Tuesday, September 17, 2024
Homeតារាខ្មែរម៉ុក អានីត ៖និងលោកខេវិន ខានមកខ្មែរ៥ឆ្នាំ ត្រៀម​ច្រៀង​សម្ដែងចូលឆ្នាំខ្មែរនៅកាណាដា

ម៉ុក អានីត ៖និងលោកខេវិន ខានមកខ្មែរ៥ឆ្នាំ ត្រៀម​ច្រៀង​សម្ដែងចូលឆ្នាំខ្មែរនៅកាណាដា

កាណាដា៖អតីតតារាចម្រៀងRock អ្នកនាងម៉ុក អានីត និងគូស្នេហ៍លោកខេវិន (Kevin Rock)កំពុងរស់នៅ​ប្រ​ទេសកាណាដានោះបានប្រាប់តាមសារអេឡិចត្រូនិចថាអ្នកទាំងពីរមានការនឹករលឹកដល់ស្រុកខ្មែរជាខ្លាំងព្រោះខកខានមកអស់រយៈពេល៥ឆ្នាំមកហើយ ដោយសារតែមមាញឹកការច្រៀងសម្ដែងនៅទីនោះនិងបញ្ហារកូវីដ។លោកខេវិន ក៍បានបានឲ្យដឹងថាព្រោះតែកូវីដ នេះលោកបានលុបចោលការច្រៀង​សម្ដែងជាច្រើន​កន្លែងនៅ​កាណាដា  ប៉ុន្ដែសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះទាំងលោកនិងអានីត រួមទាំងតារា​ចម្រៀង​មួយចំនួនទៀតរបស់ក្រុមតន្រ្ដីLucky Bands បានត្រៀមខ្លួនច្រៀងសម្ដែងរួមគ្នាហើយមានShow ធំនៅថ្ងៃ​ទី​២៣​ខែមេសាឆ្នាំ២០២២ ផងដែរ។លោកខេវិន បានឲ្យដឹងទៀតថាមិនត្រឹមតែត្រៀមច្រៀង​សម្ដែងនូវបទប្រពៃណី​ខ្មែរជាច្រើនបទនោះទេ ប៉ុន្ដែរូបលោកនិងអានីត ក៍កំពុងសហការណ៍គ្នាជាមួយក្រុមភ្លេងLucky Bands & Svarock និងសិល្បករល្បីៗនៅកាណាដា និងសហការណ៍ជាមួយក្រុមភ្លេងខ្មែរដែលមានលោកToso Saki ដើម្បីផលិត​បទOriginal Songs នឹងCover បទចាស់ៗដែលជាការស្រលាញ់​ដើម្បីចូលរួមលើកស្ទួយដល់​វិស័យសិល្បៈ​ខ្មែរ​ផងដែរ។

 ប៉ុន្ដែនៅពេលសួរពីគម្រោងវិលមកស្រុកខ្មែរវិញនៅពេលណានោះលោកខេវិន និងម៉ុក អានីត ថាអ្នកទាំងពីរ​មិនទាន់ច្បាស់លាស់ពីផែនការណ៍មកស្រុកនោះទេ តែអាចជាឆ្នាំក្រោយ​ៗ ដែលពេលនោះស្ថានភាពកូវីដ​កាន់​តែថមថយនោះច្បាស់ជាអាចមកបានតាមគម្រោងបានហើយ។

  គូររំលឹកថាម៉ុក អានីត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងនិយមលេងម៉ូដ​សក់ប្លែកៗនិងចូលចិត្តច្រៀង​បទជា​ភាសារបរទេសលោកខេវិន ហើយពេលនេះគូស្នេហ៍តារា១គូនេះកំពុង​រស់នៅនិងបន្ដអាជីព​ចម្រៀងនៅ​លើទឹក​ដីកាណាដា។ទោះជាចំណងស្នេហាតារាទាំង២យល់ចិត្តគ្នាចិត្ត១ថ្លើម១ក្ដី ប៉ុន្ដែមិនទាន់មានដំណឹងពី​គម្រោង​ពួក​គេដឹកដៃគ្នាចូលរោងការឡើយ ខណៈដែលមិត្តរួមអាជីពជាមួយអានីត ដូចជានាងសួស វីសា ,ផន ស្រីខួច និង​ខៀវ​ ដាឡិច ជាដើមពេលនេះពួកគេកំពុងបន្ដអាជីពនៅផលិតកម្មហង្សមាស និងM ហើយខ្លះមានប្ដីនិង​កូនទៅ​ហើយ។ចំពោះអានីត វិញនាងផ្ដោតលើការច្រៀងសម្ដែងនៅក្រៅស្រុក​ច្រើនជាងលេចមុខតាមឆាកតន្រ្ដីក្នុងស្រុក​រយៈពេលជាច្រើនឆ្នាំមកនេះដែលដៃគូដ៍សាកសមរបស់នាងទាំងក្នុងនិងក្រៅឆាកគឺលោកខេវិន ៕

RELATED ARTICLES