Thursday, October 24, 2024
Homeតារាខ្មែរសុខ ពិសី ៖វាយលុកមួយប្រាវឡើងវិញ

សុខ ពិសី ៖វាយលុកមួយប្រាវឡើងវិញ

ភ្នំពេញ៖រយៈពេលជាង២ឆ្នាំមកហើយពោលគឺតាំងពីផ្ទុះកូវីដម្លេះដែលតារាសាច់សខ្ចីសុខ ពិសី បាត់មុខ​ពីឆាក​តន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ស្ទើតែទាំងស្រុងធ្វើឲ្យFan ដែលធ្លាប់តែតាមហែ​ហម​នាង​ដល់​ឆាកតន្រ្ដី​ក៍ខកខាន​បាន​ចាប់អោបថើបតារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះផងដែរ ខណៈ​ដែល​ពិសី ផ្ទាល់​បានបាត់បង់​ប្រាក់ចំណូល​ពីអាជីពសិល្បៈអស់មួយ​ផ្នែកធំ។យ៉ាងណា​នៅថ្ងៃ​​ចូល​ឆ្នាំ​ខ្មែរ​​​ខាងមុខនេះពិសី បានចេញច្រៀងសម្ដែង​ទាំង៣ថ្ងៃ​ជាប់គ្នា​នៅខេត្តសៀមរាប​ដែល​នេះអាចបញ្ជាក់ថាពិសី ខ្លាចប្រឈមភាពស្ងប់ស្ងាត់គឺមិនអាចពន្យា​ពេលឡើង​ឆាក​តទៅ​ទៀត​បានឡើយ។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់ការរយាលពីឆាកតន្រ្ដីបែបនេះរបស់ពិសី គឺ​ក្រោយ​ពេលនាងឡើងធ្វើជាថៅកែស្រីហាង​តែគុជមួយដែលធ្វើឲ្យនាង​មានភាពមមាញឹក​ការ​ងារ​ខាង​ក្រៅសិល្បៈច្រើន​ជាងច្រៀងរាំទៅទៀត។តែក្នុងជំនួបកន្លងមកតារាសាន់ដេពិសី បាន​ឲ្យដឹងថា​បើ​សិន​ជាស្ថានភាពកូវីដ​នៅតែមិន​ថម​ថយទេគឺនាងនៅ​តែមិនអាចកំណត់ពីពេល​វេលានៃការ​ឡើងឆាកបានឡើយព្រោះដើម្បី​សុវត្ថិភាពរូបនាង​ផ្ទាល់និងFan។

  សុខ ពិសី បានផ្អាកថតភាពយន្ដមួយរយៈធំដើម្បីផ្ដោតលើអាជីព​ចម្រៀងហើយក្រោយ​បាត់​បង់​ដៃគូសំខាន់​លោ​ក​​ខែម ប៊ុនថៃ ជាង៤ឆ្នាំមកនេះពិសី តែរក្សារលំនឹងជាតារា​ស្រីនាំមុខ​គេដដែល ស្របពេលដែលលនាងអះ​អាង​ថាមិនដែលប្រកាន់ដៃគូថាជាតារាល្បីបានច្រៀង តារា​មិន​សូវល្បីអត់ចាប់ដៃគូនោះទេ ពោលគឺឲ្យតែផលិត​កម្ម​តម្រូវនាងអាចចាប់ដៃគូឆ្លង​ឆ្លើយ​បាន​ទាំងអស់ហើយពេលនេះគេឃើញនាងមានដៃគូច្រើន​ជាងមុនគឺដូចជា​លោក​ឆាយ វីរៈ​យុទ្ធ,ខាន់ ជេមស៍ និងនាយចឺម ជាដើម។

មជ្ឈដ្ឋានមហាជនមើលឃើញថាសុខ ពិសី ប្រាកដជាដើរតាមផ្លូវឱក សុគន្ធកញ្ញា តាមរយៈការរៀបការ​ជាមួយ​អ្នកដែលស្គាល់ពីអាជីពរបស់ពួកគេបានច្បាស់ដើម្បីរក្សារចំណងស្នេហាបានយូរអង្វែងនោះគឺលោកឡាយ សុខ​ចំរើន ដែលជាថៅកែសាន់ដេដើម្បីបញ្ចប់ពី​ពា​ក្យ​ចរចាមអារ៉ាមទាំងឡាយគឺពួកគេនឹងក្រាបផ្ទឹម​ជាមួយគ្នាជាចំហ​។​តែ​ពិសី ធ្លាប់វាចាថា​នាង​នៅ​តែចង់ផ្ដោត​លើចម្រៀងថែមទៀត ហេតុនេះហើយមិនអាចកំណត់បានទេថាតើឆ្នាំ​ណា​ទើប​អាចរៀបការបាន​ដូចគេនោះទេ។មិត្តភក្ដិស្និតស្នាលរបស់ពិសី នៅក្នុងសិល្បៈបានបង្ហើប​ថាតារា​សម្រស់​ស៊ីដាច់​គេរូបនេះ​មានជម្រើសស្នេហ៍ច្រើនណាស់ ព្រោះបុរសមិនតិចនាក់​ទេ​រង​ចាំចម្លើយពីនាង។តែពិសី នៅតែ​ស្មោះ​​​ស្នេហ៍លោកចំរើន ម្នាក់គត់ដោយ​មិនក្វល់ពី​តំណែង​ជំទាវដែលមន្រ្ដីធំៗ​តាមស្នេហានាងជា​ច្រើនឆ្នាំមក​ហើ​យ​នោះ​ទេ៕

RELATED ARTICLES