Sunday, September 8, 2024
Homeតារាខ្មែរប៉ាច គីមមួយ ៖អនាគតប្ដីមិនប្រកាន់រឿងចាស់

ប៉ាច គីមមួយ ៖អនាគតប្ដីមិនប្រកាន់រឿងចាស់

ភ្នំពេញ៖ប៉ាច គីមមួយ មិនស្ទាក់ស្ទើចិន្ដាឡើយក្នុងការទទួលយកគូស្នេហ៍ថ្មី​ជាតារាដូចគ្នាម្ដង​ទៀត​នោះ​គឺប្រកាស​ស្នេហ៍បើកចំហកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២ ដោយនាង​ប្រគល់​កា​យ៉ាទៅឲ្យប្រុសក្មេងសយ រតនៈ ព្យាបាល​របួសបេះដូង។ការសម្រេចចិត្ត​របស់​គីម​មួយ នេះ​ធ្វើឲ្យប្រុសវ័យចំណាស់ៗដែលធ្លាប់តែតាម​ស្នេហានាងបាន​ដក​ថយទៅវិញអស់​ឬ​មានន័យ​ថាលុយ ឡាន និងវីឡារដែលគេចង់ប្រគល់ឲ្យនាងជាថ្នូរ​ស្នេហានោះរបូតចេញពី​កណ្ដា​ប់​​ដៃ​គីមមួយ ទាំងអស់ តែជាលទ្ធផលអ្នកមេម៉ាយសាច់សខ្ចីរូបនេះ​បានប្រុសក្មេងរូប​សង្ហារ​មក​ប្រ​លោម​ស្នេហ៍​យ៉ាងមានក្ដីសុខ។តាមព័តមានថាចំណុចពិសេសដែលគីមមួយ ពេញចិត្តស្ដូកទៅ​លើប្រុស​ក្មេងរតនៈ នោះ​គឺដោយសារតែអនាគតស្វាមីរបស់នាងមិនដែល​រំលឹកឬគាស់កកាយ​រឿងស្នេហ៍​ចាស់របស់នាងម្ដងណាឡើយ​គឺមាន​តែលើកទឹកចិត្តនាងហើយលោក​បានត្រៀម​ខ្លួនរួចរាល់​ក្នុងការធ្វើជាប្ដីនាង​ស្របច្បាប់នាពេល​ខាងមុខ​នេះ​។

 សូមបញ្ជាក់ថាប៉ាច គីមមួយ បានព្យាយាមប្រកែកស្នេហ៍រតនៈ ជាច្រើនឆ្នាំមកហើយ​បើ​ទោះ​ជា​សកម្ម​ភាពពួកគេ​ស្អិត​ល្មូត​គ្នាដូចប្ដីប្រពន្ធទើបរៀបការហើយ​ថ្មោងថ្មីបានបង្ហាញជា​សា​ធារណៈជាច្រើនខែ​មកហើយក្ដី។ប៉ុន្ដែនៅ​ដើម​ឆ្នាំ​២០២២ នេះនាងគីមមួយ ព្រមទទួលស្គាល់​ថា​នាង​និង​រតនៈ ពិតជាបានបង្កាត់ភ្លើងស្នេហាជាមួយគ្នាមែន បន្ទាប់ពីមានព័តមានថា​ប្រុស​ក្មេង​រូបនេះ​ហាក់ចង់បែកចិត្តងាកទៅរកស្រីផ្សេងដែលជានារីមាន​ទ្រព្យស្ដុក​។ដោយ​​សារតែ​មិនចង់បាត់បង់កំពូលស្នេហ៍កំពុងស្រលាញ់ពេញបេះដូងនេះហើយទើបនាងគីមមួយ បានដឹក​ដៃរតនៈ មកទទួល​ស្គាល់​ថា​ពួកគេគឺពិតជាមានទំនាក់ទំនងពិសេសជាមួយគ្នាមែន ដែលធ្វើ​ឲ្យ​ភាគីម្ខាងទៀត​ដែលចង់​បាន​លោករតនៈ មកធ្វើប្ដីដែរខកចិត្តមិនស្ទើ។យ៉ាងណានៅមិនទាន់​មាន​ដំណឹងគីមមួយ-រតនៈ ចូល​រោង​ការ​នៅពេលណាឡើយ ខណៈដែលតាមព័តមានថា​ពេល​នេះ​ពួក​គេ​កំពុងតែប្រឹងសន្សំលុ​យ​រួមគ្នាទិញផ្ទះ​ល្វែង១នៅក្បែរស្ពានដែកចំការដូង ខណ្ឌមា​ន​ជ័យ ដោយបង់រំលស់ចូលគ្នា​មុន​តារា១គូនេះក្រាបផ្ទឹមជាមួយគ្នា។

  គូររំលឹកថាប៉ាច គីមមួយ បានប្រេះឆាស្នេហ៍ជាមួយតារាចម្រៀង​ប្រុសម្នាក់ដែល​និយម​ច្រៀងបទជាភាសារ​អង់គ្លេស ទើបធ្វើឲ្យនាងធ្លាក់ខ្លួនមេម៉ាយមិនគូ​ឲ្យជឿរ។ប៉ុន្ដែ​ពេលនេះ​គីម​មួយ បានសម្រេចចិត្តជ្រើស​ប្ដីជា​តារាដូចគ្នាម្ដងទៀត ហើយមើលទៅពួកគេពិតជា​យល់​ចិត្តគ្នា​ខ្លាំង​ណាស់ តែគេជឿរថាគីមមួយ នឹងយកកូន​ក្រោយ​រៀបការ មិនមែនពពោះ​មុនក្រាប​ផ្ទឹម​ដូច​តារាមួយចំនួនឡើយ៕

RELATED ARTICLES