Tuesday, September 17, 2024
Homeតារាខ្មែរទេព កញ្ញា ៖ភ្ជាប់ពាក្យថ្ងៃទី២៧មីនា ជាមួយបុរស​ខ្មែរ​អាមេរិក

ទេព កញ្ញា ៖ភ្ជាប់ពាក្យថ្ងៃទី២៧មីនា ជាមួយបុរស​ខ្មែរ​អាមេរិក

ភ្នំ​ពេញ៖តារាសម្ដែងរូបស្រស់កញ្ញាទេព កញ្ញា ដែលលេចមុខតាមភាពយន្ដ និងMV ជាច្រើន​នោះ​បានឲ្យដឹង​ថានាងសម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសខ្មែរ​អាមេរិកនៅថ្ងៃទី២៧ខែមីនាឆ្នាំ​២០២២ នេះហើយ។ប៉ុន្ដែកញ្ញា វា​ចារថាចំពោះគម្រោងរៀបការជាក់លាក់ថាធ្វើ​នៅពេលណា​នោះមិនទាន់អាចកំណត់​បាននោះទេ​ហើយក៍មិន​ដឹងថាតើអាពាហ៍ ពិពាហ៍របស់នាងត្រូវ​ធ្វើ​នៅខ្មែរ ឬនៅអាមេរិកដែរព្រោះចាំមើលសភាពជាក់ស្ដែងតែម្ដង។ស្រីស្អាតទេព កញ្ញា បង្ហើប​ថា​អានាគត​ស្វាមីរបស់នាងជាអ្នកធ្វើការងាររដ្ឋនៅអាមេរិក ហើយក្រោយធ្វើពិធី​ភ្ជាប់​ពាក្យ​រួច បើធ្វើតេស្ដជាប់នៅស្ថានទូតនាងនឹងចេញទៅរស់នៅអាមេរិកជុំគ្នាជាមួយគូដណ្ដឹង។ដោយឡែក​ចំ​ពោះ​អាជីពសិល្បៈ វិញទេព កញ្ញា ថាក្រោយមានគូដណ្ដឹងនាងនៅតែបន្ដការងារ​ដែលខ្លួន​ឯង​ស្រលាញ់នេះដដែល ខណៈដែលការបង្កើតមុខរបរអ្វីមួយនោះគឺរងចាំ​ក្រោយនាងនិង​គូ​ដណ្ដឹង​​ចាប់ដៃគ្នាហើយទើបគិត​គូដល់រឿង​រកស៊ី។

  ទេព កញ្ញា មានរូបសម្រស់គូរឲ្យទាក់ទាញហើយនាងមានជម្រើសស្នេហ៍ច្រើន តែទី​បំ​ផុតនាង​សម្រេច​ចិត្តប្រ​គល់​បេះដូងទៅឲ្យបុរសខ្មែរនៅអាមេរិជាអ្នកមើលថែរ។នាងជាតារាដែល​បានជ្រើស​ស្វាមីខ្មែរ​នៅ​អាមេរិក​ក្នុង​ចំណោមតារាដូចជាអ្នកនាងគឹម លក្ខិណា,វ៉េត រតនា  និងសារ៉ាយ សក្ខិណា ជាដើម។មុនភ្ជាបពាក្យនេះទេព កញ្ញា បានសាងស្នាដៃជាច្រើនទាំង​ភាព​យន្ដសម័យ និងបុរាណ រួមទាំងMVផងដែរ តែនៅពេលនេះគូព្រេង​មក​ដល់មិនអាចពន្យា​ភាពនៅលីវបានតទៅទៀតទើបកញ្ញា ត្រូវធ្វើពិធីភ្ជាប់ពាក្យ​ទៅតាមប្រពៃណីខ្មែរ ហើយ​ប្រាកដ​ជាធ្វើឲ្យ​បុរសមិនតិចនាក់ទេ ដែលធ្លាប់លួចស្រលាញ់នាងបានត្រឹម​សោកស្ដាយ។យ៉ាងណា​កញ្ញា ថា​មុនពេល​ចេញទៅរស់នៅ​អាមេរិកតាមគូស្នេហ៍នាងនៅតែបន្ដសកម្មភាព​សិល្បៈ​ជា​ធម្មតា ព្រោះគូដណ្ដឹងមិន​ហាមឃាត់​នាងលេងសិល្បៈឡើយ។

 សូមបញ្ជាក់ថាទេព កញ្ញា មុនមានគូណ្ដឹងនេះកាលពីថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០១៩ នាងក៍​បានធ្វើពិធីឡើង​គេហ​ដ្ឋា​ន​ផ្ទាល់ខ្លួននៅបុរី១នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ​សែន​​ជ័យ រាជធានីភ្នំពេញផងដែរ ។អ្វីដែល​គូរ​ឲ្យកត់សម្គាល់នោះមុនក្លាយ​ទៅជា​គូដណ្ដឹង​បុរស​ខ្មែរនៅអាមេរិកទេព កញ្ញា ថែរសម្រស់កាន់តែ​គូឲ្យក្នក់ក្នាញ់​ពិសេស​គឺស្បែក​សខ្ចី​ដូច​បណ្ដូល​ចេកតែម្ដងដែលប្រាកដជាមានបុរសមិនតិចនាក់​ទេលួចច្រណែន​អាណិកជន​ខ្មែរមក​ពីអាមេរិកដែលយកបានបេះដូងនាង៕

RELATED ARTICLES