Thursday, October 24, 2024
Homeតារាខ្មែរកែវ ពេជ្រពិសី ៖ពិបាកចិត្តឡើងគីឡូជ្រុល

កែវ ពេជ្រពិសី ៖ពិបាកចិត្តឡើងគីឡូជ្រុល

ភ្នំពេញ៖កែវ ពេជ្រពិសី បង្ហាញខ្លួនថ្ងៃរៀបការអ្នកនាងទឹម រដ្ឋា កាលពីពេលថ្មីៗនេះគេឃើញថា​នាង​​ហាក់មាន​ព្រលឹងជាងមុនរហូតអ្នកខ្លះថាពេជ្រពិសី បែកសាច់ក្រោយមាន​កូន១​ទៀត​ផង។យ៉ាងណាស្វាមីរបស់​នាងលោក​ពៅ សម្បត្តិ ពេញចិត្តចំពោះភរិយាលោកបើទោះ​ជា​មើល​ទៅកាម៉ាប់ៗបន្ដិចក្ដី។

  ពេជ្រ ពិសី ធ្លាប់ប្រាប់តាមទូរស័ព្ទថានាងពិតជាមានការ​បារម្ភខ្លះៗចំពោះការឡើងគីឡូ​ជ្រុល​របស់នាងនេះ​ដែរ​ដោយពេលនេះទម្ងន់ជាង៦០គក្រ ខណៈដែលគីឡូហ្សីន ដែលនាង​ស្រលាញ់​នោះគឺជាង៥០គក្រ ទេប៉ុន្ដែមិនដឹង​យ៉ាងម៉េចបានឡើងយ៉ាងនេះ​?ទោះជាយ៉ាងណា​ពេជ្រ​ពិសី ថានាងនឹងព្យាយាមសម្រកគីឡូឲ្យចុះមកវិញមិន​អាច​បណ្ដោយឲ្យនៅបែបនេះ​បាន​ជាដាច់ខាត។

 គេកត់សម្គាល់ថាក្រៅពីកែវ ពេជ្រពិសី តារាដែលសម្រាលកូនហើយឡើង​គីឡូខុសពី​នៅលីវ​មានដូចជាឱក សុ​គន្ធកញ្ញា និងសួស វីសា ជាដើម ដែលពេលនេះពួកគេព្យាយាម​សម្រ​កឲ្យមកដូចដើម ព្រោះជាតារា​សិល្បៈ​ការ​ឡើងទម្ងន់គឺជាឧបស័ក្កធំ​បំផុតដែលធ្វើឲ្យប៉ៈ​ពាល់​ដល់អាជីព។ចំណែកពេជ្រពិសី វិញពេលនេះកូនប្រុស​របស់​នាង​​មានអាយុជាង​៥ខែទៅ​ហើយ តែនាងគ្មានគម្រោងរៀបការនោះទេ ប៉ុន្ដែបែជាកំពុងរៀបផែនការណ៍យក​កូន​ទី២​ក្នុង​ពេលឆាប់ៗនេះតែម្ដង។ពេជ្រពិសី ថានាងចង់រៀបការជាលើកទី២តាំងពីមុនសម្រាលកូនម្លេះ តែបានអាក​ខានដោយសារតែកូវីដ ហេតុនេះហើយក្រោយមានកូនបែបនេះនាងគ្មាន​បំណង​រៀប​ការ​ម្ដងទៀតទេ ព្រោះថា​ទាំង​​រូបនាងនិងស្វាមីសុទ្ធតែបានឆ្លងកាត់ជីវិត​អាពាហ៍ពិពាហ៍​ដូច​​គ្នា​ទៅហើយ។

  កែវ ពេជ្រពិសី បានលែងប្ដីអាណិជនខ្មែរមកពីអូស្រា្ដលីលោកចន្ថា ស្រី កាលពីឆ្នាំ​២០១០ ហើយនាង​ទុក​ជីវិត​ជាស្រ្ដីមេម៉ាយអស់រយៈពេលជាង១០ឆ្នាំ​ទើបតែនៅថ្ងៃទី១៧ខែ​ឧសភា​ឆ្នាំ២០២០ ដែលពេជ្រពិសី ព្រមបើកបេះដូង​ភ្ជាប់ពាក្យជាមួយលោកពៅ សម្បត្តិ ជា​ពោះ​ម៉ាយនិង​អាណិកជនខ្មែរមកពីកាណាដា ហើយជានាយកក្រុមហ៊ុន​គ្រឿង​សមុទ្រ១​។ពេជ្រ​ពិសី ថា​បន្ទាប់ពី​មានស្វាមីនិងកូន១នេះនាងមិនទាន់សម្រេចចិត្តថា​នាពេលអនាគត​ត្រូវ​ចេញទៅរស់​នៅកា​ដាណា ឬបន្ដនៅស្រុកខ្មែរនោះទេតែចិត្តគឺចង់ទៅមកៗ។ដោយឡែក​ទាក់ទងអាជីព​សិល្បៈ​វិញ​នាង​ថា​នៅ​តែស្រលាញ់ការងារនេះដូចមុន ប៉ុន្ដែនាងមិន​ទាន់ដាក់​ចិត្តសម្ដែងជាតួម្ដាយឡើយ ទើប​ចោល​មិន​ថតអស់៥រឿង៕

RELATED ARTICLES