Thursday, June 26, 2025
Homeសង្គម និងជីវិតប្រពន្ធរត់ចោល ប្តីដឹងកំហុស ប្រកាសសុំទោស វិលវិញមកអូន

ប្រពន្ធរត់ចោល ប្តីដឹងកំហុស ប្រកាសសុំទោស វិលវិញមកអូន

ខេត្តសៀមរាប ៖ ប្តីប្រពន្ធ ២នាក់ បានរួមរស់នឹងគ្នាអស់រយៈពេលជាង ១៥ឆ្នាំ ដោយបង្កើតបានកូនប្រុសស្រីចំនួន ៤នាក់ ជាចំណងនិស្ស័យ ស្រាប់តែមួយរយៈចុងក្រោយ កើតមានភាពរកាំរកូសក្នុងគ្រួសារ រស់នៅមិនចុះសម្រុង រហូតដល់ភាគីស្ត្រីជាប្រពន្ធដាច់ចិត្តនាំកូនប្រុសស្រីតូចៗ ២នាក់ ចុះចោលប្តីបាត់ ធ្វើឱ្យបុរសជាប្តីនឹកស្តាយក្រោយ ដឹងពីកំហុសរបស់ខ្លួន ក៏ប្រកាសអង្វរករប្រពន្ធ “ឱ្យបងសុំទោស វិលវិញមកអូន នាំកូនៗមករស់នៅជុំគ្នា”។

បុរសដែលត្រូវប្រពន្ធចុះចោល និងបានប្រកាសសុំទោស ព្រមទាំងលន់តួអង្វរឱ្យប្រពន្ធវិលមកវិញនោះ មានឈ្មោះទេវ ថៃ អាយុ៣៩ឆ្នាំ មុខរបរមេជាងសំណង់ មានប្រពន្ធឈ្មោះពុំ រាត្រី អាយុ៣៥ឆ្នាំ និងមានកូនប្រុសស្រីចំនួន ៤នាក់ក្នុងបន្ទុក បច្ចុប្បន្នរស់នៅភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង។

លោកទេវ ថៃ បានរៀបរាប់ទាំងស្រុងថា “ខ្ញុំបាទឈ្មោះ ទេវ ថៃ អាយុ៣៩ឆ្នាំ មុខរបរមេជាងសំណង់ រស់នៅភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មានប្រពន្ធឈ្មោះពុំ រាត្រី អាយុ៣៥ឆ្នាំ និងមានកូន៤នាក់ (ស្រីម្នាក់) ក្នុងនោះមាន ៖ ទី១-ឈ្មោះថៃ លីដា ភេទប្រុស កើតឆ្នាំ២០០៨ មុខរបរសិស្សថ្នាក់ទី៨។ ទី២-ឈ្មោះថៃ លីដែត ភេទប្រុស មុខរបរសិស្ស ថ្នាក់ទី៥ កើតឆ្នាំ២០១០។ ទី៣-ឈ្មោះថៃ ថានី ភេទប្រុស កើតឆ្នាំ២០១៦ មុខរបរសិស្ស ថ្នាក់ទី១។ និងទី៤-ឈ្មោះថៃ ចន្ថា ភេទស្រី កើតឆ្នាំ២០១៩ នៅក្នុងបន្ទុក។

ខ្ញុំបាទឈ្មោះទេវ ថៃ និងកូនប្រុសទាំង២នាក់ កំពុងរស់នៅស្រុកកំណើត សព្វថ្ងៃជាមួយខ្ញុំ (ប្តី) សូមឱ្យប្រពន្ធ និងកូនប្រុសស្រី មេត្តាមករួមរស់នៅជាមួយគ្នាវិញ ទោះបីអូនមានការថ្នាំងថ្នាក់ជាមួយបងយ៉ាងណាក៏ដោយ សូមអូនយល់ដល់កូនយើងនៅតូចៗផង។

ជាចុងក្រោយ ខ្ញុំបាទឈ្មោះទេវ ថៃ (ត្រូវជាប្ត) និងកូនប្រុសទាំង២នាក់ ដែលរស់នៅសព្វថ្ងៃ សូមឱ្យអូន (ម៉ាក់) និងកូនស្រី-ប្រុស ដែលអូនបានយកទៅនោះ សូមត្រឡប់មករស់នៅជាមួយគ្នាដូចពីមុន បើបងមានការខុសឆ្គងកន្លងមកបងសុំទោស និងធ្វើតាមអូនទាំងអស់ សូមអូន និងកូនទាំង២នាក់ មេត្តាត្រឡប់មករួមរស់ជាមួយគ្នាវិញ…”។

ចំណែកកូនឈ្មោះថៃ លីដា បានបញ្ជាក់ថា «ពួកខ្ញុំជាកូនរបស់ម៉ាក់ មិនចង់ឃើញប្អូនខ្ញុំទៅរស់នៅលំបាកជាមួយគេទេ ដូច្នេះសូមម៉ាក់ យកប្អូនមកឱ្យពួកខ្ញុំវិញផង ព្រោះពួកខ្ញុំនឹកពួកគាត់ណាស់ ព្រោះពួកខ្ញុំនៅរង់ចាំទទួលជានិច្ច»៕

RELATED ARTICLES