Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនអ្នកកាសែត ៣នាក់ និងតៃកុងឡានម្នាក់ រំលោភលំនៅឋាន

ឃាត់ខ្លួនអ្នកកាសែត ៣នាក់ និងតៃកុងឡានម្នាក់ រំលោភលំនៅឋាន

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនអ្នកកាសែត ចំនួន៣នាក់ និងអ្នកបើកបររថយន្តម្នាក់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្រោយពីមានពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ ជាអ្នករកស៊ីលក់ម៉ូតូ។

លោកអៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យទាំង ៤នាក់ដែលត្រូវឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះសាយ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកយកព័ត៌មាន រស្មីស្ទឹងត្រង់។ ទី២-ឈ្មោះទួន ឈុនលី

ភេទប្រុស អាយុ៥២ឆ្នាំ មានលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់។ ទី៣-ឈ្មោះមិន ធី ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក

ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីបន្ទាយដែក និងទី៤-ឈ្មោះប៊ុត ចន្ថា ភេទប្រុស អាយុ៦៥ឆ្នាំ មានលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកបើកបររថយន្ត។

លោកអៀរ ប៊ុនធឿន បានបញ្ជាក់ថា អ្នកទាំង៤នាក់នេះ ត្រូវបានចោទពីបទរំលោភលំនៅឋាន តាមមាត្រា២៩៩ និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារជាសាធារណៈ តាមមាត្រា៩០៦ នៃក្រមព្រហ្មទណ្ឌ។

បច្ចុប្បន្នអ្នកកាសែត៣នាក់ រួមនិងអ្នកបើកបររថយន្តម្នាក់ កំពុងត្រូវឃាត់ខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរចម្លើយ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។

ជុំវិញករណីនេះ នៅមិនទាន់មានការបកស្រាយបំភ្លឺពីសាមីខ្លួនអ្នកកាសែតទាំង៣រូប រួមនិងបុរសជាកៃកុងរថយន្តដែលត្រូវបានឃាត់ខ្លួននៅឡើយ៕

RELATED ARTICLES