Wednesday, June 25, 2025
Homeសង្គម និងជីវិតលោកពេជ្រ ស្រស់ ឆ្លើយតបឧកញ៉ាសម្បត្តិ រឿងនាយប្រុញ វេចបង្វេចវិលទៅស្រុក

លោកពេជ្រ ស្រស់ ឆ្លើយតបឧកញ៉ាសម្បត្តិ រឿងនាយប្រុញ វេចបង្វេចវិលទៅស្រុក

ភ្នំពេញ ៖ នាយប្រុញ តារាហ្វេសប៊ុក ល្បីឈ្មោះ ១រូប ដែលតែងលេចមុខជាញឹកញាប់តាមរយៈវីដេអូឃ្លីប និងថតស្ពតពាណិជ្ជកម្មផ្សេងៗនោះ ត្រូវបានមហាជន មើលឃើញថា កំពុងមានជីវភាពធូរធារ មានផ្ទះថ្មី ជួយជ្រោងគ្រួសារឱ្យកាន់តែប្រសើរឡើងទៀតផង ស្រាប់តែពេលនេះបែរជាបែកធ្លាយដំណឹងដ៏ភ្ញាក់ផ្អើលថា នាយប្រុញ បានសម្រេចចិត្តចាកចេញពីក្រុមការងាររបស់ខ្លួន ដាច់ចិត្តវេចបង្វេចវិលត្រឡប់ទៅស្រុកកំណើតវិញ ដោយមូលហេតុថតមិនបានប្រាក់កម្រៃសោះ។

ដំណឹងមួយនេះ ត្រូវបានបែកធ្លាយតាមរយៈសំណេររបស់លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលគេស្គាល់ថា លោកជាបុគ្គលធ្លាប់បានជួយយឹតយោងនាយប្រុញ តាំងពីមុននាយឡើងមករាជធានីភ្នំពេញ រហូតមានផ្ទះសម្បែងសមរម្យឱ្យឪពុកម្តាយរស់នៅ។

យ៉ាងណាតាមរយៈដំណឹងមួយនេះ ត្រូវបានលោកឧកញ៉ាអ៊ុច សម្បត្តិ ដែលជាអ្នកជួយជ្រោមជ្រែង និងនាំនាយប្រុញ ឡើងមកភ្នំពេញ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះលោកពេជ្រ ស្រស់ រហូតត្រូវបានលោកពេជ្រ ស្រស់ ធ្វើការឆ្លើយតបវិញភ្លាមៗផងដែរ។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ថា “ដើមឡើយខ្ញុំគិតថា មិននិយាយទេ រឿងក្មួយប្រុញ ដែលចេញថតព្រោងព្រាត ប៉ុន្តែមិនដែលទទួលបានថវិកាពីការថតនោះទេ ហើយប្រាក់ខែក្មួយវិញ គឺបានតែម្តងគត់ នេះបើយោងតាមការរៀបរាប់របស់ក្មួយ និងម្តាយក្មួយ។  ចំពោះពាក្យល្បីថាក្មួយប្រុញ បានឡាននោះ ក៏ក្មួយថាមិនបានដែរ ដោយសារមានចំណែកបីនាក់  ហើយក្មួយក៏មិនទទួលបានដែរ ពីព្រោះក្មួយឈប់ថតក្នុងក្រុមទៀតហើយ មូលហេតុគឺថតមិនទទួលបានលុយទាល់តែសោះ។ នៅមានរឿងច្រើនទៀតដែលក្មួយមិនទទួលបានលុយពីការថតស្ពតពាណិជ្ជកម្មផ្សេងៗ បើរឿងខាងលើ គឺជារឿងពិតមែននោះ ជីវិតក្មួយពិតជាកម្សត់ពេកហើយ ត្រូវគេប្រើដោយគ្មានក្តីមេត្តា ទាំងគ្រួសារក្មួយក្រខ្សត់ថែមទៀត។

ព័ត៌មានខាងលើ គឺខ្ញុំស្តាប់ក្រុមគ្រួសារក្មួយប្រុញ និងក្មួយប្រុញ រៀបរាប់ប្រាប់ខ្ញុំតែម្ខាងប៉ុណ្ណោះ ដោយខ្ញុំមិនទាន់បានស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ហើយឥឡូវក្មួយប្រុញ ត្រឡប់ ទៅនៅផ្ទះធម្មតាវិញហើយ ព្រមទាំងឈប់ថត VDO ទៀតដែរ។ ក្រុមគ្រួសារក្មួយប្រុញ ជាពិសេស ឪពុកម្តាយក្មួយប្រុញ បានបញ្ជាក់ថា ជំនួយដែលទទួលបានជាដុំកំភួន ឃើញលទ្ធផលជាក់ស្តែង គឺជំនួយតាមរយៈខ្ញុំផ្ទាល់ ដោយទទួលបានផ្ទះពិតជាក់ស្តែង និងសល់លុយថែមទៀតផង…”។

បន្ទាប់ពីបញ្ចេញនូវរឿងរ៉ាវរបស់នាយប្រុញ ខាងលើនេះរួចមក នៅថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ លោកឧកញ៉ា អ៊ុច សម្បត្តិ បានធ្វើការឡាយវីដេអូបកស្រាយ ឆ្លើយតបទៅកាន់លោកពេជ្រ ស្រស់ វិញ ដោយរៀបរាប់ថា “ថ្ងៃនេះ ប្រហែលជាបងប្អូនទាំងអស់គ្នា បានឃើញព័ត៌មានជាច្រើន ដែលផ្សព្វផ្សាយពាក់ព័ន្ធជាមួយនឹងនាយប្រុញ វេចបង្វេចទៅកាន់ស្រុកកំណើត នៅពេលដែលខ្ញុំឃើញ មានអារម្មណ៍ភ្ញាក់ផ្អើលមែនទែន និងចង់និយាយថា ហេតុអី? គឺដោយសារតែយើងអត់បានដឹងដូចគ្នា អ៊ីចឹងខ្ញុំមិនដឹងថាការផ្សព្វផ្សាយរបស់បុគ្គល ម្នាក់ ដែលគាត់ផ្សាយចេញមកនឹងគឺក្នុងគោលបំណងអ្វីទេ ហើយប្រហែលនៅក្នុងអត្ថន័យបារម្ភពេក ខ្វល់ពេក អាណិតស្រលាញ់ពេក របស់គាត់ រវាងប្អូនប្រុញ ដែលឃើញពីទុក្ខលំបាកផ្សេងៗ អាហ្នឹងជាជ្រុងម្ខាងដែលគាត់មើលឃើញ ហើយចំពោះខ្ញុំអ្នកដែលទទួលបានព័ត៌មានហ្នឹងមកវិញ គឺភ្ញាក់ផ្អើលខ្លាំងមែនទែន ហើយខ្ញុំគិតថា បុគ្គលដែលផ្សព្វផ្សាយហ្នឹង ជាប្រធានគណបក្សមួយផងដែរ អ៊ីចឹងខ្ញុំមិនដឹងថា ភាពចេះដឹងរបស់បុគ្គលម្នាក់ដែលផ្សព្វផ្សាយហ្នឹងកម្រិតណាទេ ប្រហែលជាមនុស្សយើងមានកម្រិតនៅក្នុងការចេះដឹងដូចគ្នា អ៊ីចឹងខ្ញុំយល់ឃើញថា គាត់ប្រហែលជាដឹងហើយថា ប្រុញ មានអែតមីន និងមានអាណាព្យាបាលផងដែរ អ៊ីចឹងប្រហែលជាគួរណាស់តែសួរនាំទៅកាន់អែតមីនប្អូនប្រុញ ព្រោះឃើញដូចជានៅក្នុងការផ្សព្វផ្សាយហ្នឹង គាត់ធ្លាប់បានជួយអីផ្សេងៗ អ៊ីចឹងក្នុងនាមទំនាក់ទំនងអីផ្សេងៗផងដែរ តែមិនដឹងថា ការផ្សព្វផ្សាសយរបស់គាត់ហ្នឹង គាត់ទទួលបានព័ត៌មានកម្រិតណាទេ ហើយក្នុងន័យអ្វីទេនៅក្នុងការផ្សព្វផ្សាយ ព្រោះឃើញថា បើសិនជាភាពចេះដឹងរបស់យើង យើងគួរដឹងថា គាត់ជាអ្នកណា ហើយគាត់ត្រូវទាក់ទងទៅណាគេឱ្យបានព័ត៌មានច្បាស់ ប្រហែលជាវាមិនមានផលប៉ះពាល់មកដល់ពួកខ្ញុំទាំង២ទេ តែឃើញថា ដោយសារតែការខ្វល់ដោយមិនគិតគ្រប់ជ្រុងជ្រោយ ហើយការផ្សព្វផ្សាយធ្វើឱ្យប៉ះពាល់ខ្លាំងមែនទែន នេះគ្រាន់តែជាប្រធានគណបក្សប្រកួតប្រជែងម្នាក់ ដែលមិនទាន់គ្រប់គ្រងប្រទេស បើគ្រប់គ្រងប្រទេស ខ្ញុំមើលឃើញថា  ប្រហែលជាប្រទេសនេះ នឹងវិលទៅសម័យអាពត វិញហើយ ព្រោះថា ព័ត៌មានមួយនេះ ប្រហែលជាល្បីល្បាញបុគ្គលដែលផ្សព្វផ្សាយ តែក៏បានជាន់ពន្លិចបុគ្គលទាំង២នាក់ខ្ញុំ ដែលតែងធ្វើអំពើល្អ សប្បុរសធម៌ ជារឿយៗ អ៊ីចឹងខ្ញុំសូមផ្ញើសារនេះត្រឡប់ទៅវិញថា ការដែលយើងធ្វើព័ត៌មានមិនគ្រប់ជ្រុងជ្រោយ វាអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាជននៅក្នុងប្រទេស សប្បុរធម៌ម្នាក់ដែលនៅក្នុងប្រទេស នេះគឺខ្ញុំឆ្លើយខ្លីទៅបុគ្គលម្នាក់ដែលផ្សព្វផ្សាយ អ៊ីចឹងដូចជាសារព័ត៌មានផ្សេងៗ ដែលផ្សព្វផ្សាយ មិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ គឺជាចេតនាមួយក្នុងការជាន់ពន្លិចផ្សេងៗ ដែលយើងបានបំផ្លាញទឹកចិត្តអ្នកដែលបានធ្វើអំពើល្អចេញពីចិត្ត កាលពេលយើងធ្វើអំពើល្អ ផ្សព្វផ្សាយអំពើល្អ ការជួយសន្តោសមនុស្សផ្សេងៗ ប្រហែលជាបងប្អូនមិនសូវខ្វល់ទេ តែឃើញព័ត៌មាននេះ ឃើញដូចជាព្យាយាមផ្សព្វផ្សាយក្នុងន័យជាន់ពន្លិចខ្លាំងមែនទែន»។

លោកឧកញ៉ា អ៊ុច សម្បត្តិ បន្តថា «អ៊ីចឹងខ្ញុំមិនដឹងថា តើការធ្វើអំពើល្អ វាអាចនាំគ្រោះមកកាន់គ្រោះយ៉ាងនេះទេ អ៊ីចឹងបើការផ្សព្វផ្សាយនេះ ក្នុងន័យបារម្ភពេក ឬយ៉ាងណា គួរណាស់តែសួរមកអាណាព្យាបាលមុន ព្រោះថា ប្រហែលជាគាត់ស្គាល់ដឹងឮថាខ្ញុំជួយជ្រោមជ្រែងគាត់ (ប្រុញ) ដែរ។ ខ្ញុំឃើញផ្សព្វផ្សាយថា គាត់គ្មានចំណូល មិនទទួលបានកម្រៃ ហើយមួយទៀត រឿងរថយន្ត រឿងរថយន្តនេះ កាលជួយគាត់នោះ ឃើញថាមានអ្នកប្រតិកម្មថា ហេតុអីបានជាជួយទៅជារឿងអីផ្សេងៗ ក្នុងចេតនាល្អ ក្នុងការជួយដល់តែពេលតែឃើញមានបញ្ហា ក៏ដោយសារតែរថយន្តហ្នឹងទៀត។អ៊ី ចឹងខ្ញុំចង់បញ្ផាក់ថា ខ្ញុំបានប្រគល់ជូនគាត់ហើយ និងក្រុមការងារគាត់ ដូចបងប្អូនបានដឹងហើយ ថាប្រុញ គាត់មិនមែនធ្វើការងារហ្នឹងតែម្នាក់ឯងទេ គឺមានអែតមីន របស់គាត់ ក្នុងការគ្រប់គ្រង ដឹកនាំគាត់ថត ខ្ញុំឃើញថា ពេលខ្ញុំប្រគល់រថយន្តឱ្យហ្នឹង មានបងប្អូនខ្លះគាត់បារម្ភ និងសួរខ្ញុំថា តើប្រុញ គ្រប់អាយុនៅ? ឱ្យគាត់ពិតប្រាកដអត់? ឃើញថាសួរដដែលៗ ហើយខ្ញុំក៏បញ្ផាក់ដដែលៗថា អ្វីដែលខ្ញុំបានធ្វើទៅហើយ គឺបានប្រគល់ចប់សព្វគ្រប់ហើយ តែដោយសារតែគាត់នៅក្នុងការធ្វើការងារជាមួយនឹងការថត ដូចបងប្អូនដឹងហើយថា គាត់ចូលមក មិនមែនចូលមកក្នុងនាមជាអ្នកជំនួញជាមួយខ្ញុំ ឬក៏ជាតំណាងចែកចាយអីទេ គឺគាត់ចូលមកក្នុងន័យជាអ្នកដែលធ្វើវីដេអូផ្សព្វផ្សាយ ហើយដូចដឹងហើយថា ២នាក់ខ្ញុំ ចូលចិត្តធ្វើបុណ្យ ហើយស្រលាញ់ ទើបបានផ្តល់ដូចជាកន្លែងស្នាក់នៅ ហូបចុក ជាពិសេស គឺបងប្អូនប្រហែលធ្លាប់ឃើញខ្ញុំយកគាត់មកនៅទៀត ដោយសារការអាណិតស្រលាញ់ ហើយបងប្អូនខ្លះថា ខ្ញុំជួយចង់ល្បី ខ្ញុំចង់ប្រាប់ថា ខ្ញុំជួយមនុស្សច្រើនណាស់ ហើយខ្ញុំមានកិត្តិយសគ្រប់គ្រាន់នៅក្នុងសង្គម ដែលគេអាចស្គាល់ខ្ញុំបានច្រើនដែរ អ៊ីចឹងខ្ញុំមិនត្រូវការដោយសារតែជួយអ្នកណាមួយចង់ល្បីទេ តែប្រហែលខ្ញុំបានជួយទៅមនុស្សហ្នឹងកាន់តែល្បី ដូចដែលបងប្អូនឃើញខ្ញុំជួយបន្តបន្ទាប់ច្រើនណាស់ ទាំងមនុស្សធម្មតា ទាំងមនុស្សដែលមានកាយសម្បទា មិនគ្រប់គ្រាន់ គឺជួយច្រើនណាស់«។

