Thursday, June 26, 2025
Homeព័ត៌មានជាតិបង្ក្រាបបទល្មើស៣ករណី ឃាត់ខ្លួនជិត១០០នាក់

បង្ក្រាបបទល្មើស៣ករណី ឃាត់ខ្លួនជិត១០០នាក់

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង ១០និង០៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ដោយមានការបញ្ជាផ្ទាល់ពីលោកសេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងលោកសេង សុគន្ធ ស្នងការនគរបាលខេត្ត

ប៉ៃលិន  កម្លាំងផែនការងារព្រហ្មទណ្ឌ ផែនការងារ សន្តិសុខ និងផែនការងារអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ សហការជាមួយកម្លាំងផែនការងារនគរបាលប្រឆាំងបទ

ល្មើសសេដ្ឋកិច្ច ផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តប៉ៃលិន និងកម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបកន្លែងរកស៊ីខុសច្បាប់ (លក់អីវ៉ាន់គេចពន្ធ ការស្នាក់នៅខុសច្បាប់របស់ជនបរទេស និងបើកល្បែងអនឡាញ ទូរបាញ់ត្រីខុសច្បាប់) មានចំនួន ៣ទីតាំង រួមមាន ៖

ទីតាំងទី១- មានការបើកល្បែងអនឡាញខុសច្បាប់ និងការស្នាក់នៅខុសច្បាប់របស់ជនបរទេស នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី សរុបចំនួន ៨៧នាក់ ក្នុង

នោះមានជនជាតិថៃ ៨៥នាក់ (ស្រី៣៨នាក់) ភូមា ១នាក់ (ស្រី) ឡាវ ១នាក់ (ស្រី)។ រីឯវត្ថុតាងដកហូត មាន ទូបាញ់ត្រី ៦គ្រឿង កៅអី ២២ កុំព្យទ័រ ១គ្រឿង ម៉ាស៊ីនព្រីន ១គ្រឿង ទូដែក ១ ម៉ាស៊ីនគិតលេខ ១ បាល់៣ ម៉ូនីទ័រ២ LED៣ ស៊ីភីយូ១ អំភ្លី១ តុ៣ ក្តារកាត់ក្រដាស១ ឃីប៊ត២ ម៉ៅ១។ ទីតាំងខាងលើ មានបុគ្គលិក ចំនួន១៣នាក់ (ស្រី៥នាក់)។

ទីតាំងទី២- ផ្ទះសំណាក់របស់ឈ្មោះឡុង គីមទាង ស្ថិតនៅភូមិផ្សារព្រជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ឃាត់ខ្លួនជនជាតិថៃ ស្នាក់នៅខុសច្បាប់ ចំនួន៤នាក់ (ប្រុស១)។

និងទីតាំងទី៣- ម៉ាតរបស់ឈ្មោះឡុង គីមទាង ដកហូតស្រាសង្ស័យគេចពន្ធ ចំនួន ៩៩៩កេស មាន ៤៥ប្រភេទ និងបារីសង្ស័យគេចពន្ធ ចំនួន៥៥កេស។

បច្ចុប្បន្ន មនុស្សនិងសម្ភារៈត្រូវបានដកហូតទាំងអស់ខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES