Thursday, June 26, 2025
Homeសង្គម និងជីវិតឃាត់ខ្លួនពលករខ្មែរ ១៣នាក់ លួចឆ្លងដែនទៅថៃ

ឃាត់ខ្លួនពលករខ្មែរ ១៣នាក់ លួចឆ្លងដែនទៅថៃ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោក លេខ៨១៥ ទទួលទិសប៉ុស្តិ៍ចំបក់ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានសហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករង ធ្វើការឃាត់ខ្លួនពលករខ្មែរ ចំនួន១៣នាក់ ដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ នៅត្រង់ចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។

ការឃាត់ខ្លួនពលករខ្មែរទាំង ១៣នាក់​ ខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥។

ប្រតិបត្តិការនេះដឹកនាំលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការងនៃវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ៨១៥ ទទួលទិសប៉ុស្តិ៍ចំបក់ និងលោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ចំបក់ នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ៨១៥ សហការជាមួយ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ នៅ ញ៉ាញ់ មេបញ្ជាការរង។

លោកវរសេនីយ៍ទោ មាស ម៉េងហួង បានឱ្យដឹងថា ពលករបម្រុងលួចឆ្លងដែនទាំងនោះមានទីលំនៅក្នុងខេត្តចំនួន ២ គឺ ទី១-ខេត្តបន្ទាយមានជ័យ ចំនួន១២នាក់ និងទី២-ខេត្តកំពង់ធំ ចំនួន១នាក់។

លោកបានបន្តថា បន្ទាប់ពីធ្វើការណែនាំស្តីពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ព្រមទាំងបានធ្វើកិច្ចសន្យារួច ពួកគាត់ត្រូវប្រគល់ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងបេង ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES