Tuesday, September 17, 2024
Homeតារាខ្មែរឌុច លីដា ៖មិនទាន់ចង់យកកូនទី២

ឌុច លីដា ៖មិនទាន់ចង់យកកូនទី២

ភ្នំពេញ៖ឌុច លីដា បានចាប់ដៃជាមួយស្វាមីបុរសវ័យចំណាស់ម្នាក់ជា​មន្រ្ដីរាជការដែល​នាង​បាន​រៀបការស្ងាត់ៗ​កាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ ក្រោយនាងសម្រាលបានកូនប្រុស​ម្នាក់ឈ្មោះកិត្យាមណី ទើបធ្វើខួបឲ្យកូន​គម្រ​​ប់​២ឆ្នាំកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២២ ។នៅ​ពេលសាកសួរថាតើលីដា មានគម្រោយកកូនទី២ម្នាក់ទៀតក្នុង​ពេលឆាប់ៗនេះឬអត់​នោះ​លីដា ថាអត់ទាន់មានផែនការណ៍យកូនថែមនោះទេ ព្រោះថាពេលនេះត្រឹមកូន១តែ​ពេល​ខ្លះ​នាងវិល​ក្បុងទៅហើយដោយសារតែលោកកូនរាងរពិស ហេតុនេះហើយអាចច្រើន​ឆ្នាំទៀត​ទើបគិតគូ​រឿងយកកូនទី២។

 សូមបញ្ជាក់ថាឌុច លីដា បានរយាលៗពីអាជីពសម្ដែងក្រោយពីនាងមានប្ដី​និងកូន១​នេះ​ហើយគ្រប់គ្នាមើល​ឃើញថាជីវិតនាងពេលនេះមានអ្វីៗ​គ្រប់យ៉ាងព្រោះរស់នៅ​ផ្ទះ​វីឡារ​យ៉ាងប្រណិត និងជិះរថយន្ដទំនើបៗ​ដូច​ជាFord Raptor និងLexus Nx200t ជាដើម​។ប៉ុន្ដែ​អ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ លីដា បែជាបញ្ចេញ​សារថា​នាងមានក្ដីសុខងត្រឹមតែ៣០% ទៅវិញ ទើបធ្វើឲ្យតារារួមអាជីពស្រ​ឡាំងកាំង​ព្រោះ​តែការ​គិតរបស់ពួកគេពីមុនថាលីដា បានដល់ត្រើយសុខសាន្ដត្រាន្ដនោះតាមពិត​គឺនាងនៅខ្វះភាព​កក់ក្ដៅ​ដល់​ទៅ៧០%ឯណ្ណោះ។

 ទាក់ទងរឿងនេះដែរឌុច លីដា ថាសារនោះនាងគ្រាន់តែសរសេរលេង ប៉ុណ្ណោះតែ​ត្រង់អ្នក​ណាគេគិត​យ៉ាង​ម៉េច​នោះនាងថាក៍មិនអាចដឹងបាន​ដែរ។នាងថានៅតែរក្សារ​គោ​ល​ជំហ​ដដែលគឺនៅពេលដែល​កូនប្រុសរបស់នាងធំ​ជាង​នេះបន្ដិចនោះនាងនឹងរៀបការដោយ​ចំហនិងធ្វើជាលក្ខណៈធំដុំ។ប៉ុន្ដែសម្រាប់រូបនាងនៅតែ​គិតថាការរស់​នៅចុះសម្រុងគ្នាគឺសំខាន់ជាងអ្វីៗទាំងអស់ ហេតុនេះហើយមង្គលការមិនមែនជារឿង​ចាំបាច់បំផុតសម្រាប់​ជីវិត​នាង​ឡើយ។

 ឌុច លីដា ថាបន្ទាប់ពីនាងមានស្វាមីនិងកូន១គឺនៅតែ​ទទួលការងារសិល្បៈណា​ដែល​ខ្លីៗនិងមើលទៅ​សុវត្ថិភាព​ថា​គ្មានហានិភ័យក្នុងឆ្លងកើតកូវីដ ទើបថត តែបើរឿងវែងត្រូវថត​តាម​ខេត្តអីនាងមិនទាន់ទទួលថតវិញទេ ព្រោះ​ចាំ​ឲ្យ​កូនរាងធំជាងនេះបន្ដិច។លីដា បានឲ្យ​ដឹងទៀតថាថ្មីៗនេះនាងទើបថតបញ្ចប់រឿង”Hello អ្នកម៉ាក់”ឲ្យប៉ុស្ដិ៍Pnn ដែលរឿងនេះនាង​លេងជាម្ដាយគេនិងជាស្រ្ដីមេម៉ាយទៀតផង៕

RELATED ARTICLES