Tuesday, September 17, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖បង្រៀនកូនៗរកស៊ី

ព្រាប សុវត្ថិ ៖បង្រៀនកូនៗរកស៊ី

ភ្នំពេញ៖ព្រាប សុវត្ថិ ធ្លាប់បណ្ដុះបណ្ដាលកូនៗទាំង៣របស់លោក​ឲ្យចេះច្រៀងនិងសម្ដែង​តាំងពីពួកគ​នៅតូច​ទើបចូលដល់វ័យពេញកំលោះស្រាងនេះកូនទាំង៣របស់លោកស្នាយ ម្នាក់ៗបានទុនពីឪពុក​របស់ពួកគេទាំង​បញ្ចេកទេសច្រៀងនិងក្រមសីលធ័មនៃការរស់នៅនិងដើរលើវិថីសិល្បៈ ខណៈដែលកូនប្រុសទី១សុវត្ថិ មុនីវណ្ណ និងកូនទី២សុវត្ថិ មុនីនាគ ក្លាយជា​តារាចម្រៀងហង្ស​មាស តែកូនទី៣សុវត្ថិ សិរីវុឌ្ឍ បានដើរចេញពី​ផលិតកម្មធំ​នេះ​​តាំងពី​ដើម​ឆ្នាំ២០២០ និងពេលនេះរក្សារខ្លួនជាតារាចម្រៀងឯករាជ្យធ្វើបទ​និងចេញច្រៀងដោយខ្លួន​ឯង​។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់កាលពីពេលថ្មីៗនេះព្រាប សុវត្ថិ និងភរិយាបាននាំកូនកំលោះ​ចេញLive ឃោសនា​លក់សាប៊ូដែលជាប្រេនផ្ទាល់ខ្លួន និងកន្លងមកលោកសុវត្ថិ ក៍ធ្លាប់នាំកូន​ប្រុស​ទាំង​៣ទៅលក់ដីឡូតិ៍​ផងដែរ​ដែល​នេះបញ្ជាក់ថាព្រាប សុវត្ថិ កំពុងតែរុញឲ្យកូន​ទាំង៣​របស់​លោកឲ្យចេះរកស៊ីនៅការងារខាងក្រៅ​សិល្បៈហើយ។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍​អំឡុងពេលដែលព្រាប សុវត្ថិ កាន់តែពង្រីកមុខជំនួញថ្មីជាបន្ដបន្ទាប់នេះ​អាជីព​ចម្រៀង​របស់​កូន​កំ​លោះរបស់លោកហាក់មិនសូវលេចធ្លោដូច​អំឡុងពេលដែលពួកគេ​បានច្រៀង​សម្ដែង​ជា​មួយ​ឪពុកនោះទេ ក្រោយពីព្រាប សុវត្ថិ ដើរចេញពីហង្សមាស។សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ដែលនៅបន្ដ​ឈ​ជើង​នៅហង្សមាសនោះហាក់រឹតតែមិន​ច្បាស់លាស់ថាតើពួកគេ​នឹង​នៅ​ផលិតកម្មដែលឪពុក​ធ្លាប់ច្រៀង​ជាង​២០​ឆ្នាំនេះបានយូប៉ុណ្ណាទៀត ព្រោះថាហង្សមាស​ប្រមូលតារាកាន់​តែច្រើនឡើងគជើងគ្នារហូតតារា​ខ្លះមិនសូវមាន​បទចេញនិងគេឡើយ ស្រប​ពេលដែល​តួឯក​របស់ហង្សមាសនៅពេលនេះគឺលោកខែម ប៊ុនថៃ និងឱក សុគន្ធ​កញ្ញា ។

