Wednesday, October 23, 2024
Homeតារាខ្មែរសូដា នីតា ៖ប្រកាសលែងប្ដី ក្រោយទាស់គ្នាជា​មួយ​លោក​យ៉ែម សំអូន

សូដា នីតា ៖ប្រកាសលែងប្ដី ក្រោយទាស់គ្នាជា​មួយ​លោក​យ៉ែម សំអូន

ភ្នំពេញ៖សូដា នីតា គ្មានការរារែកចិត្តឡើយពោលគឺនាងបានប្រកាស​ជាសាធារណៈថាចាប់ពី​ថ្ងៃទី​២៩ខែមីនា នេះតទៅរាល់ការងារទាំងឡាយរបស់ក្រុមហ៊ុនកម្សាន្ដលោកយ៉ែម សំអូន គឺ​នាងលែងទទួលទាំងអស់តែម្ដង។តាមការថ្លែងជាសាធារណៈរបស់សូដា នីតា នោះបង្ហាញ​ថាអ្នកទាំងពីរកំពុងតែមានបញ្ហារធំជាមួយគ្នាដែល​ចំ​ណុចនៃការអាកអន់ចិត្តរបស់នីតា នោះ​ផ្ដោតថាលោកសំអូន មិនឲ្យតម្លៃនាង។

  សូដា នីតា និយាយយ៉ាងម៉ឺងម៉ាត់ថារូបថតដែលនាងបង្ហោះជាមួយលោកយ៉ែម សំអូន ១សន្លឹកនោះ​គឺជាការ​ផុសចុងក្រោយ ដោយរាល់ការងារទាំងឡាយជា​មួយក្រុមហ៊ុនលោក​សំអូន នាងសុំបញ្ឈប់ទាំងអស់ ។នាងថា​មនុស្សគ្រប់គ្នាតែងតែចង់បានល្អ ហេតុនេះហើយ​កុំថាឲ្យគេខុស១០០ដង ដោយគ្មានអ្នកណាហ៊ានតប ហើយ​ពេលគេ​តបតាំងក្ដៅ​ក្រ​ហាយ​នោះ ។នាងរំលឹកទៅលោកយ៉ែម សំអូន ថាឲ្យរៀនមើលគេល្អខ្លះផងទៅ។

 ក្រោយឃើញសូដា នីតា មិនទុកមុខឲ្យតទៅទៀតបែបនេះលោកយ៉ែម សំអូន តប​តាម​ខមិនវិញ​ថា”មិនបាច់​សុំទោសខ្ញុំទេ  ព្រោះខ្ញុំគឺជាអ្នកសុំមុនហើយសម្រាក ដោយប្រើនូវវ៉ោយ​សម្លេង​របស់ខ្ញុំផ្ទាល់ គ្រាន់ដើម្បី​កុំឲ្យ​លំបាក មិនបានធ្វើការជាមួយខ្ញុំ ហើយដើម្បីកុំឲ្យអន់​ដល់​កិត្តិយសដ៍ថ្លៃថ្នូរបស់ប្អូនផង”។ភ្លាមៗនោះសូដា នីតា តបថា”ខ្ញុំមិនតប ព្រោះការគិតខុសគ្នា ចឹង​គូរធ្វើការផ្សេងពីគ្នា រៀនឲ្យតម្លៃអ្នកដ៍ទៃផង”។ឃើញបែបនេះ​លោក​សំអូន ឆ្លើយតប​ទៅ​នីតា ទៀតថា”បើនិយាយរឿងតម្លៃគឺរឹតតែវែងឆ្ងាយគ្នាហើយ ក្នុងនាមខ្ញុំជាប្រធានខ្ញុំ​ត្រូវគុណ​ទ្វេដង រឿងអ្នកដែលមិនបានផ្ដល់តម្លៃឲ្យខ្ញុំ ខ្ញុំគ្រាន់តែមិនដែលនិយាយ តែបើអ្នកបង្ខំខ្ញុំអត់​និ​យាយ ខ្ញុំមានភស្ដុ​តាំងទាំងអស់ ​​អ្នកដៀលប្រធានរបស់អ្នកកប់ៗមាត់ នៅហ៊ានតវ៉ា ចង់​បាន​តម្លៃ​ទៀត បើចង់បានខ្ញុំឲ្យ ខ្ញុំមានឯកសារគ្រប់គ្រាន់ទាំងអស់ ទាំងសំណេរ ដែលមើល​ងាយ​ខ្ញុំ”។

  ក្រោយឃើញសូដា នីតា និងលោកយ៉ែម សំអូន ប្រកែកគ្នាតឹងសរសៃករហូត​មានឃ្លា​ខ្លះ​​ហាក់ដូចជាព្រមានគ្នា​ទៅវិញទៅមកទៀតនោះទើបអ្នកនាងចន ច័ន្ទ​លក្ខិ​ណា ជាប្រធាន​សមាគមន៍សិល្បករខ្មែរតបទៅតារា​ទាំងពីរថា​”មានរឿងអីគូនិយាយគ្នាស្ងាត់ៗ​ទៅអូន”។