ឧកញ៉ាអ៊ុច សម្បត្តិ បន្តថា «អ៊ីចឹងត្រឡប់មកវិញ ពាក់ព័ន្ធជាមួយនឹងប្រុញ រឿងថវិកា ជាមួយនឹងថតការងារជាកញ្ចប់របស់គាត់ ដោយដំបូងឡើយ ការចូលមក គឺគាត់ថតជាលក្ខណៈជាឃ្លីប បងប្អូនប្រហែលជាបានដឹងថា គាត់ចូលមកធ្វើការជាមួយខាងខ្ញុំ តែបងប្អូនប្រហែលជាមិនដឹងពីលទ្ធផលការងារ រវាងខាងខ្ញុំនិងគាត់ តើទទួលបានលទ្ធផលបែបណានោះទេ អ៊ីចឹងខ្ញុំចង់បញ្ជាក់លទ្ធផលការងារដំបូង គឺគាត់មកពីស្រុកហ្នឹង ថតតេស្តឱ្យខ្ញុំបានល្អ ខ្ញុំក៏បានប្រគល់ការងារអីឱ្យផ្សេងៗ ដោយក្នុង ១ខែ យើងឱ្យគាត់ថតប៉ុន្មានឃ្លីប ហើយទទួលបានតម្លៃយ៉ាងម៉េចអីម៉េច អ៊ីចឹងនៅក្នុងបេសកកម្មការងាររបស់គាត់ រហូតដល់គាត់បានចាប់ផ្តើមធ្វើអីផ្សេងៗហ្នឹង មានអែតមីន មានអីចឹង រហូតដល់ដំណាក់កាលមួយ មានន័យថា រវាងអែតមីនរបស់គាត់ និងគាត់ហ្នឹង និយាយមិនសូវត្រូវគ្នា ពេលខ្លះមានតែអ្នកដឹកនាំអត់តួ ហើយតួចង់ថតអត់មានអ្នកដឹកនាំអីចឹង ហើយពួកយើងមានតែជ្រួយជ្រោមជ្រែង និងសម្របសម្រួលឱ្យពួកគាត់សាមគ្គីគ្នា រហូតដល់ពួកគាត់អត់អាចបំពេញកាតព្វកិច្ចការងារឱ្យខាងខ្ញុំបាន ហើយខ្ញុំក៏បានម្របសម្រួលចុងក្រោយនេះ គឺយកពួកគាត់ធ្វើជាបុគ្គលិក មានប្រាក់ខែ និងការស្នាក់នៅច្បាស់លាស់។ ខ្ញុំចង់បញ្ជាក់រឿងរថយន្តម្តងទៀត ខ្ញុំនិយាយដដែលៗថា ខ្ញុំបានប្រគល់ឱ្យគាត់ហើយ អ៊ីចឹងប្រតិបត្តិការការងាររបស់គាត់ សូម្បីតែគាត់ទៅណាមកណា ឃើញរថយន្តរត់នៅលើផ្លូវ សុទ្ធតែការចំណាយរបស់ខ្ញុំ គឺខ្ញុំជាអ្នកចេញសាំងឱ្យទៀតផង ហើយសូម្បីតែគាត់ត្រឡប់ទៅផ្ទះវិញម្តងៗ បានថវិកាជូនឪពុកម្តាយ សុទ្ធតែមានការជួយជ្រោមជ្រែង។ ហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនអាចទៅគ្រប់គ្រងលុយក្នុងហោប៉ៅបុគ្គលណាម្នាក់ទៀតទេ យើងបានត្រឹមផ្តល់ឱ្យ តែបើសិនជាគាត់មានការចាយវាយអស់ ឬធ្វើអីអស់ផ្សេងៗ គឺយើងមិនអាចទៅទប់ទាំងហោប៉ៅរបស់គេទៀតទេ»។