  តាមរយៈការបន្ថែមមុខជំនួញថ្មីៗរបស់ព្រាប សុវត្ថិ នៅរដូវកូវីដមិនទាន់ស្ងាត់ទាំង​ស្រុង​នេះគេអាចមើល​ឃើញ​ថាលោកស្នាយ មិនពឹងលើប្រាក់ចំណូលពីអាជីព​សិល្បៈទាំងស្រុងដូច​មុននោះទេ ហើយពេលនេះទោះជា​លោក​លែងច្រៀងក៍មិនប្រឈមហានិភ័យសេដ្ឋកិច្ចដែរ ព្រោះ​កាលពីខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិតរបស់លោកសុវត្ថិ បានទម្លាយថាតារា​ចម្រៀង​ល្បីល្បាញជាង២៥ឆ្នាំ(១៩៩៧-២០២២) រូបនេះសល់ទ្រព្យចំនួ៣០លានដុល្លារ​។តាម​រយៈ​​​ទឹក​លុយ​នេះ​គេអាចហៅលោកព្រាប សុវត្ថិ ជា”សេដ្ឋី”ក្នុងសិល្បៈម្នាក់ដែលបានជោគជ័យ​ក្នុង​អាជីពលើស​ពីការរំពឹងទុក។ប៉ុន្ដែមានចម្ងល់ថាហេតុអីបានជាពេលនេះព្រាប សុវត្ថិ មិនទាន់​ឡើងធ្វើ​ជាឧកញ៉ាទៅវិញ?​នេះជា​ចម្ងល់របស់មហាជនដែលជជែកគ្នាជារៀងរាល់ថ្ងៃ ហើយ​សំណួរនេះកាន់តែលេចឡើង​នៅពេលដែលតារា​ចម្រៀ​ងហង្សមាសលោកខែម ប៊ុនថៃ បាន​ក្លាយ​ទៅជា”ឧកញ៉ា”មុនព្រាប សុវត្ថិ ។យ៉ាងណាអ្នកគាំទ្រជាច្រើន​នៅតែ​បង្ហា​ញការ​គាំទ្រ​ចំ​ពោះលោកព្រាប សុវត្ថិ  ព្រោះថាប្រសិនបើលោកក្លាយទៅជាឧកញ៉ា ឆាប់ពេកនោះ​ច្បាស់ជា​រយាលៗពីអាជីពចម្រៀងលែងមានបទថ្មីៗទៀតជាមិនខានឡើយ។

  គូរកត់ម្គាល់ថាព្រាប សុវត្ថិ បានដើរចេញពីហង្សមាសរយៈពេលជាង១ឆ្នាំ​ទៅហើយ​ដែល​ការទៅដល់ទ្រនុំ​ថ្មីនេះ​បទចម្រៀងរបស់លោក​មិនសូវមានសន្ធុះខ្លាំងក្លាដូចនៅផលិត​កម្មចាស់នោះទេ ស្របពេលដែលដៃគូរបស់​លោក​​ស្នាយ មានតែនាងតន់ ច័ន្ទសីម៉ា ម្នាក់គត់​ទើបធ្វើឲ្យទីផ្សារចម្រៀងរបស់លោកពិបាកនឹងមានការប្រែប្រួល ឬអ្នកខ្លះយល់ថាតារាវ័យ​៤៧ឆ្នាំ​នេះបញ្ចេញសម្ថភាពនៅGalaxy មិនអស់ដូចនៅហង្សមាសឡើយ។ប៉ុន្ដែព្រាប សុវត្ថិ នៅសល់ពេលជាង៣ឆ្នាំទៀតដើម្បីវាយលុកទីផ្សារ​ចម្រៀងដែលរយៈពេល៥ឆ្នាំនៃតំណាក់​កាលកុងត្រា​ដំបូងគេនឹងអាចមើលឃើញច្បាស់ជាមិនខានថាតើព្រាប សុវត្ថិ នឹងនៅរក្សារលំនឹង​បានឬធ្លាក់ចុះ?ចំ​ណែក​កូន​ប្រុសទាំង៣របស់លោកព្រាប សុវត្ថិ វិញមានការសន្និដ្ឋានថា​អាច​នឹង​​លេចមុខនៅGalaxy ជាមួយឪពុក​របស់​គេ​នាពេលខាងមុខជាមិនខាន ប្រសិនបើកូនទី១​និងកូនទី២ កាន់តែពិបាកដណ្ដើមភាពលេចធ្លោនៅហង្ស​មាស​នោះ​។​ការលើកឡើងបែប​នេះ​ស្របពេលដែលអ្នកជំនាញសិល្បៈលោកនូ ស៊ឹប អះអាងថាព្រាប សុវត្ថិ និងកូនៗពេល​នេះ​​អាច​នឹងកំពុងធ្វើអ្វីថ្មី និងប្លែករួមគ្នាដែលនឹងចេញនៅពេលខាង​មុខឲ្យគេភ្ញាក់ផ្អើលជាមិន​ខាន​៕

RELATED ARTICLES