Thursday, October 24, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ថៅកែឲ្យកាដូធំមុនចូលឆ្នាំខ្មែរ

ពេជ្រ សោភា ៖ថៅកែឲ្យកាដូធំមុនចូលឆ្នាំខ្មែរ

ភ្នំពេញ៖ជាលើកដំបូងដែលគេឃើញពេជ្រ សោភា លេងខ្លួនជាមួយគ្រឿងអលង្ការ​ជា​មាស​ដោយពាក់ទាំង​ក្រ​វិល​,ខ្សែក ,ខ្សែដៃ ,ជញ្ជៀន និងខ្សែក្រវ៉ាត់ ជាដើមមើលទៅឡើងក្រហម​ឆ្អិន​ឆ្អៅតែម្ដងនៅមុន​ចូលឆ្នាំខ្មែរ​នេះ។Fan តា​រា​ចម្រៀងហង្សមាសរូបនេះបានសរសើរសោភា ថា​ពេលលេងខ្លួនបែបនេះទៅធ្វើឲ្យនាង​ឡើងសម្រស់ថែម​មួយ​ក្រឺតថែមទៀតហើយកាន់តែទាក់ទាញជាមួយឈុតប្រពៃណីខ្មែរ។ប៉ុន្ដែក៍មានចម្ងល់ថា​តើហេតុអ្វីបាន​ជាពេល​នេះ​​​សោភា ទើប​តែ​​ងាក​​មក​លេង​ខ្លួនជាមួយការពាក់មាសពេញដងខ្លួនបែបនេះទៅវិញ?

  ពេជ្រ សោភា បានឲ្យដឹងថាពិតជាចម្លែកបន្ដិចមែននៅពេល​ដែលគេឃើញនាងពាក់​មាស​​បែបនេះ  ព្រោះ​ថា​លើកមុនៗនាងមិនដែលពាក់គ្រឿងអលង្ការ​ច្រើនដល់ម្លឹងនោះ​ទេ។តា​រា​ហង្ស​មាសរូបនេះបង្ហើប​ថាតាម​ពិត​គ្រឿ​ង​​អលង្ការទាំងនោះនាងទទួលបាន​កាដូពី​លោកស្រី​ទ្រី ដាណា ក្នុងនោះមានគ្រឿងមាស១​ឈុតតម្លៃជិត​១ម៉ឺន​ដុ​ល្លារ និងគ្រឿងពេជ្រ១ឈុត​ទៀត​តម្លៃខ្ទង់១៩០០០ដុល្លារទៀត។នាងថាមិនមែនជាថ្ងៃខួបកំណើត​ឬ​កម្មវិ​ធីអ្វីផ្ទាល់​ខ្លួន​របស់នាងនោះទេ ប៉ុន្ដែប្រហែលជាគាត់(ទ្រី ដាណា)ឃើញនាងធ្វើការជាមួយគាត់ទើប​មានការលើក​ទឹក​ចិត្ត​ដល់នាងបែបនេះ។តារាចម្រៀងហង្សមាស​រូបនេះបន្ថែមថានាងពិតជារំភើបរីករាយ​ខ្លាំងចំពោះទឹកចិត្តនិង​ជាកា​ដូមិនអាចកាត់ថ្លៃបានរបស់ចំពោះលោកស្រីទ្រី ដាណា ដែលគាត់ជា​មនុ​ស្ស​ធ្លាប់អត់ដល់ពេលរកស៊ី​មានបាន​តែង​​តែចង់ឲ្យមនុស្សជុំវិញខ្លួនល្អ។

 ពេជ្រ សោភា មិនដឹងខ្លួននោះទេថាក្រោយពីទទួលបានកាដូ​តម្លៃសរុបជិត៣ម៉ឺនដុល្លារ​ហើយនោះ​នាងនឹង​មាន​ការងារអ្វីបន្ថែមទៀតជាមួយលោកស្រីទ្រី ដាណា ។ប៉ុន្ដែគេចាំបានថា​កាល​ពីចុងខែធ្នូឆ្នាំ២០២១ សោភា ត្រូវបាន​ថៅកែពេជ្រ រូបនេះបំបែកឯតទគ្គកម្មម្ដងរួចមក​ហើយ​​តាម​រយៈសោភា ចុះកុងត្រារយៈពេល១ឆ្នាំធ្វើជាBA ក្រុម​ហ៊ុនទ្រី ដាណា នោះនាង​ទទួ​ល​​បានតម្លៃខ្លួនដល់ទៅ៣០០០០០ដុល្លារឯណ្ណោះ ដែលថ្លៃបែបនេះ​មិន​ចាញ់​តារា​ល្បីៗ​នៅ​ប្រទេសជិតខាងឡើយ។តែដឹងអីរំលងបានតែជាង៣ខែសោភា ត្រូវថៅកែផ្ដល់កាដូឲ្យ​ថែម​ទៀតទើបនាំ​ឲ្យ​អ្នកគាំទ្រសោភា ថាតារាវ័យ៣៧ឆ្នាំរូបនេះកាន់តែមានរាសីល្អ​ក្រោយជួបអ្នក​ជំនួញល្បីឈ្មោះរូបនេះ ព្រោះថា​អ្នក​ល្បី ប៉ៈល្បីគឺធ្វើឲ្យកាន់តែលេចធ្លោរនិងជោគជ័យ​។

 គូរបញ្ជាក់ថាពេជ្រ សោភា ជាតារាលំដាប់ជូរមុខគេម្នាក់ដែលនាងត្រូវប៉ាន់ធ្វើជាBA ឲ្យបណ្ដារក្រុមហ៊ុន​ទាំង​ឡា​យ​​​ដែលក្នុង១ឆ្នាំៗនាងទទួលបានប្រាក់ចំណូលជាច្រើនម៉ឺនដុល្លារបន្ថែមពីលើអាជីពចម្រៀង។តាមព័ត​មានថា​ក្រៅពីមានការលើកទឹកចិត្តដោយផ្ទាល់តាមរយៈការឲ្យកាដូSurprise ដល់សោភា នោះនៅពេល​ដែល​តារា​ហង្ស​មាសរូបនេះច្រៀង​សម្ដែង​នៅ​តាម​ឆាក​ប្រគុំតន្ត្រីរបស់លោកស្រីទ្រី ដាណា នោះ១កម្មវិធីសោភា ទទួ​លបាន​តម្លៃ​ខ្លួនដល់​ទៅ​៥០០០ដុល្លារផងដែរហេតុនេះហើយធ្វើឲ្យសោភា កាន់តែមានប្រាក់ចំណូលកើនឡើង​នៅឆ្នាំ​២០២២ នេះបើទោះជាពេលនេះស្ថានភាពកូវីដមិនទាន់ស្ងាត់ទាំងស្រុងក្ដី តែមិនធ្វើឲ្យប៉ៈពាល់​ដល់​សេដ្ឋ​កិច្ចរបស់សោភា ឡើយគឺមានតែនាងអាចរកចំណូលបានកើន​ឡើងលើសពីឆ្នាំមុនៗ​។ប៉ុន្ដែអ្វីដែលគូរឲ្យ​កត់សម្គា​ល់​នោះ​ក្រោយ​សោភា បង្ហាញសញ្ញាមានសង្សារ​ថ្មី​កាល​ពីថ្ងៃទី​១​ខែមករាឆ្នាំ២០២២ នោះពេលនេះរឿងស្នេហា​នាង​ហាក់​ស្ងប់​ស្ងា​ត់​ទៅវិញ​និងគ្មាន​ដំ​ណឹង​ពួក​គេគ្រោងដឹកដៃគ្នាចូលរោងការឡើយ។តែសោភា ធ្លាប់និ​យាយ​ថាបញ្ហាគ្រួសារ​និង​ការងារ​នាង​យកជារឿងសំខាន់ទី១ ចំណែកស្នេហាជាជម្រើសបន្ទាប់ប៉ុណ្ណោះ៕

RELATED ARTICLES