ភ្នំពេញ៖តារាសម្ដែងរូបសង្ហារលោកណាខុន បានបណ្ដើរគូស្នេហ៍ជានារីវ័យចំណាស់ជាងខ្លួនទៅចូលរួមពិធីមង្គលការរបស់អ្នកនាងទឹម រដ្ឋា កាលពីថ្ងៃទី២៦ខែមីនា ហើយលោកបាននាំភរិយាទៅថតរូបជាមួយអ្នករួមអាជីពជាច្រើនដែលនេះបញ្ជាក់ថាណាខុន មិនចង់សាងស្នេហ៍ដោយលាក់បាំងនោះទេពោលគឺលោកពេញចិត្តចំណងស្នេហា១នេះដោយចំហ និងដឹងឭពីមិត្តភក្ដិរួមអាជីព។យ៉ាងណាការហ៊ានដឹកដៃគូស្នេហ៍ចូលរួមតាមបណ្ដារកម្មវិធីទាំងឡាយរបស់អ្នកសិល្បៈដូចគ្នានេះបន្ទាប់ពីណាខុន និងម្ចាស់ចិត្តបានភ្ជាប់ពាក្យជាផ្លូវការជាមួយគ្នាកាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២១ ដែលនេះសបង្ហាញឲ្យឃើញថាអ្នកទាំងពីរស្រលាញ់គ្នាដោយភាពច្បាស់លាស់មានក្រុមគ្រួសារទាំងសងខាងដឹងឭហើយទទួលស្គាល់ដោយគ្មា្មនអ្នកណាជំទាស់ឡើយ។តែណាខុន ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកមិនទាន់គិតគូដល់រឿងរៀបការឆាប់ៗនោះទេ។
សូមបញ្ជាក់ថាក្រោយពីលោកណាខុន បង្ហាញស្នេហ៍ដោយបើកចំហជាមួយអ្នកមេម៉ាយកូន១មានទ្រព្យស្ដុកនោះមកធ្វើឲ្យនារីៗមិនតិចនាក់ទេ ដែលលង់ស្នេហ៍លោកបានខកចិត្តគ្រប់ៗគ្នាព្រោះថាបុរសរូបសង្ហារត្រេមុខស្រដៀងតារាថៃរូបនេះបានជ្រើសនារីវ័យចំណាស់ មើលរំលងស្រីក្មេងៗ។ប៉ុន្ដែណាខុន នៅតែបន្ដអាជីពសិល្បៈជាធម្មតាព្រោះភរិយាលោកមិនចេះប្រចណ្ឌឬហួងហែងនោះទេ បើទោះជាលោកធ្លាប់សម្ដែងជិតស្និតជាមួយតារាស្រីស្អាតជាច្រើនដួងក្ដី។ប្រភពបានឲ្យដឹងថាគូស្នេហ៍របស់លោកណាខុន ជាជំនួយការរបស់លោកជំទាវម្នាក់ដែលជាអគ្គនាយិការរបស់ស្ថានីយ៍ទូរទស្សន៍មួយ។ក្រោយលោកណាខុន បានជ្រើសស្នេហ៍មេម៉ាយ ចោលក្រមុំមកគេឃើញពេលនេះស្ថានភាពជីវភាពរបស់លោកកាន់តែធូធាររស់នៅផ្ទះវីឡារស្កឹមស្កៃ និងមានរថយន្ដជិះថ្លៃៗទៀតផងរហូតមានមិត្តភក្ដិរបស់តារារូបនេះថាលោកស្នេហ៍ប៉ៈមេម៉ាយស្ដុកទោះជាមិនចាំបាច់ថតសម្ដែងភាពយន្ដទាំងយប់អាទ្រាធទៀតក៍មិនជួបវិបត្តិសេដ្ឋកិច្ចឡើយ។
ក្រៅពីលោកណខុន តារាប្រុសដែលជ្រើសស្នេហ៍ប៉ៈអ្នកមេម៉ាយមានដូចជាលោកយុទ្ធ ស័ក្ក ,ព្រីង ច័ន្ទបុត្រ ហៅនាយចេក,អ៊ិន សុបញ្ញា ហៅផាណូ ,នាយចឺម,ជា វិបុល និងអេង រិទ្ធី ជាដើម។
មហាជនរងចាំមើលថាតើចំណងស្នេហាលោកណាខុន និងអ្នកមានលុយក្រាស់រូបនេះ អាចរក្សារបានភាពយូអង្វែងរហូតឈានដល់ជីវិតអាពាហ៍ ពិពាហ៍ ដែរឬទេ?ប្រភពបានឲ្យដឹងថាម្ចាស់ចិត្តរបស់លោកណាខុន ពេញចិត្តប្រុសសង្ហាររូបនេះខ្លាំងព្រោះតែលោកស្រលាញ់កូននាងដូចកូនបង្កើតរបស់គេដែរ៕