Thursday, October 24, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖បិតផ្លូវប្អូនមាស សាលី 

អ៊ីវ៉ា ៖បិតផ្លូវប្អូនមាស សាលី 

ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅតែបង្ហាញភាពស្និតស្នាលជាមួយប្អូនប្រុស​លោក​​មាស សាលី ឈ្មោះ​វេហាស៍ ដដែលក្រោយនាងប្រកែកស្នេហ៍ដៃគូម្នាក់នេះដែល​គេ​មើលឃើញ​ថាពួកគេមានទំនាក់ទំនងគ្នា​ហាក់លើស​ពីធម្មតានោះ​ថាមិនអាចក្លាយជាគូ​សង្សារ​បាន​នោះ ដោយថ្មីៗនេះស្រីនាថ បានដឹកដៃប្អូនលោក​សា​លី រូបនេះច្រៀងសម្ដែងបទថ្មី​ៗស​ម្រា​ប់​​​ពិធី​​បុណ្យចូលឆ្នាំខ្មែរដោយបង្ហាញសកម្មភាព​ស្អិតល្មូតគ្នាដូចមុន។ទោះជាយ៉ាងណា​កាលពី​ដើមខែមីនាឆ្នាំ២០២២ អ៊ីវ៉ា បានបិតផ្លូវលោកវេហាស៍ ទៅហើយតាមរយៈនាងបង្ហើបថា​អនា​គត​ស្វាមី​របស់នាងគឺជាអ្នកដែលធ្វើការពាក់ព័ន្ធវិស័យ​កីឡារ។ស្រីស្រស់រូបនេះថែមទាំង​ថា​តាមពិត​នាង​ស្រ​លាញ់ផ្នែកកីឡារទេ ប៉ុន្ដែឪពុកឲ្យចូលច្រៀងទើបបំពេញបំណង​លោកប៉ា​នាង​។ការទម្លាយរឿងបេះដូងរបស់អ៊ីវ៉ា នោះហាក់បានធ្វើឲ្យបុរស២នាក់​បានព្យាយាម​ដក​ស្នេហ៍​​ចេញពីអ៊ីវ៉ា វិញព្រោះថាពួកគេ​មិនស្ថិតក្នុងផែន​ការណ៍​ដែល​​តារាសាច់សខ្ចីជ្រើសយក​ធ្វើប្ដី​ឡើយ​នោះគឺលោកវេហាស៍ និងលោក”ប”ដែលជាប្អូនប្រុសលោកផ្កាយ៣​ម្នាក់ធ្លាប់​តាម​ស្នេហាស្រីនាថ ជិត១០ឆ្នាំមកហើយ។តែ​យ៉ាង​ណាអ៊ីវ៉ា មិនបង្ហាញ​មុខគូស្នេហ៍ឲ្យដឹងថា​ជា​បុរស​ណាឡើយ រហូតមានFan របស់នាង​ដាស់តឿន ស្រីស្អាតរូបនេះទៀតផងថា​ប្រយ័ត្ន​យកប្ដីអ្នក​ធ្វើការពាក់​ព័ន្ធផ្នែក​កីឡារ​នោះមិន​មែនជាកីឡាករបាល់ទាត់ ,ម្ចាស់ក្លឹប តែបែជា​ប៉ៈចំអ្នកចាក់បាល់ទៅវិញនោះប្រាកដជាធ្វើឲ្យអ៊ីវ៉ា គ្មានពាក្យវាចាថ្លែងតែម្ដង។

  អ៊ីវ៉ា បានបន្ដច្រៀងនៅផលិតកម្មសាន់ដេដោយគ្មាការកុងត្រានោះទេ ក្រោយនាងត្រូវ​បាន​ផលិតកម្ម​ដល់ទៅ​៣ចាប់អារម្មណ៍ចង់បានធ្វើជាសមាជិក​របស់ពួកគេក្នុងនោះ​គឺហង្ស​មាស,ថោន និងGalaxy ។តារាវ័យ២៨ឆ្នាំ​រូប​នេះត្រូវថៅកែសាន់ដេផ្ដល់សិទ្ធិ​ជាពិសេស​ព្រោះ​នាង​អាច​ថត​សម្ដែងតែបទចម្រៀងណា​ដែលនាងពេញ​ចិត្ត​ឬ​ស្រលាញ់ តែបើបទណានាងមិន​ចូលចិត្ត​អាចមិនថតបាន ។ការផ្ដល់ល័ក្ខខណ្ឌល្អជាងតារាផ្សេងបែបនេះ​ហើយ​ទើបឪពុក​របស់​អ៊ីវ៉ា លោ​ក​អ៊ូ វ៉ាវ បានអះអាងថាស្រីនាថ បានចាត់ទុកសាន់ដេជាឪពុកម្ដាយទី២ ហើយថៅកែ​ផលិត​កម្ម​នេះ​ជាមនុស្សល្អ អត់ចេះកាត់ភាគរយពីតារាចម្រៀងនោះទេ​ព្រោះគាត់ចង់ឲ្យកូន​ចៅ​មាន​បាន​។

ប៉ុន្ដែលោកវ៉ាវ ហាក់ខកចិត្តបន្ដិចនៅពេលដែលលោកចង់ឲ្យអ៊ីវ៉ា រៀបការ​ប្ដី​ឆាប់ៗនិង​អាល​បានកូន​ប្រសារ​មក​បើកឡានជូននាងទៅច្រៀងជំនួសលោក តែស្រីនាថ ថានាងនឹង​រៀប​ការ​នៅអាយុ៣០ឆ្នាំពោលគឺឆ្នាំ២០២៤ ខាង​មុខនេះ ទើបលោកវ៉ាវ ដាស់តឿន កូនស្រីថាកុំទុក​ភាពនៅលីវយូពេក វាមិនល្អនោះទេ អត់ប្រយោជន៍។លោកវ៉ាវ ថាលោក​ចង់​បានកូនប្រសារជាបុរសវ័យ​ចំ​ណាស់បន្ដិច អត់ចង់ឲ្យកូនយកប្ដីប្រុសក្មេងទេ។ដោយ​ឡែកអ៊ីវ៉ា ថា​នាង​ត្រូវការស្វែងយល់ចិត្ត​ពីបុរសម្នាក់ឲ្យបានច្បាស់លាស់ទើបព្រមរៀបការ៕

RELATED ARTICLES