួរដែលមហាជនលើកឡើងនោះថាតើពេជ្រ សោភា អាយុខ្វះ៣ឆ្នាំទៀត​នឹង​គម្រប់៤០ឆ្នាំនេះ នាងអាចស្ទុះឡើងក្នុងអាជីពចម្រៀងថែមទៀតឬលែង​ទៅមុខទៀត​ហើយ?

 អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់បាននិយាយដោយមិនឲ្យដាក់ឈ្មោះថាពេជ្រ សោ​ភា អាចនៅ​ទ្រឹង​ព្រោះ​នាងធ្លាប់ឈានដល់ចំណុចកំពូលទៅ​ហើយអីចឹងតើឲ្យល្បីថែមទៀត​យ៉ាងណាទៅ?យ៉ាងណាគ្រូភ្លេង​នោះថា​បើសោភា ងាកទៅច្រៀងរ៉េបជាមួយងូន ចាន់ដេវីត ឬវណ្ណ ដា នោះប្រាកដជាមានការកក្រើកទីផ្សារចម្រៀងរ៉េប ​សារជាថ្មីមិនខាន។ប៉ុន្ដែរឿង​នោះ​ប្រ​ហែលជាមិនអាចទៅរួចនោះទេព្រោះ​ថានាងបានចែកផ្លូវក្នុង​ការចាប់ដៃគូ​ជាមួយដេវីត ទៅ​ហើយ ខណៈដែលវណ្ណ ដា នៅផលិតកម្មផ្សេង។

 គេកតក់សម្គាល់ថាក្រោយពេជ្រ សោភា លែងច្រៀងសម្ដែងជាមួយងួន ចាន់ដេវីត នោះនាងបានសាក​ល្បង​ចាប់ដៃជាមួយលោកStep និងហ្សូណូ ជាដើម តែមិនសូវជោគជ័យ​ដូចអ្នកចាស់នោះទេ ហើយពេលនេះ​ដៃ​គូ​ពិតប្រាកដរបស់នាង​ដែលស៊ីចង្វាក់បំផុតនៅតែមិន​ទាន់រកបានដូចចិត្ត។តែសោភា ធ្លាប់ប្រាប់ថានាងចង់ធ្វើបទ​ចម្រៀងទោល ច្រៀងតែម្នាក់ឯង​ច្រើនជាងការឆ្លងឆ្លើយដៃគូ។តារាចម្រៀងដែលផ្ញើរខ្លួនជាមួយ​ហង្ស​មាស​ជាង​១៧ឆ្នាំមកនេះធ្លាប់បញ្ចេញសារថានាងចង់ធ្វើអ្វីដើម្បីបន្សល់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ ហើយជា​ញឹក​ញាប់​គេឃើញនាងបង្ហាញការសម្ដែងនិងគាំទ្រល្ខោនខោល និងចាប៉ីដងវែងជាដើម​តាម​រយៈការ​សម្ដែង​លើ​ឆាក​និងបញ្ចូលក្នុងMV ។នាងជាតារាចម្រៀងម្នាក់ដែលអាចនិពន្ធ​ទំនុក​ច្រៀង បានដោយខ្លួនឯងដែល​នៅផ្ទះ​របស់​សោភា ក៍មានStudio ថតសម្លេងផ្ទាល់​ខ្លួន​ទៀត​ផងដែរ ហេតុនេះហើយអំឡុងពេលដែលសោភា មានជីវភាព​ធូធារដូចនាពេលបច្ចុប្បន្ននេះ​មានន័យ​ថា​នាងចង់ធ្វើឬចេញបទអ្វីបានតាមចិត្តចង់ព្រោះ​ហង្សមាស​បានផ្ដល់​សិទ្ធិពិសេស​ឲ្យនាង​។ប៉ុ​ន្ដែសោភា ធ្លាប់បង្ហាញសញ្ញាសោកស្ដាយខ្លាំង​នៅពេលដែលនាងបាត់បង់ដៃគូរ​យល់ចិត្ត​ម្នាក់​នោះ​គឺកំពូលតារាចម្រៀងព្រាប សុវត្ថិ ព្រោះនាងយល់ថាលោកស្នាយ ច្រៀង១​ដឹង១ហើយ​នាង​​បាន​តោង​កាលីពលោកសុវត្ថិ ច្រើនណាស់ទើបបានល្បីឈ្មោះប៉ុណ្ណោះ​។តែ​អ្វីដែលចម្លែក​នៅពេលដែល​មានព័ត​មានថា​Galaxy ចង់ជះលុយធំទិញពេជ្រ សោភា ទៅ​ច្រៀ​ង​ដៃគូជា​មួយព្រាប សុវត្ថិ នៅផលិតកម្មថ្មីនេះ​បែជាចុង​ក្រោយ​អ្នកមេម៉ាយរូបនេះ​សម្រេចចិត្ត​បន្ដច្រៀង​រាំ​នៅហង្សមាស​តទៅទៀតទៅវិញ ទើបធ្វើឲ្យពេលនេះ​នាងពិបាករក​ដៃគូ​ដែល​សាក​សម​និង​យល់ចិត្តគ្នា។

 គូរបញ្ជាក់ថាពេជ្រ សោភា បានធ្លាក់ចុះម្ដងកាលពីឆ្នាំ២០១៥ ដែលពេលនោះឱក សុគន្ធកញ្ញា និងមាស សុខ​សោភា វ៉ាដាច់នាង។តែចាប់ពីឆ្នាំ២០១៦ ពោលគឺក្រោយសោភា លែងប្ដីអាណិកជនខ្មែរនៅអាមេរិកលោកឡៅ ឆលី នោះសោភា ក៍ហក់ឡើងវិញរក្សារ​បានលំ​នឹង​រហូតមកដល់បច្ចុប្បន្នតែម្ដង។នៅថ្ងៃឆ្លងឆ្នាំសកល២០២១ ឈានចូល២០២២ នោះសោភា ក៍បានបង្ហាញជាសាធារណៈថានាងមានសង្សារថ្មីដែលមិនមែនជាលោកឆឹម សក្កដា ដែល​ប្រុស​នោះគឺព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាង។តែចំណងស្នេហាថ្មីនេះសោភា ហាក់បាត់​បង់​ភាព​ផ្អែមល្ហែម​ស្ទើ​តែ​ទាំងស្រុងនិងពិបាកជឿរជាក់ថាអាចរក្សារបានយូអង្វែង ខណៈដែល​លោកសក្កដា វិញ​លេង​១ក្បាច់ឆ្លើយតបទៅសោភា តាមរយៈលោកងាកទៅ​កៀកកើយជា​មួយថៅកែពេជ្រ ម្នាក់យ៉ាងមានក្ដីសុខ៕

RELATED ARTICLES