Tuesday, September 17, 2024
Homeតារាខ្មែរសារ៉ាយ សក្ខណា ៖ចង់បានកូនភ្លោះ

សារ៉ាយ សក្ខណា ៖ចង់បានកូនភ្លោះ

ភ្នំពេញ៖សារ៉ាយ សក្ខណា បានមកស្រុកខ្មែរលើកនេះរយៈពេលជាង៣ខែ​មកហើយដើម្បីចូល​រួម​មង្គល​ការប្អូន​ប្រុសសារ៉ាយ ដានីត កាលពីថ្ងៃទី១៦ខែមករា និងមង្គលការទឹម រដ្ឋា នៅថ្ងៃខែ​មីនា ទើបនាងនិងស្វាមី​ត្រូវពន្យា​ពេល​វិលទៅអាមេរិកវិញ។សក្កណា ដែលមានកូន២នាក់​កូន​ទី១​ស្រីឈ្មោះMataysia អាយុជាង៧ឆ្នាំ និងកូនទី២​ប្រុសឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំ​នោះ​បាន​ឲ្យដឹងថាការមានកូនទាំងពីរនាក់នេះនាងអាច​នឹងមិនយកថែម​ទៀត​ក៍ថាបាន ប៉ុន្ដែបើ​មាន​​ទៀត​​​ពេញចិត្ត​នឹងយកតែកូនក្រោយនាងចង់បានកូនភ្លោះវិញទោះជាប្រុស ឬស្រី​ក៍​បាន​គឺពេញចិត្តទាំងអស់។នាងថាការមកជើងនេះបានឆ្លៀតថតឲ្យសម្អាងការមួយចំនួនផងដែរ  តែសម្រាប់ភាព​យន្ដថ្មីវិញគឺនៅមិនទាន់បានថតនោះទេ ទោះជាមានគេទាក់ទងមកដែរ តែ​នាង​ខ្លាចគ្មានពេលវេលាគ្រប់គ្រាន់ ព្រោះពេលនេះកូន២មិនមែនកូន១នោះទេ។សក្កណា បន្ថែម​ថាក្រោយរៀបការហើយភ្លាមៗនាងគិតថាចង់​បាន​កូន៤ តែពេលនេះបាន២​ហើយ​បើបាន​ភ្លោះ​២​ទៀតកាន់តែល្អ ប៉ុន្ដែបើមិនបានក៍មិនអន់ចិត្តដែរ។

 សារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកមេធាវីកែវ ប៊ុនមេត្រី ថ្ងៃទី១២ខែ​ធ្នូ​ឆ្នាំ​២០១២ ហើយបានចេញទៅរស់នៅតាមស្វាមីភ្លាមៗតែចេញ​ចូល​មកខ្មែរជាញឹកញាប់​ព្រោះពេលនេះ​នាងមាន​ហា​ងគ្លីនិកកែសម្ផស្ស១នៅខ្មែរផងដែរ។នាងសាររភាពលាយឡំសំណើចថាដោយសារ​តែមានហាងគ្លីនិកខ្លួនឯង​បែ​ប​នេះ​ហើយទើបចេះតែចាក់ត្រង់នេះត្រង់នោះតិចតួចដែរទើប​មើលទៅសម្រស់នាងនៅរក្សារបានដោយមិន​ប្រែ​ប្រួលច្រើនទៅតាមវ័យនោះ។យាងណានាងថាក្រោយការទឹម រដ្ឋា ដែលនាងចាត់ទុកដូចជាបងស្រី​រួច​នោះ​នាង​មិនទាន់កំណត់ពេលវិលត្រឡប់ទៅអាមេរិកវិញនៅពេលណានោះទេ តែអាច​ចូល​ឆ្នាំខ្មែរហើយ។

 សូមបញ្ជាក់ថាសារ៉ាយ សក្ខិណា ជាអតីតតារាម្នាក់ដែលឲ្យតែមកលេងស្រុក​នាងនៅ​តែ​ឆ្លៀតថតសម្ដែងភាព​យន្ដ,ស្ពត ស្ទើតែរាល់លើកតែម្ដង ព្រោះស្វាមីនាងមិនបានហាមឃាត់ ឬហួងហែងសក្ខណា ក្នុងការបន្ដ​អា​ជីព​ចាស់នោះ​ទេ។ដោយឡែកសម្រាប់​ការនាំប្ដីនិងកូន​មក​ជើងនេះសក្ខណា ថានាងនឹងអាចឆ្លៀតថតរឿងថ្មីបានឲ្យ​តែភាពយន្ដនោះ​នាងពេញចិត្ត​លេង​និង​បានតម្លៃខ្លួនសមរម្យ៕

RELATED ARTICLES