Wednesday, October 23, 2024
Homeតារាខ្មែរតារាជាច្រើនដួងថតអបអរពិធីបុណ្យចូលឆ្នាំខ្មែរ

តារាជាច្រើនដួងថតអបអរពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖តារាចម្រៀង,ពិធីករនិងតារាសម្ដែងប្រមាណ២០០នាក់បានជួបជុំគ្នាច្រៀងរាំកម្សាន្ដសម្រាប់អបអរពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរដែលនឹងប្រព្រិត្តទៅនៅថ្ងៃទី១៤,១៥ និង​១៦​​ខែ​មេ​សា ឆ្នាំ២០២២ ខាងមុខនេះហើយកម្មវិធី​នេះរៀបចំនៅស្ទីឌី​យោប៉ុស្ដិ៍បាយ័ន​ស្ទឹង​មានជ័យ ដឹក​នាំដោយ​សមាគមន៍ទូរទស្សន៍កម្ពុជា។

  អ្នកស្រីរី អ្នករៀបចំបទចម្រៀងនិងហៅតារា​ប្រុសស្រីចូលរួមក្នុងកម្មវិធីនោះបាន​ឲ្យដឹង​ថាសម្រាប់​ឆ្នាំនេះ​មាន​តារាទាំងអស់ចូលរួមជាង២០០នាក់ក្នុងនោះមានបទចម្រៀងជាង៤០បទដែលបានរៀបចំសម្រាប់តារាចម្រៀងឡើងច្រៀងហើយបទទាំងនោះជាបទប្រពៃណីជាតិមានរាំវង់,រាំក្បាច់ ,សារ៉ាវ៉ាន់ និងឡាំលាវ ជាដើម។

 ចំណែកអ្នកនាងគង់ សុជាតិ ដែលដឹកដៃប្ដីលោកជា វិបុល ទៅធ្វើMC រួមគ្នានោះ​បាន​ឲ្យដឹងថាក្រោយ​ពីអាក​ខាន​ប្រារពពិធីបុណ្យចូលឆ្នាំខ្មែរអស់២ឆ្នាំ នោះពេលនេះយើង​ទាំងអស់​គ្នាបានរីករាយឡើងវិញ​ព្រោះថា​ឆ្នាំ២០​២២ បាន​ចូលឆ្នាំវិញហើយ។សុជាតិ ថានាងនិងស្វាមី​ជាប់​ទៅធ្វើជាពិធីករឲ្យគេនៅសៀមរាបទាំង៣ថ្ងៃ ហើយ​ឆ្លៀត​នាំគ្រួសារដើរកម្សាន្ដនៅទីនោះ​ផងដែរ។សុជាតិ និងប្ដីក៍បានផ្ញើរសារថាសូមឲ្យពលរដ្ឋទាំងអស់ប្រុង​ប្រយ័ត្នឲ្យ​បានខ្ពស់ជំ​ងឺ​កូវីដនៅថ្ងៃចូលឆ្នាំខ្មែរនេះ ។

 លោកជួប សុភ័ក្រ ថ្លែងថាឆ្នាំនេះជាឱកាសល្អមួយដែលយើងបាន​រៀបចំពីបុណ្យប្រពៃ​ណី​ជាតិ​ឡើងវិញ​ក្រោយ​អាកខាន២ឆ្នាំដោយសារតែកូវីដ។ចំណែកលោកជា សុវណ្ណារិទ្ធ វិញ​ថាការជួបជុំថត​សម្ដែង​រួមគ្នា​របស់​សិល្បករ​ទាំងអស់គឺដើម្បីឲ្យបងប្អូនបានទស្សនាដោយរីករាយនៅថ្ងៃបុណ្យចូលឆ្នាំខ្មែររបស់យើង។រីឯកញ្ញាហេង កែវនីតា វិញថាយើងរីករាយក្រោយ​ពីឭសម្ដេច​បានប្រកាសថាឆ្នាំនេះត្រូវតែចូលឆ្នាំឲ្យបាន ហើយការថតសិល្បៈ​នៅ​ប៉ុ​ស្ដិ៍​បាយ័ន​ប្រៀប​បានដូចជាផ្ទះយើង​ហើយមានតារាជាច្រើន​ចូលរួម។តារាទាំង៣ក៍បាននិយាយ​ស្រប​គ្នាថាសូម​ឲ្យ​ពលរដ្ឋទាំងអស់ចូលរួមការពារពីជំងឺកូវីដតាមរយៈ៣កុំ និង៣ការពារ ផងដែរ ដើម្បី​សុវត្ថិភាព​ទាំង​អស់គ្នា៕

RELATED ARTICLES