Sunday, September 8, 2024
Homeតារាខ្មែរសុខ ស្រីនាង ៖ស្រីតាមដានច្រើនជាងប្រុស

សុខ ស្រីនាង ៖ស្រីតាមដានច្រើនជាងប្រុស

ភ្នំពេញ៖មិនខុសពីឱក សុគន្ធកញ្ញា នោះទេដែលក្រោយក្លាហានលេងឈុតស្រី​ស្រលាញ់​ស្រីជា​មួយសុខ ស្រី​នាង មកពេលនេះធ្វើឲ្យមនុស្សស្រីស្រលាញ់ស្រី(lesbian) ចាប់អារម្មណ៍​ខ្លាំង​រហូ​តស្រីខ្លះ​លង់ស្នេហ៍​សុគន្ធកញ្ញា ទៀតផង។ចំពោះសុខ ស្រីនាង វិញកាន់តែពិបាក​ប្រ​ឈម​ជា​មួយក្រុមស្រីស្រលាញ់​ស្រីថែម​ទៀតដោយ​សារតែ​នាងជាតារាមេម៉ាយជាង១០ឆ្នាំមកហើយ ដោយមិនដែលបញ្ចេញ​មុខគូស្នេហ៍ថ្មីជា​សា​ធារណៈម្ដងណាទេ ហេតុ​នេះហើយនៅពេល​ដែល​នាងលេង​ឈុតស្រលាញ់គ្នាជាមួយសុគន្ធកញ្ញា នោះ​ពេលនេះធ្វើឲ្យស្រីៗដែលស្រ​លាញ់​​ភេទដូចគ្នានោះចាប់ផ្ដើមតាមដានស្រីនាង ​គ្រប់សកម្មភាព​ទាំងអស់​គឺច្រើនជាង​ប្រុសៗ​ដែលលង់​ស្នេហ៍​នាងទៅទៀត ហេតុនេះហើយស្រីនាង អាចនឹងឈឺក្បាលដោយ​សារតែ​ក្រុម​lesbian តាមញ៉ែជាមិនខាន។ប៉ុន្ដែ​រឿងតែមួយគត់ដែលស្រីនាង អាចរំដោះខ្លួនមិនឲ្យស្រីៗ​តាម​ស្នេហានាង​ទៀតនោះគឺការ​ហ៊ានបង្ហាញមុខ​គូ​ស្នេ​ហ៍​ថ្មីដែលជាប្រុស​ពេញលក្ខណៈ​ដែល​ពេល​នោះហើយគេជឿរថា​នឹង​អាចកាត់បន្ថយរឿងស្រី​តាមស្រលាញ់​បាន​ខ្លះជាមិនខាន។

សុខ ស្រីនាង បានជ្រើសផ្លូវសាងស្នេហ៍ថ្មីមិនបើកចំហ​រយៈពេលជាង១ទស​វត្ស​ន៍​​មក​ហើយ តាមរយៈការ​ទៅ​ណាតែម្នាក់ៗឯង ក្រោយនាងបានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ទាំងចម្រូង​ចម្រាស​។អតីតតារាសាន់ដេរូបនេះត្រូវបាន​គេមើលឃើញ​ថា​នាង​នៅ​តែ​រក្សារ​បានរូបសម្រស់ផូផង់ ហើយនាងតែង​តែ​បង្ហាញឲ្យគេគ្រប់គ្នា​បានឃើញ​ថានាងជានារីរឹងមាំម្នាក់ហាក់គ្មានវិបត្តិក្រោយចែកផ្លូវជាមួយប្ដីនោះទេ។

យ៉ាងណាគេជឿរថាភាពពិតរបស់ស្រីនាងអាចជាការបៀមទុក្ខស្នេហ៍តែម្នាក់ឯងព្រោះគ្មាននារីណាម្នាក់ចង់មេម៉ាយបែបនេះទេ។តែអ្វីដែលគូរឲ្យកត់សម្គាល់ពេលស្រីនាង មកដល់ទ្រនុំហង្សមាសនាងត្រូវ​បានថៅ​កែពេញចិត្ត​ផ្ដល់តំណែងធំ​ឲ្យនាងតាមរយៈការធ្វើជាតួឯក២រឿងជាប់គ្នា​គឺ”រាជនីយ​ភូមិ​គ្រឹះ”និងរឿង”ខ្ញុំមានញាណលើស” រួមទាំងឲ្យស្រីនាង ឡើងទៅអង្គុយកៅអីជា​គណៈ​កម្មារការCambodian Idol Junior ទៀតផង។ប៉ុន្ដែទីផ្សារ​ចម្រៀ​ងស្រីនាង ហាក់មិនសូវស្ទុះ​ទៅមុខទេ ទើបថៅកែលេង១​ក្បាច់ទៀតតាមរយៈការឲ្យនាងច្រៀង​ជាខ្សែរឿង​ជាមួយ​ឱក សុគន្ធកញ្ញា “ស្នេហាខ្ញុំ ផ្លូវ២”​ដើ​ម្បីឲ្យទីផ្សារចម្រៀងមានការប្រែប្រូល ទើបធ្វើ​ឲ្យពេល​នេះ​ស្រីនាង ជួប​សុគន្ធ​កញ្ញា នៅក្រៅ​ឆាកចេះតែអៀនៗ តែរឿងដែលនាងពិបាកប្រឈមនោះ​គឺក្រុមlesbian កាន់តែតាមដាននាងគ្រប់​ស​ក​ម្មភាពទាំងអស់៕

RELATED ARTICLES