ភ្នំពេញ៖តារាសម្ដែងនិងបង្ហាញម៉ូដទឹម រដ្ឋា ដែលបានភ្ជាប់ស្នេហ៍ជាមួយបុរសជនជាតិអាមេរិកកាត់អេស្បាញលោកJovany Antonio រយៈពេលជាង៥ឆ្នាំមកហើយនោះបានសម្រេចចិត្តដឹកដៃកំពូលស្នេហ៍រៀបការនៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២២ ដែលពីធីនេះធ្វើទៅតាមប្រពៃណីខ្មែរដោយនៅពេលព្រឹកមានក្រុងពាលី ,សូត្រមន្ដចម្រើនព្រះបរិត្ត,ហែជំនួន,បំពាក់ជញ្ជៀន,កាត់សក់បង្កក់សេរី,បង្វិលពពិល,សំពះផ្ទឹម ,សែនចងដៃ និងបាចផ្កាស្លារជាដើមហើយពិធីទាំងនេះធ្វើនៅផ្ទះរបស់នាងនៅបុរីមេគង្គរ៉ូយ៉ាល់ (ផ្លូវជាតិលេខ៦)សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ ខណៈដែលកម្មវិធីជប់លៀងធំរៀបចំនៅមជ្ឈមណ្ឌុលសន្និបាទ និងពិព័ណកោះពេជ្រ។
គេចាប់អារម្មណ៍ថានៅពេលដែលទឹម រដ្ឋា កំពុងប្រារពពិធីសំពះផ្ទឹមនោះនាងបានយំហូទឹកភ្នែកជោគថ្ពាល់តែម្ដងព្រោះតែស្រណោះនឹកស្ដាយនាងដែលបានទទួលមរណភាពកាលពីថ្ងៃទី១ខែសីហាឆ្នាំ២០២០ នោះមិនបានឃើញថ្ងៃពិសេសរបស់នាង។
ទឹម រដ្ឋា វាចាទាំងលាយឡំទឹកភ្នែកថាការរៀបការជាអ្វីដែលនាងប៉ងប្រាថ្នានឹងជាក្ដីស្រម៉ៃធំមួយ ហើយពេលនេះនាងបានសម្រេចដូចបំណង។តែម្ដាយនាងមិនបានឃើញថ្ងៃដែលនាងរីករាយបំផុតនេះទេ…៕