Saturday, June 28, 2025
Homeសន្ដិសុខសង្គមស្រីៗវ៉ៃបោចសក់គ្នា ជាប់ខ្នោះ

ស្រីៗវ៉ៃបោចសក់គ្នា ជាប់ខ្នោះ

ខេត្តក្រចេះ ៖  ស្ត្រី ២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាយ៉ាងខ្លាំង រហូតដល់ផ្ទុះជាអំពើហិង្សា ដោយភាគីម្ខាងបានស្ទុះទៅចាប់បោចសក់គូទំនាស់ រួចយកដបទឹកសុទ្ធវាយ បណ្តាលឱ្យរងរបួសហើមកញ្ចឹងក ទីបំផុតស្ត្រីរងគ្រោះប្តឹងទាមទារសំណងជំងឺចិត្ត ១០០០ដុល្លារ តែភាគីបង្កហេតុអត់លទ្ធភាពបង់ ក៏ត្រូវសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។

ស្ត្រីសង្ស័យដែលបង្កហិង្សា និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះធា អាយុ៤០ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះរស់ ឌាប ងាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានទទួលសេចក្តីរាយការណ៍ពីស្ត្រីរងគ្រោះឈ្មោះរស់ ឌាប ដែលបានរៀបរាប់ប្រាប់ថា នាងត្រូវបានស្ត្រីម្នាក់ឈ្មោះធា អាយុ៤០ឆ្នាំ បានជេរប្រមាថ និងយកដបទឹកសុទ្ធ ចេញពីក្នុងធុងទឹកកក ដើរមកចាប់បោចសក់របស់នាង រួចវាយចំក្បាល និងកញ្ចឹងក ជាច្រើនដប បណ្តាលឱ្យរងរបួសហើម។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជួនព័ត៌មានទៅកាន់លោកវរសេនីយ៍ឯក ចាន់ សុគីម អធិការរងនគរបាលស្រុកស្នួល ដើម្បីអន្តរាគមន៍ជាបន្ទាន់។ ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការនាំខ្លួនស្ត្រីសង្ស័យឈ្មោះធា មកដោះស្រាយជាមួយជនរងគ្រោះនៅប៉ុស្តិ៍នគរបាលស្នួល តែសម្រួលមិនត្រូវគ្នា ដោយជនបង្កហេតុគ្មានលទ្ធភាពបង់សំណងជំងឺចិត្តទៅជនរងគ្រោះចំនួន ១ពាន់ដុល្លារ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចបានសម្រេចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES