Thursday, October 24, 2024
Homeតារាខ្មែរគង់ សុជាតិ ៖ថាហាមសួររឿងតាមយកកូនភ្លោះ

គង់ សុជាតិ ៖ថាហាមសួររឿងតាមយកកូនភ្លោះ

ភ្នំពេញ៖អ្នកនាងគង់ សុជាតិ បានដឹកដៃប្ដីលោកជា វិបុល និយាយយ៉ាងខ្លីនៅចំពោះមុខ​អ្នក​សារ​​ព័តមាន​កាលពី​ពេលថ្មីៗនេះថាហាមសួរនាំរឿង​យកកូនភ្លោះនៅរដូវហ្នឹង…។អ្នក​នាងថា​រវល់​ស្ទើតែភ្លេចដកដង្ហើម​អីចឹងមាន​ពេ​ល​ឯណាទៅយកកូនថែមនោះ។សុជាតិ ថានៅរដូវក្ដៅ​នេះអ្នក​នាង​និងស្វាមីមានខែខ្លះត្រូវគេកក់ពេញអស់តែម្ដង អីចឹងរឿងយកកូនទុកមួយ​ឡែក​សិន​ ។ប៉ុន្ដែនៅពេលដែលអ្នកយកព័តមានយើងសួរថាតើសុជាតិ និងប្ដី ធ្វើMC រួមគ្នាម្ដង​តម្លៃ​ប៉ុន្មាននោះប្ដីប្រពន្ធតារា១គូនេះមិនព្រមប្រាប់តម្លៃខ្លួន​ឡើយដោយសម្អាងថានិយាយទៅខ្លាចគេថា​អួតអាងនាំតែពិបាក តែសុជាតិ និយាយថាមិនមែនថោកទេ…។

 គង់ សុជាតិ បានខកចិត្តអស់២ឆ្នាំដោយសារតែផ្ទុះកូវីដទើបនាង​និងស្វាមីមិនបានចេញ​កើប​លុយ​ពីអាជីព​អត្ថា​ធិប្បាយនេះបានឡើយគឺមានតែការងារនៅ​ស្ទីតឌីយោហង្ស​មាសប៉ុ​ណ្ណោះ​​។យ៉ាងណានៅឆ្នាំ២០២១-២០២២ សុ​ជាតិ និងប្ដីអាចចេញរកលុយបានរួមគ្នាវិញ​ដោយ​សារតែកូវីដហាក់ថមថយបន្ដិច ស្របពេលដែលចំណងស្នេហា​គូស្នេហ៍តារា១គូនេះ​បានវិល​មករកភាពផ្អែមល្ហែមសារជាថ្មីឡើងវិញដែល​សកម្មភាពរបស់ពួកគេដូចប្ដីប្រពន្ធទើប​រៀបការហើយថ្មោងថ្មីអីចឹង ក្រោយពីសុជាតិ ជួបទុក្ខធំកាលពីពាក់កណ្ដាលឆ្នាំ២០២០ ព្រោះតែរឿង​ប្ដីនាង​ជាមួយ​ដៃគូចាន់ កែវនិមល បានផ្ទុះពេញផ្ទៃប្រទេសនោះ។ទោះជាយ៉ាងណា​ការមិន​ព្រម​ពពោះកូនភ្លោះតាមសំណើរ​ប្ដីរ​បស់សុជាតិ នៅពេលនេះអាចធ្វើឲ្យលោកវិបុល មិនសូវ​សប្បា​យចិត្ត ប៉ុន្ដែសុជាតិ ហាក់គ្មានការគិតច្រើនថា​ខ្លាច​រឿងពន្យាពេលយកកូន​នេះក្លាយទៅ​ជា​រឿង​ធំឡើយ ព្រោះថាពេលនេះនាងត្រូវក្ដាប់ឱកាសចេញកើប​លុយ​សិន​។

គង់ សុជាតិ មេម៉ាយកូន២បានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ខែវិច្ឆិការ​ឆ្នាំ២០១៣ ដែលពេលនេះ​ទទួលបាន​ចំណងដៃកូនស្រីម្នាក់ឈ្មោះជា សុជាតិនារី ហៅដូរី អា​យុ​ជាង៥ឆ្នាំ។បើទោះជាសុជាតិ មិនទាន់ធ្វើ​ឲ្យស្វាមីក្មេងញញឹមតាមរយៈនាងពពោះកូនភ្លោះក្ដី ប៉ុន្ដែជាញឹកញាប់នាងតែងតែបណ្ដើរប្ដីទៅ​សាសងស្នេហ៍នៅ​ជាយ​ក្រុងដើម្បីកុំឲ្យស្នេហា ប្រែ​ទៅជាភាពសោះកក្រោះ ហើយលោកវិបុល បានធ្វើឲ្យភរិយាមានទំនុកចិត្តដូច​ដើម​​ឡើង​វិញ​ហើយ បន្ទាប់ពីលោកបានទៅសាងផ្នួសជាសាមណេរ(នេន)រយៈពេល១០ថ្ងៃនៅវត្តនិគ្រោធវ័ន ហៅ​វត្តគល់ទទឹង៕

RELATED ARTICLES