Wednesday, October 23, 2024
Homeតារាខ្មែរហេង ផាន់ណា ៖ជិតឡើង”ជំទាវ?”

ហេង ផាន់ណា ៖ជិតឡើង”ជំទាវ?”

ភ្នំពេញ៖ពិធីការិនីហេង កែវនីតា (ហេង ផាន់ណា)ដែលមានអាយុច្រើនបន្ដិចទៅហើយនោះ​នាង​ក៍មិនខុសពីឌួង ហ្សូរីដា ដែរពោលគឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​បានព្យាយាមលាក់រឿងស្នេហាជាច្រើនឆ្នាំនិងគ្មាន​ដំណឹងរៀបការប្ដី​ថានឹងធ្វើនៅពេលណា​ឡើយ។យ៉ាងណាសម្រស់ដូចនីតា ប្រាកដជាមាន​ប្រុស​មិនតិចនាក់នោះទេដែលរងចាំចម្លើយនាង ហើយឲ្យតែ​ផាន់ណា ឆ្លើយOK នោះច្បាស់ជា​ភ្លេងការនឹងអាចបន្លឺឡើងភ្លាមតែម្ដង។

 ក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី៣០ខែមីនា នៅពេលសួរថាតើកញ្ញាផាន់ណា មានគម្រោង​រៀបការ ឬបញ្ចប់ភាព​នៅ​លីវនៅឆ្នាំណានោះ តារារូបនេះហាក់ដូចជាមិនពេញចិត្តនោះទេ ហើយ​នាងមិននិយាយអ្វីទាំងអស់គឺដើរគេច​ចេ​ញតែម្ដង។យ៉ាងណាពិធីករដៃគូដែល​ឈ​នៅ​ក្បែរនោះគឺលោកជួប សុភ័ក្រ បាននិយាយលេងបន្លំមែនថានីតា ក្លា​យ​ជាជំទាវទៅហើយ។នៅ​ពេល​ឭលោកសុភ័ក្រ ថ្លែងបែបនេះកញ្ញាផាន់ ណា ក៍មិននិយាយអ្វីដែរពោលគឺនៅតែ​ស្ងៀ​ម​​សា្ងត់តែម្ដង។

អតីតពិធីការិនីប៉ុស្ដិ៍លេខ៣ហេង ផាន់ណា ទោះជាពេលនេះមិនទាន់បង្ហាញមុខ​គូ​ស្នេ​ហ៍​​ជាចំហក្ដី ប៉ុន្ដែ​ពេលខ្លះ​អាកាសធាតុក្ដៅពេកបង្ខំចិត្តឲ្យនីតា ហ៊ានស្លៀក​ឈុតប៊ីគីនី​បញ្ចេញ​សាច់គល់ភ្លៅឡើង​សខ្ចី និងដើមទ្រួងគូ​ឲ្យព្រឺ​ព្រួចទៀតផង។នាងជាពិធីការិនី​ម្នាក់ដែលអាចរក​ប្រាក់ចំណូល​បាន​ខ្ពស់គូសមព្រោះថានៅ​តាមបណ្ដារកម្មវិធី​រប​ស់ក្រុមហ៊ុនAgency មួយ​ចំ​នួន​គេតែងតែឃើញ​ផាន់ណា លេចមុខជាញឹកញាប់ហើយបច្ចេកទេសនៃ​ការនិយាយ​របស់​នាង​គឺស្រដៀងគ្នាទៅ​និងអ្នកនាងគង់ សុជាតិ។ប៉ុន្ដែអ្វីដែលជាចម្ងល់​របស់ទស្សនិកជន​នោះថា​ហេតុ​អ្វី​បាន​ជាហេង ផាន់ណា ទុកភាពនៅលីវបានយូឆ្នាំម្លេះ?ឬមួយក៍នាងចង់ធ្វើជាជំទាវ​ដូច​លោកសុភ័ក្រ ហៅ​នាង?

RELATED ARTICLES