Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកបញ្ហា៧ ដែលវៀតណាម ផ្តោតសំខាន់ ​លើវិស័យកសិកម្ម

បញ្ហា៧ ដែលវៀតណាម ផ្តោតសំខាន់ ​លើវិស័យកសិកម្ម

សេដ្ឋកិច្ចតំបន់អាសុី

វៀតណាម៖ ថ្មីៗនេះរដ្ឋមន្ត្រីនិង ជាប្រធានខុទ្ទកាល័យ រដ្ឋាភិបាល លោក Mai Tien Dung បានបញ្ជូនសំណើរ មួយពីលោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឲ្យធ្វើការបក ស្រាយពន្យល់ និងចាត់វិធាន ការណ៍ដើម្បី ដោះស្រាយបញ្ហា៧ចំណុច ។

លោករដ្ឋមន្ត្រី Dung បានដឹកនាំ បេសកកម្មលើ ការងារ របស់រដ្ឋាភិបាល ខណៈដែល កាលពីថ្ងៃ២១វិច្ឆិកាលោកបានពិនិត្យលើការ ប្រតិបត្តិកិច្ចការជាច្រើនដែលដាក់ ចេញដោយ រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីនៅ ក្រសួងបច្ចេកវិទ្យាព័ត៌មានវិទ្យា ។ ចាប់តាំងពីដើម ឆ្នាំនេះក្រសួងកសិកម្មបាន ដាក់ចេញនូវកិច្ចការ សរុបទាំងអស់៥០៣ ។ ក្រសួងបាន បំពេញចប់តាមផែនការណ៍ ចំនួន៣៥២ នៅសេសសល់ មិនទាន់ បញ្ចប់ចំនួន១២៨ ។

ថ្លែងនៅក្នុងកិច្ចប្រជុំ មួយលោក រដ្ឋមន្ត្រី Nguyen Xuan Phuc បានថ្លែងថា បញ្ហាទី១ គឺការងារ ធ្វើរចនាសម្ព័ន្ធផ្នែក កសិកម្មរបស់ ក្រសួងឡើងវិញ ។ រដ្ឋាភិបាល បានចេញ គោលនយោបាយទាក់ទាញ សហគ្រាសបន្ថែម ទៀតមកវិនិយោគ ក្នុងវិស័យនេះ តែយ៉ាងណា ផលវិបាក គឺនៅតែជាមួយនិងការ ប្រើប្រាស់ដីធ្លី សម្រាប់ផលិតកម្ម និងនីតិវិធីផ្តល់ ឥណទានជាដើម ។ ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបាន ស្នើទៅក្រសួងឲ្យ យកចិត្តទុកដាក់បន្ថែមទៀតលើទីផ្សារ សម្រាប់ផលិតផល កសិកម្ម ជាពិសេសទីផ្សារ នាំចេញតែម្តង ។

បញ្ហាទី២ គឺការធ្វើឲ្យ ប្រសើរឡើងនូវគុណភាព នៃការព្យាករទុកជា មុនអំពីគ្រោះ មហន្តរាយធម្មជាតិនិងការឆ្លើយ តបនឹងបម្រែ បម្រួលអាកាសធាតុ ជាពិសេសបន្ទាប់ពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីហន្តរាយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត ការហូរចូលនៃ ទឹកសមុទ្រចូល ទឹកសាប និងគ្រោះ ទឹកជំនន់ជាដើម ។

បញ្ហាទី៣ គឺពាក់ព័ន្ធនឹង ការកសាងនូវ តំបន់ជនបទ តាមបែបថ្មី ជាពិសេស ការផ្ទេររចនាសម្ព័ន្ធសេដ្ឋកិច្ចនិងការធ្វើឲ្យ ប្រសើរឡើងនូវ ប្រាក់ចំណូល របស់ប្រជាជន ក្នុងស្រុក និងការកសាង ហេដ្ឋារចនាសម្ព័ន្ធ ។

បញ្ហាទី៤ នាយករដ្ឋមន្ត្រីបាន ជំរុញចាត់វិធាន ការតឹងរឹងដើម្បីធានា បាននូវ អនាម័យ និងសុវត្ថិភាពម្ហូបអាហារ ដែលជា បញ្ហាបន្ទាន់ សម្រាប់សង្គម ។

បញ្ហាទី៥ មេដឹកនាំ រដ្ឋាភិបាលស្នើក្រសួង កសិកម្មធ្វើឲ្យ ប្រសើរឡើងនូវ ការគ្រប់គ្រង ជីដាក់ដំណាំ និងផលិតផលការពាររុក្ខជាតិ ឬដំណាំ ថ្នាំ ពេទ្យសត្វនិងចំណីសត្វជាដើម ។

បញ្ហាទី៦ គឺការពារនិងអភិវឌ្ឍន៍ព្រៃឈី ។

បញ្ហាទី៧ នាយករដ្ឋមន្ត្រីបានកត់សម្គាល់ពី យន្តការគាំទ្រដល់ ប្រជានេសាទរាប់បញ្ចូលអ្នកនៅ ស្ថិតក្នុងខេត្ត ភូមិភាគ កណ្តាលចំនួន៤ ដែលរង ផលប៉ះពាល់ដោយការបំផ្លិចបំផ្លាញចំពោះបរិស្ថាន ដែលបណ្តាល មកពី ក្រុមហ៊ុនផលិត ដែក Formosa Ha Tinh ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES