ដោយ អាចារ្យថាំ
កាលពីប៉ុន្មានថ្ងៃមុន ក្រុមសង្គស៊ីវិល បានយកញត្តិទៅដាក់នៅស្ថានទូតរុស្ស៊ី ប្រចាំកម្ពុជា ដើម្បីស្នើឱ្យរុស្ស៊ី បញ្ចប់សង្គ្រាម ដកទ័ពចេញពីទឹកដីអ៊ុយក្រែន ប៉ុន្តែ គ្មានឃើញមន្ត្រីតំណាងស្ថានទូតណាម្នាក់ចេញមកទទួលញត្តិនោះទេ។
សកម្មភាពបែបនេះ ដូច “នគរធំ” បានបរិយាយពីលេខមុនរួចមកហើយថា “ទូតធ្វើតាមតែសេចក្តីបង្គាប់” អត់អាចធ្វើសេចក្តីថ្លែងការណ៍ ឬបញ្ចោញសកម្ម- ភាពអ្វីស្រេចនឹងចិត្តបានឡើយ តែបើអង្គទូតហ៊ានទទឹងនឹងបទបញ្ជា នឹងរបូត តំណែងមួយរំពេច ដូចតំណាងមីយ៉ាន់ម៉ារ (ភូមា) នៅ អ.ស.ប ដែលមិនគាំទ្រ របបរដ្ឋប្រហារ ក៏ត្រូវឧត្តមសេនីយ៍ មិន អោងហ្លាំង ដកតំណែងភ្លាម រួចដាក់ បក្ខពួកឱ្យចូលជំនួស ក៏មានភាពប្រទាញប្រតោង។
ករណីប្រទេសរុស្ស៊ី មហាអំណាចកុម្មុយនីស្ត ចូលឈ្លានពានទឹកដីអ៊ុយក្រែន គឺមកពីថ្នាក់ដឹកនាំរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន ចង់ឱ្យ “សហភាពសូវៀត វិលមក វិញ” ផ្ទុយនឹងនយោបាយលោកមីខាអ៊ីល ហ្គ័របាឆូវ អតីតថ្នាក់ដឹកនាំសហភាព សូវៀត ដែលបានពន្លែងសាធារណរដ្ឋតូចៗ ឱ្យមានឯករាជ្យ អធិបតេយ្យរៀងៗ ខ្លួន។ ប្រទេសតូចៗ ដែលលោកហ្គ័របាឆូវ ដោះចេញពីនឹមសូវៀតនោះ ភាគ-ច្រើនចូលចិត្តសើនិយម ទើបមិនបានប៉ុន្មានឆ្នាំ ក៏ឃើញប្រទេសហ្ស៊កហ្ស៊ី, លីទុយ- អានី, អាមេនី ជាដើម នាំគ្នាចូលសហភាពអឺរ៉ុប និងអង្គការណាតូ លែងអាល័យ កុម្មុយនីស្ត។
លុះអ៊ុយក្រែន ចង់ចូលសហភាពអឺរ៉ុប និងណាតូ ដែលនោះធ្វើឱ្យលោកពូទីន ព្រួយបារម្ភពីអនាគតរុស្ស៊ីកុម្មុយនីស្ត ក៏រកមធ្យោបាយទប់ស្កាត់យុទ្ធសាស្ត្រលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន។
ជាទូទៅសហគមន៍អន្តរជាតិច្រើនលើសលប់ សូម្បីតែកម្ពុជា ក៏មិនគាំទ្រ រុស្ស៊ី ដែលអាងកម្លាំងសព្វាវុធ និងធនធានមនុស្ស ចូលលុកលុយប្រទេសតូចនោះ ដែរ ប៉ុន្តែក៏នៅមានប្រទេសចំនួន៥ បានបោះឆ្នោតគាំទ្ររុស្ស៊ី។
បើមេដឹកនាំរុស្ស៊ី ដាក់ចេញយុទ្ធសាស្ត្រវាយប្រហារអ៊ុយក្រែន ច្បាស់ជា ដាក់បទបញ្ជាទៅគ្រប់ស្ថានទូតរបស់ខ្លួននៅបរទេស ឱ្យប្រុងប្រយ័ត្នសេចក្តីថ្លែង- ការណ៍ ឬមិនឱ្យនិយាយអ្វីទាំងអស់ ទុកឱ្យថ្នាក់លើគេធ្វើបានហើយ។
លុះអង្គការសង្គមស៊ីវិលមួយចំនួន យកញត្តិទៅដាក់ជារបៀបថ្កោលទោស លោកពូទីន បើមន្ត្រីទូតរុស្ស៊ី ហ៊ានចេញទទួលញត្តិ ច្បាស់ជារបូតតំណែង ឬ កោះហៅទៅដាក់គុក។
កាលពីឆ្នាំ១៩៧៦ ប៉ុល ពត បានបញ្ជូនតំណាងកម្ពុជាប្រជាធិបតេយ្យ ៣ រូប ទៅចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅអាមេរិក។ លុះ វិលមកភ្នំពេញវិញ អ្នកតំណាងទាំង ៣រូបនោះ បាត់ខ្លួនសូន្យឈឹង ដោយសារ “ល្មើសបទបញ្ជាអង្គការលើ”។
ធម្មតាមនុស្សម្នាក់ៗមានខួរក្បាលខុសគ្នា ការគិតពិចារណាក៏មិនដូចគ្នាដែរ ឬថាក្នុងចំណោមមន្ត្រីទូតរុស្ស៊ី ១០នាក់ ហោចណាស់ក៏មាន ៣នាក់ មិនចូលចិត្ត ការលើកទ័ពទៅឈ្លានពានគេ។ ទោះជាគាត់មានចិត្តគំនិតមិនស្របថ្នាក់លើ ក៏ មិនអាចប្រឆាំងបានឡើយ ព្រោះ “បញ្ហាក្រពះ” ធំជាងអ្វីៗទាំងអស់។
ទោះយ៉ាងណា ក៏មន្ត្រីទូតមានទំនោរប្រឆាំងនោះ នៅក្នុងចង្កោមអ្នកស្រប បើមានបញ្ហាអ្វី ប្រទេសឹសាមី ដេញចេញទាំងអស់ ដូចករណីប្រទេសអាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស អាមេរិក ដេញមន្ត្រីទូតរុស្ស៊ី ចេញអស់ពីទឹកដីរបស់គេ ដោយ មិនគិតថា “ប្រឆាំង ឬស្រប” នោះទេ ពោលគឺ “ត្រីមួយកន្ត្រក ស្អុយមួយស្អុយ ទាំងអស់”។
ដូច្នេះអង្គការសង្គមស៊ីវិល កុំចំណាយពេលអត់ប្រយោជន៍ នាំគ្នាទៅដាក់ ញត្តិនោះ គ្មានមន្ត្រីទូតរុស្ស៊ី ណាហ៊ានចេញទទួលទេ កុំខឹងគេអី!…”