Wednesday, October 23, 2024
Homeតារាខ្មែរហ្វា ហ្វា ៖ថាមានប្រុសតួគី តាមសុំស្នេហ៍

ហ្វា ហ្វា ៖ថាមានប្រុសតួគី តាមសុំស្នេហ៍

ភ្នំពេញ៖ស្រីស្អាតហ្វា ហ្វា ហៅស្រីយី ដែលគេស្គាល់ថាជាអតីតសង្សារចាស់នាយចឺម នោះថា​ពេលនេះ​នាងមិន​ទាន់ច្បាស់លាស់ជាមួយបុរសណាដែលអាចដឹកដៃគ្នាឈានទៅចូលរោងការឡើយក្រោយចែកផ្លូវជាមួយលោកមេសា ជាង៥ខែមក។ប៉ុន្ដែនាងថាធ្លាប់មានបុរសតួគីដែល​មកដើរ​លេង​នៅ​ខ្មែរ​សុំស្រលាញ់បន្ទាប់ពីជួបគ្នាចៃដន្យ តែក្រោយមកនាងនិងប្រុសនោះមិន​ដែល​ទាក់​​​​ទងគ្នាឲ្យស៊ីជម្រៅនោះទេ គ្រាន់តែសម្ដែងការសា្វគមន៍​គាត់មក​លេង​នៅ​ខ្មែរ។ស្រី​យី បន្ថែ​មថាទាក់ទងរឿងស្នេហាឬការជួបបុរសណាម្នាក់នាង​ថាវាគឺជានិស្ស័យទាំងអស់​ហើយ​នាងជឿរជាក់ខ្លាំងថាបើគ្មានិស្ស័យទេ មិនបានជួបគ្នាឡើយ។យ៉ាងណាហ្វា ហ្វា វាចាថា​ក្នុង​នាម​​នាង​ជាអ្នកកំដ​មង្គ​លការរបស់ទឹម រដ្ឋា នោះនាងមានអារម្មណ៍រំភើបជំនួសពួកគាត់ដែល​មានថ្ងៃ​ពិ​សេសនិងរៀបចំ​មង្គលការ​បាន​​​យ៉ាងល្អ។តែនាងវិញមិនដឹងកាលណាដល់គូ​នោះ​ទេ ព្រោះអីពេលនេះផ្ដោតលើការងារសិល្បៈ និងមុខជំ​នួញ​ច្រើនជាង។

 ហ្វា ហ្វា បានសារភាពថានាងបានកែសម្រស់ដើមទ្រួង​ហើយពេលនេះពេញចិត្ត​នូវ​សម្រស់ផ្ទាល់ខ្លួននឹង​គ្មាន​គម្រោងកែផ្នែកផ្សេងៗទៀតនោះទេ ។យ៉ាងណាស្រីយី ថា​មុន​កែ​សម្រស់នោះនាងបានគិតរួច​ជាស្រេចទៅហើយ​ថានឹងមានរឿងវិជ្ជមាន៥០% អវិជ្ជ​មាន៥០% ព្រោះមានអ្នកគាំទ្រ នាងមួយចំនួនមិនចង់ឲ្យនាងកែសម្រស់នោះទេ តែនាង​បាន​ធ្វើដើម្បី​តម្រូវ​ចិត្តខ្លួនឯងហើយពេលនេះគ្មានការប៉ៈពាល់ដល់សុខភាពឡើយ។

 ទាក់ទងរឿងថាបើនាយចឺម នៅតែហៅថតMVនាងនៅតែទៅសម្ដែងជាមួយ​សង្សារ​ចាស់​​នោះហ្វា ហ្វា ថារហូត​មក​ដល់ពេលនេះនាងគ្មានការផ្លាស់ប្ដូរចិត្តទេ ហើយនឹងថត​ជា​មួយនាយចឺម បើសិនជាមានបទណាអ្នកដឹកនាំ​តម្រូវនោះ។តែស្រីយី ថាតាំងពីបែកគ្នាមក​នាងមិន​ដែលដើរប៉ៈគ្នាជាមួយនាយចឺម ដោយវ៉ាក់អឺគ្នាម្ដងណាឡើយ ប៉ុន្ដែបើជួបគ្នា​ដោយចៃ​ដន្យនោះនាងនឹងនិយាយរកលោកមេសា ជាធម្មតា។

  ហ្វា ហ្វា ជាស្រីស្រស់ម្នាក់គូរឲ្យក្នក់ក្នាញ់ ហេតុនេះហើយគេជឿរថាបន្ទាប់ពី​នាងបាន​កែសម្រស់​ដើមទ្រួងឲ្យ​ធំដូចការចង់បានហើយនោះមិនយូទេ ស្រីយី នឹងរកបានម្ចាស់ចិត្តថ្មី​ជា​មិនខានព្រោះបុរស​ច្រើនណាស់​ចង់​ចូល​ខ្លួនទៅស្អំរបួសបេះបេះដូងស្រីក្មេងរូបនេះ ចំពេល​ដែលនាយចឺម កំពុងតែស្អិតល្មូតស្នេហ៍ជាមួយអ្នកមេម៉ាយ​កូន១​នាងសេង សុខគីម ដោយ​ហាក់គ្មានស្ដាយហ្វា ហ្វា បន្ដិចឡើយ៕

RELATED ARTICLES