Wednesday, October 23, 2024
Homeតារាខ្មែរយ៉ែម សំអូន ៖វ៉ាក់អឺយ៉ាន់ លីនដា

យ៉ែម សំអូន ៖វ៉ាក់អឺយ៉ាន់ លីនដា

ភ្នំពេញ៖លោកយ៉ែម សំអូន ដែលជាពោះម៉ាយកូន២នោះបានលែងលះគ្នាជាមួយអ្នកនាងយ៉ាន់ លីនដា រយៈ​ពេលជាង៦ឆ្នាំហើយដែលពួកគេទាំងពីរ​មិនដែលជួបឬបង្ហាញមុខរួម​គ្នានោះទេ​ព្រោះ បែកទាំងចម្រូង​ចម្រាស​ទើបមិនអាចរាប់​អានគ្នាវិញបានឡើយ។ប៉ុន្ដែកាល​ពីថ្ងៃទី២៦ខែ​មីនា លោកសំអូន បានវ៉ាក់អឺជាមួយអតីត​ប្រ​ពន្ធ​នៅក្នុងកម្មវិធីជប់​លៀងមង្គលការរបស់អ្នក​នាង​ទឹម រដ្ឋា នៅកោះពេជ្រ តែអ្នកទាំង២មិននិយាយស្ដី​រកគ្នា១ម៉ាត់​ឡើយ​។មុនជួបគ្នាដោយ​ចៃ​ដន្យនេះអ្នកនាងលីនដា បានប្រាប់ថានាងនិងលោកសំអូន បានលែងលះគ្នាដាច់​ស្រេ​ច​អស់ហើយ អីចឹងអំឡុងពេលដែលនាងនៅខ្មែរបើមានក្រុម​ហ៊ុនណា១ហៅឲ្យធ្វើការ​ជាមួយ​លោកសំអូន នោះ​នាង​សុំការពិចារណាជាមុនសិនទើប​សម្រេចចិត្តតាម​ក្រោយ។ដោយ​ឡែក​កូន​ស្រីរបស់លោកសំអូន កញ្ញា សំ​អូន វិថាណា វិញថានាងនឹងទៅជួបឪពុកមុនពេលទៅ​ច្រៀង​​សម្ដែងជាមួយម្ដាយនៅអាមេរិក​នៅក្នុងពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរខាងមុខនេះ។​ជាក់ស្ដែង​នៅលើ​ហ្វេ​ស​​បុក​របស់លោកសំអូន គឺតាមរយៈ​រូបភាពខ្លះក៍បានបង្ហាញ​ឲ្យ​ឃើញថាលោក ពិតជាបានទៅជួបកូនស្រីហើយ​ហៅកូន​ប្រុស​របស់លោកជាមួយភរិយាមុនឲ្យថតជុំគ្នា​ជាមួយ​កញ្ញាវិថាណា ផងដែរ។

  សូមបញ្ជាក់ថាលោកយ៉ែម សំអូន និងអ្នកនាងយ៉ាន់ លីនដា បានចែកផ្លូវគ្នាកាលពី​២០​១៥ ក្រោយមានព័ត​មាន​ថាអ្នកនាងលីនដា ចប់បានភស្ដុតាងរឿងលោកសំអូន មានស្នេហា​ជាមួយ​​តារាសម្ដែងប្រុសម្នាក់។តែ​លោក​សំ​អូន មិនដែលទទួលស្គាល់ឡើយ ខណៈដែលអ្នក​នាង​លីន​ដា វិញបានរក្សារសិទ្ធិ​ឲ្យតារាប្រុស​ម្នាក់នោះ​ដោយ​នាង​មិននិយាយឲ្យ​ចំឈ្មោះនោះ​ទេ ព្រោះ​ខ្លាច​ប៉ៈពាល់ដល់អាជីព។តែពេលនោះមានការ​សង្ស័យថា​តារា​សម្ដែង​ដែលអ្នកនាង​លីនដា ចោទមានស្នេហាជាមួយលោកសំអូន នោះគឺជាបុរសរូប​សង្ហារលោកសាយ សៀរ៉ា តែដំ​ណឹង​នេះ​ត្រូវ​បានលោកសៀរ៉ា ធ្វើការច្រានចោលតាំងពីភ្លាមៗម្លេះ។

ដោយឡែកសម្រាប់​លោកសំអូន ពេល​នេះ​មិនទាន់បង្ហាញសញ្ញារៀបការប្រពន្ធថ្មីនោះទេ ស្របេពលដែល​អ្នក​នាង​​លីនដា វិញថ្មីៗ​នេះ​នាង​បានបង្ហើប​ថា​កំពុងតែមានអារម្មណ៍ល្អ តែនាងមិនប្រាប់ឲ្យច្បាស់​លាស់នោះទេ​ថា​តើ​ជិតរៀបការប្ដីថ្មីឬ​យ៉ាងណា?​ចំពោះ​លោក​សំអូន វិញមានព័តមានថា​លោក​ព្យាយាម​គេចមុខពី​អ្នកនាងលីនដា គឺ​ជួបតែកូនស្រីប៉ុណ្ណោះដែលមើលទៅ​ពោះ​ម៉ាយ​រូបនេះ​ហាក់មានការពិបាក​ប្រឈម​ជាមួយប្រពន្ធចាស់​និងរឿង​អ្វីមួយ ដែលខុស​ពីតារាមួយ​ចំនួន​ទៀត​ក្រោយ​​លែងលះ​ពួកគេខ្លះនៅតែរាប់អានគ្នា៕

RELATED ARTICLES