Wednesday, October 23, 2024
Homeតារាខ្មែរផូ មុនីពៅ ទៅអូស្ដា្រលីវិញ ខណៈត្រៀមមកខ្មែរ​ជាថ្មី​នៅខែ៨

ផូ មុនីពៅ ទៅអូស្ដា្រលីវិញ ខណៈត្រៀមមកខ្មែរ​ជាថ្មី​នៅខែ៨

អូស្រា្ដលី៖អ្នកនាងផូ មុនីពៅ បានឡើងយន្ដហោះចេញទៅអូស្រា្ដលីវិញ​ហើយកាលពីថ្ងៃទី២៦ខែ​មីនា បន្ទាប់ពី​នាង​បានមកជួបឪពុកម្ដាយកាលពីថ្ងៃទី១២មីនា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងធ្វើតំ​ណើរកម្សា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន្ដក្នុង​ស្រុក​អស់រយៈ​ពេល២​សប្ដា​ហ៍​។អតីត​ពិធីការិនីCTN រូបនេះបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យដឹងថានាងនឹងវិលមកខ្មែរសារជា​ថ្មីម្ដងទៀតនៅពេល​ខាងមុខដែលអាច​នៅចន្លោះ​ខែសីហា ឬកញ្ញាឆ្នាំ២០២២ ប្រសិនបើកូវីដ មិនផ្ទុះមេរោគបំ​លែងថ្មីៗ​គូរ​ឲ្យបារម្ភទេនោះ។តារាកូន១សម្រស់​នៅ​តែផូផង់រូបនេះ​ថាការមក​ខ្មែរលើកនេះរឿងសំខាន់គឺមកជួបឪពុកម្ដាយ ព្រោះម្ដាយនាងមានសុខភាពមិនសូវល្អ តែនាង​ក៍បានឆ្លៀតទៅជួបមិត្តភក្ដិ​មួយចំនួន និងបានដើរកម្សាន្ដជាមួយ​គ្រួសារទៅ​លេងនៅ​ខេត្ត​កំ​ពត និងកែប ផងដែរ។អ្នក​នាងក៍ប្រាប់ដែរថាការមកជើងនេះ​ខុសប្លែកពីលើកមុនៗ​ព្រោះតែស្វាមី​និងកូននាងមិនបានរួម​តំ​ណើ​រជាមួយហេតុនេះហើយនាងមិនអាចពន្យាពេលនៅខ្មែរបានយូរទៀតទេគឺត្រូវតែទៅអូស្រា្ដលីវិញតាមការកំណត់ដោយសារតែប្ដីរវល់ធ្វើការផងមើលថែកូនផងតែម្នាក់ឯង។

 ផូ មុនីពៅ បានរៀបអាពាហ៍ ពិពាហ៍តាមប្រពៃណីខ្មែរជាមួយបុរសជានជាតិបារាំង និង​ជាមន្រ្ដីបម្រើរការនៅ​ស្ថា​ន​​ទូតបារាំងលោកEric Boissoneau កាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១១ ហើយចំណងស្នេហា​ជាង១១ឆ្នាំ​នេះពួក​គេទ​ទួលបានចំណងដៃកូនប្រុសម្នាក់ឈ្មោះAlexis Boissoneau ឈ្មោះខ្មែរហៅថាវរម័ន្ដ បុរ័ស ហ្សូណូ អាយុ៤ឆ្នាំ បច្ចុ​ប្បន្ន​រស់នៅ​អូស្រា្ដលី​ជុំ​គ្នា​។អ្នកនាងមុនីពៅ បានវាចាថា​នាងចង់​បានកូនបន្ថែមម្នាក់ទៀតហើយ​ពេលនេះបាន​រៀប​​គម្រោង​ហើយតែមិនទាន់បានដំណឹងល្អនោះ​ទេ ។អតីតពិធីការិនីល្បីឈ្មោះរូបនេះ​ក៍បង្ហើប​ថាសម្រាប់​ថ្ងៃអ​នា​​គត​នាងមានគម្រោង​ចង់មករស់នៅស្រុកខ្មែរ៦ខែ និងនៅបារាំង៦ខែ ព្រោះ​ថាក្រុមគ្រួសារស្វាមី​នាងសុទ្ធតែ​ជាអ្នក​រស់នៅប្រទេសបារាំង ខណៈដែលគ្រួសារនាង​វិញ​រស់នៅខ្មែរទាំងអស់ដោយ​ពួកគគាត់មាន​មុខ​របរ​និង​ការងាររៀងៗខ្លួន ស្របពេលដែលនាងក៍​មានភាគហ៊ុនខ្លះជាមួយ​បងប្រុសនៅ​យាន​​ដ្ឋានមួយផងដែរ។

 គូរបញ្ជាក់ថាក្រោយផូ មុនីពៅ ចាប់ដៃលោកEric Boissoneau ជាង១ទសវត្សន៍​មកនេះ​នាងធ្លាប់​បានចេញ​ទៅ​រស់នៅតាមស្វាមី​បម្រើរនៅស្ថានទូតបារាំងប្រចាំនៅចិន,បារាំង និង​អូ​ស្រា្ដលី ដែលនៅសល់កន្លះ​ឆ្នាំ​ទៀត​ទើប​ផុតអាណត្តិ។អ្នកនាងមុនីពៅ ថានាងចង់ឲ្យស្វាមី​មក​ធ្វើការនៅក្បែរប្រទេសកម្ពុជាដូចជាថៃ ,ឡាវ ឬវៀត​ណាម​ជាដើមដើម្បីនាងមានភាពងាយ​ស្រួ​ល​​ចេ​ញ​​ចូលមកជួបឪពុកម្ដាយនៅខ្មែរ។ប៉ុន្ដែសម្រាប់ប្រ​ទេសកម្ពុជាប្ដីនាង​ធ្លាប់ធ្វើការនៅទី​នេះ​​តាំង​ពីមុននាងរៀបការម្លេះអីចឹងខាងស្ថាន​ទូតមិនតម្រូវឲ្យអ្នកធ្លាប់ធ្វើការ​នៅប្រទេស​ណា​ហើយទៅ​ធ្វើការនៅទីនោះទៀតទេ អីចឹងពេលនេះនាងមានតែចាំអ៊ុត​មើលថាក្រោយ​ស្វាមី​ចប់​ភារកិច្ច​នៅអូ​ស្រា្ដ​លី​ហើយខាងរដ្ឋាភិបាលបារាំងនឹងបញ្ជួនគាត់ទៅធ្វើការ​នៅប្រទេស​ណា​ជាបន្ទាប់?

RELATED ARTICLES