Thursday, October 24, 2024
Homeតារាខ្មែរឆឹម សក្កដា ៖ថាខូចចិត្តក្រោយបែកបាក់ពេជ្រ សោភា

ឆឹម សក្កដា ៖ថាខូចចិត្តក្រោយបែកបាក់ពេជ្រ សោភា

ភ្នំពេញ៖តារាចម្រៀងថោនលោកឆឹម សក្កដា ដែលជាអតីតគូស្នេហ៍របស់ពេជ្រ សោភា​នោះ​បានអះអាង​កាលពី​ថ្ងៃទី៣០មីនា ថានៅលើលោកនេះគ្មានអ្នកណាម្នាក់ចង់បែកបាក់សង្សារ ឬពីមនុស្សដែល​ខ្លួន​ស្រលាញ់នោះទេ តែរឿងដែលវាកើតហើយយើងមិនអាច​ឃាត់ពេល​វេលាមិនឲ្យកើត​ឡើងបាន​ឡើយ អីចឹងមានតែសម្រប​ខ្លួនទៅ​តាមពេល​វេលាចុះ។លោក​សក្កដា បាន​សារភាព​ថាលោក​ពិត​ជាមានការខកចិត្ត និងខូចចិត្តខ្លះដែរ មិនអត់នោះ​ទេ ពេល​ដែលបែកពេជ្រ សោភា ព្រោះ​ថា​នៅ​សុខៗរឿងក៍វាបានមកដល់ហើយអ្នកដែលពិបាក​ប្រឈម​គឺជា​រូប​លោក។យ៉ាងណា​លោក​​​សក្កដា តាំងចិត្តថាសម្រាប់ការជ្រើសរើសគូស្នេហ៍​ថ្មីថ្មីនា​ពេល​ខាងមុខនេះវិញ​លោកចង់​បានអ្នកនៅក្រៅរង្វង់សិល្បៈច្រើនជាង ព្រោះថាលើកទី១​ជួបរឿង​ខក​ចិត្តម្ដងទៅហើយ អីចឹង​មិនចង់ខូចចិត្តម្ដង​ទៀត​នោះទេ។

  ឆ្លើយតបសំណួរថាតើលោកសក្កដា នៅតែមានការយកចិត្តទុកដាក់ទៅលើពេជ្រ សោ​ភា ពិសេសនៅថ្ងៃ​ខួបកំ​ណើតរបស់នាងដូចមុនពេលបែក​បាក់គ្នាឬអត់នោះ​លោកថាគឺ​អា​ស្រ័​យ​​ទៅលើពេលវេលា ព្រោះបើ​សកម្មភាព​ដែលលោកធ្វើទៅសោភា ពេញចិត្តលោកត្រូវមើល​ទៅ​លើ​អ្នកថ្មីរបស់គាត់ដែរថាតើគេយ៉ាងម៉េច​នៅពេលឃើញ​លោក​បន្ដរាប់អាន​ជាមួយសោភា ​បើគេ​មិនចូល​ចិត្ត​ទេ​នោះ​លោកនឹងមិនធ្វើរឿងណាដែលនាំឲ្យពួកគេ​មិន​សប្បា​យ​ចិត្តឡើយ។

  ទោះជាលោកឆឹម សក្កដា ថាក្រោយបែកពីសោភា ៣ខែនេះលោកមិនទាន់មាន​សង្សារ​ថ្មីក៍ដោយ តែមុននេះ​មានព័តមានថាលោកបានងាកទៅកៀកកើយជាមួយថៅកែពេជ្រ ម្នាក់​ដើម្បីជាការឆ្លើយតប​ទៅតារាហង្សមាស​ដែលបញ្ឈឿរលោកនៅនិងភ្នែកស្រស់នោះ។តែលោកសក្កដា ថាទំនាក់ទំនងរវាងលោកនិងថៅកែពេជ្រ គឺរូប​លោកជាកូនចៅ ហើយថៅកែជាមេ អីចឹងមិនអាចមានទំនាក់ទំនងពិសេសដូចគេលើកឡើងនោះទេ។លោកថាដើម្បីជម្រះមន្ទិលសង្ស័យលើរឿងលោកនិងថៅកែពេជ្រ នោះនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច​លោក​គ្រោង​នឹងរៀបចំធ្វើសន្និសីទកាសែតដើម្បី​បង្ហាញមុខថៅកែឲ្យគេស្គាល់ច្បាស់ព្រោះថារូប​លោកគ្រាន់តែជាផ្នែក​មួយ​ដែល​មានហ៊ុនតូចបំផុតនៅក្នុងហាងនោះប៉ុណ្ណោះ។

 ក្រៅពីរបូតបាត់សង្សារសំណព្វចិត្តពេជ្រ សោភា នោះនៅឆ្នាំ២០២២ នេះលោកសក្កដា ក៍មិនសូញវរីករាយដែរ​ព្រោះថាលោកមិនមានបទចម្រៀងថ្មីៗសម្រាប់ចេញក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឡើយ។យ៉ាងណាលោកសក្កដា ថាលោកនៅតែជាតារាថោន ដែលមានកុងត្រា ហើយ​នៅអំឡុងខែឧសភា លោកនឹងត្រៀមបញ្ចេញស្នាដៃ​ថ្មី​បន្ថែមទៀត​ទាំងបទចម្រៀង​និងភាព​យន្ដ៕

RELATED ARTICLES