សេដ្ឋកិច្ចតំបន់អាស៊ី
ចិន៖ ប្រាក់យន់ចិន បានបន្តធ្លាក់ថ្លៃកាល ពីម្សិលមិញធៀប នឹងដុល្លារ អាមេរិក ដែលបានវាយប្រហារក្នុង កម្រិតខ្សោយ បំផុតរបស់ខ្លួន គិតចាប់ តាំងពីខែ មិថុនា ឆ្នាំ២០០៨ ។
អត្រាសមភាព ក្នុងកម្រិតកណ្តាល នៃប្រាក់យន់ចិន បានចុះខ្សោយ ក្នុងទីផ្សារ ដោះដូរ៣ថ្ងៃជាប់ៗ គ្នាដោយធ្លាក់ចុះ៨៣ ពិន្ទុធៀបនឹង ប្រាក់ដុល្លារអាមេរិក កាលពីម្សិលមិញ នេះបើ យោងតាម ប្រព័ន្ធជួញដូរ រូបិយប័ណ្ណបរទេសនៅ លើទីផ្សារចិន ។
ចំណែក ទីផ្សារជួញដូរ កាលពី១៥ថ្ងៃមុន លុយយន់ចិន បានបិទបញ្ចប់ ការជួញដូរ ដោយការធ្លាក់ថ្លៃ១៤ថ្ងៃ និងបានឡើងវិញ ត្រឹមតែ១ថ្ងៃ ប៉ុណ្ណោះធៀបនិង លុយដុល្លារ ។ កាលពី ថ្ងៃព្រហស្បត្តិ៍ ប្រាក់យន់ បានធ្លាក់ចុះ ក្រោមកម្រិត ៦,៩ពិន្ទុធៀប នឹងដុល្លារអាមេរិក ។
ការកើនឡើង នៃតម្រូវការ ក្នុងស្រុកក៏ បានបន្ថែម សម្ពាធលើ ការធ្លាក់ថ្លៃនៃ ប្រាក់យន់ចិនផងដែរ ។
ទោះជាយ៉ាង ណាអ្នកជំនាញ បានកត់សម្គាល់ ថាបើធ្វើការប្រៀប ធៀបនឹង ដុល្លារអាមេរិក ប្រាក់យន់គឺ មានអត្រាថេរ និងមានតម្លៃថ្លៃ ជាងរូបិយប័ណ្ណ ដទៃថែមទៀតផង។ សន្ទស្សន៍ នៃប្រាក់ដុល្លារបានកើន ឡើងក្នុងរង្វង់ ៥%ចាប់តាំងពី ដុល្លារ ចាប់ផ្តើមនិន្នាការ ចុះថោករបស់ខ្លួនកាលពីថ្ងៃ៧វិច្ឆិកា ។ទន្ទឹមនិងនេះ ប្រាក់យន់ បាន ធ្លាក់ថ្លៃតិចជាង ២,៥%ធៀបនឹងដុល្លារអាមេរិក។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា