Friday, June 27, 2025
Homeព័ត៌មានជាតិអន្តោប្រវេសន៍ខ្លាចបាតដៃលោហិត

អន្តោប្រវេសន៍ខ្លាចបាតដៃលោហិត

ដោយ អាចារ្យថាំ

ពួកប្រឆាំង និងអង្គការសង្គមស៊ីវិល បានចោទប្រកាន់រដ្ឋាភិបាល ដែលចេញពីគណបក្សប្រជាជនកម្ពុជា (ជភភ) ថា គ្មានប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ ប៉ុន្តែថ្នាក់ដឹកនាំ ជភភ លើកឡើងថា ទោះសញ្ជាតិអ្វីក៏ដោយ បើចូល កម្ពុជាខុសច្បាប់ ត្រូវតែចាប់បញ្ជូនចេញ។ ការឆ្លើយឆ្លងដោយប្រយោលនេះ បើពិចារណាទៅ “បាតដៃត្រជាក់” ពិបាកចាត់ ការណាស់ ដោយហេតុថា “ជនអន្តោប្រវេសន៍ ខ្លាចបាតដៃលោហិត” ដែល “នគរធំ” ធ្លាប់ឆ្លងកាត់ ក៏លើកពីការបង្ក្រាបជន អន្តោប្រវេសន៍ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ក្រោយពេលបរាជ័យជាបន្តបន្ទាប់ក្នុងការដេញជនជាតិវៀតណាម ដែលចូលមករស់នៅលើទឹកដីកម្ពុជា ដោយខុសច្បាប់ ជាពិសេស “ដេញពីភ្នំពេញ ទៅកកនៅព្រែកព្នៅ” នោះ ពួកប្រឆាំង ក៏ដូចអង្គការមួយចំនួន បានរិះគន់ចំណាត់ការរបស់រដ្ឋា- ភិបាលថា គ្មានប្រសិទ្ធភាព។ ប្រឈមចំពោះការរិះគន់នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាអនុប្រធានគណបកសប្រជាជនកម្ពុជា (ជភភ) បានថ្លែងជាអាទិ៍ថា “ក្រសួងមហាផ្ទៃ នឹងបញ្ជាទៅសមត្ថកិច្ចទាំងអស់ ឱ្យចាប់ និងបណ្តេញជនបរទេសដែលគ្មានឯកសារស្នាក់នៅស្របច្បាប់ ចេញពីកម្ពុជាវិញ ដោយមិនត្រូវខ្វល់ពីសញ្ជាតិនោះទេ”។

ដោយឡែកពួកប្រឆាំង បាននិយាយស្រដៀងគ្នាថា “គ្រាន់តែថាដេញ រាប់សិបដងមកហើយ គ្រាន់តែយួនរស់នៅលើ ទឹកទន្លេ ឃើញដេញពីភ្នំពេញ ទៅកកកុញនៅព្រែកព្នៅ”។ ចំណែកពួកភ្នាក់ងារអង្គការសង្គមស៊ីវិល ខ្លះលើកឡើងថា “បាត ដៃត្រជាក់យ៉ាងនេះ ដេញយួនមិនចេញទេ ទាល់តែប្រើបាតដៃក្តៅ” ឬ “បាតដៃលោហិត” ទើបខ្លាច។

ពាក់ព័ន្ធដល់ពាក្យថា “បាតដៃលោហិត” ថ្នាក់ដឹកនាំប្រទេសដែលចេញពីគណបក្សប្រជាជនកម្ពុជា (ជភភ) ជាប់មិត្តភាព ស្អិតល្មួតជាមួយវៀតណាម មិនអាចយកមកប្រើបានឡើយ ព្រោះ “បាតដៃលោហិត” មានតែលោកសេនាប្រមុខ លន់ នល់ នៃរបបសាធារណរដ្ឋខ្មែរ និងបងធំប៉ុល ពត នៃរបបកម្ពុជាប្រជាធិបតេយ្យ ទើបយកមកប្រើ ក្នុងការរុញច្រានជនបរទេស ខុសច្បាប់ ឱ្យខ្ទាតពីស្រុកខ្មែរ។

សូមរំព្ញកថា សម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលដឹកនាំរបបសង្គមរាស្ត្រនិយម ព្រះអង្គមាន “ព្រះ- ហស្តត្រជាក់” ជាមួយជនអន្តោប្រវេសន៍ ដោយអនុញ្ញាតឱ្យជនជាតិយួន មកតាំងលំនៅឋានលើដីខ្មែរ ភាគច្រើននៅតាម ឆ្នេរទន្លេ ស្ទឹងប្រកបរបរនេសាទ។ លុះជនជាតិនេះ ដឹងថា ថ្នាក់ដឹកនាំខ្មែរត្រជាក់ ក៏ដឹកជញ្ជូនគ្នាឡើងមកនៅកាន់តែច្រើន សូម្បីតែ “ទាហានយៀកកុង-យួនខាងជើង” ក៏នាំគ្នាចូលមកបោះបន្ទាយរាយពលលើដីខ្មែរដែរ ដើម្បីត្រៀមប្រយុទ្ធតទល់ នឹងកងកម្លាំងរបបអាយ៉ងព្រៃនគរ ដែលមានអាមេរិក នៅពីក្រោយ។

បន្ទាប់ពីមានរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០មក លោកលន់ នល់ បានបញ្ចោញ “បាតដៃលោហិត” លែងត្រជាក់ ល្អូកដូចសម្តេចឪ ទៀតហើយ ដោយដាក់បទបញ្ជាដាច់អហង្ការ ឱ្យ “ទាហានសាធារណរដ្ឋខ្មែរ” ចាប់បង្ខំដេញជនជាតិវៀត- ណាម ទៅស្រុកវិញ។ កាលនោះ ទាហានមួកដែកខ្លះ ដែលគុំស្អប់យួន ក៏ប្រើ “បាតដៃលោហិត” លួចសម្លាប់ចោលខ្លះ ចំពោះអ្នករឹងទទឹងហ៊ានតដៃ និងប្រើកណ្តាប់ដៃដែក ចាប់ប្រតោងប្រទាញជនបរទេសនោះ ចុះកប៉ាល់ ដឹកយកទៅទម្លាក់ ចោលនៅស្រុកយួន។ ទោះយ៉ាងណា របបលន់ នល់ ប្រើច្បាប់អន្តោប្រវេសន៍ បានតែលើទីតាំងដែលខ្លួនគ្រប់គ្រង មិនអាច នៅចាប់ជនជាតិយួន នៅដីរំដោះបានឡើយ។

ដោយឡែក “ដីរំដោះ” គ្រប់គ្រងដោយ “រណសិរ្សរួបរួមជាតិកម្ពុជា” ប៉ុន្តែ បងធំប៉ុល ពត នួន ជា ខៀវ សំផន អៀង សារី ក្តាប់កម្លាំងទ័ពណែនដៃ បានចេញបញ្ជាឱ្យប្រើ “បាតដៃលោហិត” ដេញយួនឱ្យរត់ទៅស្រុកវិញ។ នៅពាក់កណ្តាលឆ្នាំ ១៩៧៤ សង្គ្រាមក្នុងស្រុកកំពុងឆាបឆេះនៅឡើយ ដែលកាលនោះ ទាហានវៀតកុង នៅពេញទឹកដីខ្មែរ ជាពិសេស នៅ តាមខេត្តជាប់ព្រំប្រទល់ដែន ដូចជាតាកែវ កំពត ជាដើម។ ទាហានយួនភាគច្រើន ដេកក្នុងរូងភ្នំ មានភាពស៊ាំនឹងជំងឺ គ្រុនចាញ់ មិនងាយឈឺទេ បើខ្វះអង្ករ គេដើរសុំតាមផ្ទះប្រជាពលរដ្ឋខ្មែរ។ ដោយមើលឃើញពីអនាគតមិនសូវស្រួល ប៉ុល ពត ក៏លើកផែនការឱ្យប្រជាពលរដ្ឋខ្មែររួមកម្លាំងគ្នា “ដេញយៀកកុង” ព្រោះកងទ័ពរវល់វ៉ៃតតាំងនឹងទាហានលន់ នល់ ដោយប្រគល់តួនាទីដេញវៀតកុង អតីតសម្ព័ន្ធមិត្រ ឱ្យគណៈស្រុក គណៈឃុំ ទទួលខុសត្រូវ។

កាលនោះ អង្គការបានតម្រូវឱ្យប្រជាជន “បិតចម្រូងប្ញស្សី ឱ្យបានម្នាក់ៗ ២០ដើម” និងធ្វើត្រដោកសម្រាប់វាយផ្តល់សញ្ញា អាសន្ន។ គេយកចម្រូងទៅបោះស្ទាក់ផ្លូវទាហានយៀកកុង រួចធ្វើយុទ្ធនាការវាយត្រដោកប៉ូកៗ ដេញអ្នកកាន់កាំភ្លើងឱ្យ ចេញពីរូងភ្នំ ផ្តាច់ទាំងផ្លូវមិនឱ្យចូលភូមិ សុំស្បៀងអាហារបាន។ ដោយរងគំនាបទ្រាំលែងបាន ទាហានយៀកកុង ក៏ដក ចេញអស់ពីទឹកដីខ្មែរ រីឯពលរដ្ឋយួន ក៏ពកូនជញ្ជូនចៅដើរចេញពីកម្ពុជា ត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ គ្មាននៅសល់ម្នាក់ទេ។ មូលហេតុមកពីជនជាតិវៀតណាម “ខ្លាចបាតដៃលោហិត” ព្រោះបទបញ្ជាលន់ នល់ និងប៉ុល ពត ហ៊ានរឹងទទឹង ច្បាស់ជា មានឈាមហូរ។ សូម្បីតែសម័យអ៊ុនតាក់ ទសវត្សឆ្នាំ១៩៩០ ក៏ពួកឧទ្ទាមខ្មែរក្រហម នៅតំបន់ទន្លេសាប “បានប្រើបាតដៃ លោហិត” បាញ់រ៉ុក្កែត ព៤០ វាយប្រហារនិគមជនវៀតណាម នៅចុងឃ្នៀស ខេត្តសៀមរាប ឱ្យភ័យស្លន់ស្លោ នាំកូនចៅ រត់ចុះទូក រហូតដល់ក្អមសំណ។ ទោះបីជាសមត្ថកិច្ចវៀតណាម មិនបើកផ្លូវឱ្យជនជាតិខ្លួនឆ្លងចូលទៅស្រុកកំណើត ក៏បាត ដៃលោហិតរបស់ពួកឧទ្ទាមខ្មែរក្រហម នៅច្រិមច្រុមអត់បានទេ ត្រូវតែរត់ ទើបរួចជីវិត។

ក្រឡេកមើលបច្ចុប្បន្ន ថ្នាក់ដឹកនាំប្រទេសកម្ពុជា មិនអាចយក “បាតដៃលោហិត” មកអនុវត្តបានឡើយ ទោះបីជា ពួកប្រឆាំងរិះគន់យ៉ាងណាក៏ដោយចុះ។ កាលសមត្ថកិច្ចរាជធានីភ្នំពេញ ប្រើវិធីក្តៅ ដេញជនជាតិវៀតណាម ដែលរស់នៅ តាមផ្ទះបណ្តែតទឹក មានបែចិញ្ចឹមត្រីនៅពីក្រោម រាប់រយខ្នងនោះ ឃើញដេញពីភ្នំពេញ ដល់ព្រែកព្នៅ ក៏នៅកកកុញ ទៅ មុខមិនរួច ថយក្រោយមិនរួច ប៉ុន្តែជនជាតិវៀតណាមទាំងនោះ “ស្នើសុំពន្យារពេល” ទម្រាំពួកគេមានដើមទុន អាចទៅ រស់នៅលើគោកបាន។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន “បាតដៃត្រជាក់” មិនអាចបង្ខិតបង្ខំ ឬឱ្យផ្ទុះអាវុធដេញជនបរទេសខុសច្បាប់បាន ឡើយ ព្រោះនៅកម្ពុជា ក្រៅពីជនជាតិយួន រាប់មិនអស់ ក៏នៅមានជនជាតិចិន ជនជាតិឥណ្ឌា ជនជាតិនីហ្សេរីយ៉ា ជាដើម បានចូលមករកស៊ីនៅកម្ពុជា ដែលខ្លះមានច្បាប់ ខ្លះអត់ តែបានបងប្អូនគេជួយលាក់បំពួននិងជួយធានា។

ការប្រើ “បាតដៃលោហិត” ដូចប៉ុល ពត មានប្រសិទ្ធភាពក៏ពិតមែន ប៉ុន្តែ វានាំឱ្យមានគំនុំសងសឹក ដូចករណីកងទ័ព វៀតណាម វាយលុកចូលកម្ពុជា កាលពីឆ្នាំ១៩៧៩ មិនបាញ់តែកងទ័ពខ្មែរក្រហម ឱ្យរត់ចូលព្រៃនោះទេ សូម្បីជនស៊ីវិលខ្មែរ បើក្រាបមិនទាន់ ច្បាស់ជាត្រូវអំបែងគ្រាប់អា ១៣០មិល្លីម៉ែត្រ បាញ់ចេញពីរថក្រោះ ក្លាយជាស្នូលព្រះធរណីមិនខាន។

“ព្រះបាទរាមាធិបតីចន្ទ ឬព្រះរាមចូលសាសន៍” អតីតព្រះមហាក្សត្រខ្មែរ ក៏ប្រើ “បាតដៃលោហិត” ដេញជនជាតិយួន ដែលកកកុញនៅរាជធានីឧដុង្គ ឱ្យចេញដែរ លុះកងទ័ពយួន សងសឹកវិញ ក៏ឡោមព័ទ្ធចាប់ព្រះមហាក្សត្រអង្គនោះ “ដាក់ ទ្រុងដែក” រហូតក្ស័យព្រះជន្មទៅ។

សរុបទៅ “អន្តោប្រវេសន៍ខ្លាចបាតដៃលោហិត” ជាការពិតឥតបំផ្លើស។ របបលន់ នល់ របបប៉ុល ពត សុទ្ធតែប្រើបាត- ដៃលោហិត បណ្តាលឱ្យជនបរទេស ភ័យស្លន់ស្លោ ឱបបង្វេចរត់ ត្រឹមតែ៤៨ម៉ោងក៏ចេញអស់ពីទឹកដីខ្មែរ។ សម្រាប់ថ្នាក់- ដឹកនាំប្រទេសសព្វថ្ងៃ មិនអាចធ្វើបែបនេះបានឡើយ តែបានប្រើក្បាច់ “ត្រជាក់ដូចសម្តេចឪ ព្រះបរមរតនកោដ្ឋ”។ ចង់ អនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាព ដោយគ្មានការសងសឹកគ្នា លុះត្រាតែគ្មានអំពើពុករលួយ និងមានកិច្ចព្រម- ព្រៀងទ្វេភាគី ពុំមែនឯកតោភាគី អាចធ្វើឱ្យច្បាប់ដេញជនបរទេសមានប្រសិទ្ធភាពនោះទេ…’

RELATED ARTICLES