 គូរបញ្ជាក់ថាសូដា នីតា និងលោកយ៉ែម សំអូន ច្រើនតែបង្ហាញពីសកម្មភាព​ស្រ​លា​ញ់រាប់​អានគ្នាខ្លាំង​ណាស់ជា​ពិសេសរៀងរាល់ថ្ងៃខួបកំណើតរបស់លោកយ៉ែម សំអូន នោះនី​តា តែងតែទៅធ្វើជាMCហើយជូនពរលោកសំ​អូន ឲ្យកាន់តែកាក់កបថែមទៀតជាមួយការងារ​ក្រុមហ៊ុនកម្សាន្ដនោះ។ប៉ុន្ដែចាប់ពីពេលនេះតទៅអ្នកនាងនីតា និង​លោកសំអូន លែងត្រូវគ្នា​ទៀតហើយ ពោលគឺគេមិនបានឃើញអ្នកនាងនីតា លេចមុខនៅក្រុមហ៊ុន​កម្សា​ន្ដ​របស់​លោក​សំអូន ចាប់ពីពេលនេះតទៅដែលបង្ហាញសញ្ញាថា​ពួកគេបានបែកបាក់ផ្ទៃក្នុងហើយ​តាម​រយៈ​សារតប​គ្នាជាសាធារណៈនោះបង្ហាញថាពួកគេមានបញ្ហារឿងលុយកាក់ និងប៉ៈសំដីគ្នា​ទៅវិញ​ទៅមកដែល​ធ្វើឲ្យនីតា មិន​អាចទ្រាំតទៅទៀតបានទេ។សម្រាប់សូដា នីតា វិញមួរយៈចុង​ក្រោ​យ​នេះ​នាង​មានរាសីមិន​សូវល្អនោះទេ ព្រោះ​ថា​មុននេះត្រូវសឿ សុធារ៉ា ជំពាក់លុយជិត៤ម៉ឺន​ដុល្លារ​មិន​ព្រមសង ឥឡូវនាងមានវិវាទជាមួយលោកយ៉ែម សំ​អូន ទៀតទើបធ្វើឲ្យអារម្មណ៍​នាង​ហាក់​ច្របូក​ច្របល់កាន់តែខ្លាំង។ទោះជាយ៉ាងណាមជ្ឈដ្ឋាន​មហាជនរងចាំ​មើ​ល​ថា​តើ​លោក​យ៉ែម សំអូន និងទម្លាយសាររបស់សូដា នីតា ដែលលោកចាត់ទុក​ថាមិន​ឲ្យតម្លៃ​លោក​ជាប្រ​ធាន នោះជាសាធារណៈតាមរយៈសារឆ្លងឆ្លើយ​ដែលលោកមាននៅក្នុងកណ្ដាប់ដៃ​ទាំង​អស់នោះចេញ​មកក្រៅ​ដើម្បី​ការពារកិត្តិយសលោកមកវិញឬយ៉ាងណា?ឬមួយលោកសំអូន គ្រាន់តែព្រមានសូដា នីតា ដើម្បីកុំឲ្យនាង​ទម្លាយ​រឿងមិន​ល្អ​របស់លោកចេញថែមទៀត?

 ខណៈដែលសូដា នីតា បង្ហាញសញ្ញាលែងត្រូវគ្នាជាមួយលោកយ៉ែម សំអូន នេះដែរ​នៅថ្ងៃទី២៩ខែមីនា​ឆ្នាំ​២០​២២ នេះតារាកូន១រូបនេះក៍អះអាងថានាងបានលែង​ប្ដីជាមន្រ្ដី​យោធា​និងតារាសម្ដែង​លោកស៊ិន សូរិយា ហៅ​យុទ្ធឋានៈ ផងដែរបន្ទាប់​ពីបានភ្ជាប់ពាក្យកាល​ពីខែកញ្ញាឆ្នាំ២០២០ ហើយនាងសម្រាលបានកូន​ប្រុស​ម្នាក់​កាល​ពី៤ខែមីនាឆ្នាំ២០២១ ។

 សូដា នីតា មិនប្រាប់ពីមូលហេតុលែងប្ដីនោះទេតែនាងចេញសារថា”ថ្ងៃ29/03 22 នាងបានសម្រេចរឿងធំ២ គឺទី១៖សម្រេចចិត្តទទួលស្រ្ដីមេម៉ាយ(លែងលះ) និងទី២៖​ឈប់​ធ្វើការជាមួយក្រុមតារាអ៊ិនធើថេនមែន(យ៉ែម សំអូន)។ប៉ុន្ដែនីតា ថាសម្រាប់ការងារ​សិល្បៈ​ផ្សេងៗ​ទៀតនាងនៅតែទទួលដដែលព្រោះសិល្បៈ​ជាការងារដែល​នាងស្រលាញ់”៕

RELATED ARTICLES