ឧកញ៉ាអ៊ុច សម្បត្តិ បន្តទៀតថា «ការបកស្រាយនេះ គឺខ្ញុំចង់និយាយឱ្យច្បាស់ សូមកុំឱ្យមានការយល់ខុស ព្រោះវាធ្វើឱ្យបាត់បង់កិត្តិយសបុគ្គលណាម្នាក់ ហើយវាធ្វើឱ្យអាក់ក្នុងសកម្មភាពធ្វើអំពើល្អរបស់ខ្ញុំទៀត ព្រោះបើធ្វើអំពើល្អហើយ បែរជាមានបញ្ហាមកដល់ខ្លួនវិញ គឺមានអារម្មណ៍ថាសោកស្តាយមែនទែន ហើយខ្ញុំសូមបញ្ជាក់ថា ការជួយប្អូនប្រុញ មិនត្រឹមតែជួយត្រឹមប្អូនប្រុញមានការងារធ្វើទេ ជួយទាំងបងប្អូនគាត់ ជួយឱ្យមានការស្នាក់នៅទៀត ចំពោះរឿងរបស់គាត់ ខ្ញុំសូមបកស្រាយតែប៉ុណ្ណឹងចុះ តែខ្ញុំចង់ឱ្យក្រុមការងាររបស់គាត់ អែតមីនរបស់គាត់ ធ្វើការបកស្រាយវិញ ព្រោះរាល់ការងារ ឬប្រតិបត្តិការលុយកាក់អ្វីផ្សេងៗ គឺទាល់តែពួក គាត់បានដឹង ចំពោះប្រុញ ខ្ញុំធ្លាប់បានឱ្យគាត់មកនៅជាមួយខ្ញុំ នៅក្នុងនាមជាកូន ដែលខ្ញុំចាត់ទុកគាត់ជាកូន ហើយជាកូនបងទៀត ព្រោះកូនខ្ញុំសុទ្ធតែតូចៗនៅឡើយ អ៊ីចឹងការស្នាក់នៅមួយរយៈ គឺគាត់ស្នាក់នៅអត់កើត គាត់បានរត់ចេញជាច្រើនដង ដូចបងប្អូនដឹងហើយថា គ្នាធ្លាប់តែនៅតាមបែបមានសេរីភាព ដល់មកនៅផ្ទះយើងទទួលបានការអប់រំ និងមានរបៀបរបបផ្សេងៗ គឺគាត់អត់ចេះនៅ ហើយដូចគ្រួសារគាត់ ឪពុកម្តាយគាត់ ខ្ញុំចុះទៅជួយជាបន្តបន្ទាប់ ដល់ឮថា អត់បានអីសោះ ខ្ញុំមានការភ្ញាក់ផ្អើលមែនទែន អត់ដឹងនិយាយថាម៉េច…”។

ដោយឡែកលោកពេជ្រ ស្រស់ ក៏បានធ្វើការឆ្លើយតបតាមរយៈវីដេអូផ្សាយផ្ទាល់ តាមទមព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ថា “មែនទែនទៅ ខ្ញុំគ្មានភារកិច្ចអីមកនិយាយរឿងក្មួយប្រុញទេ ក៏ប៉ុន្តែរឿងហាក់បីដូចជាចៃដន្យក៏ថាបាន ព្រោះខ្ញុំទៅសៀមរាប ចូលជិត ១ពាន់ជើងទៅហើយ តាំងពីខ្ញុំប្រកាសជួយនាយប្រុញ និងឡាយសុំសប្បុរសជនឱ្យជួយសាងសង់ផ្ទះក្មួយប្រុញ វាចូល២-៣ឆ្នាំហើយ ព្រោះតាំងពីកូវីដ មក ខ្ញុំមិនដែលមានពេលទំនេរទៅដល់ផ្ទះក្មួយប្រុញទាល់តែសោះ តាំងពីផ្ទះក្មួយនៅចាស់ រហូតដល់ផ្ទះក្មួយធ្វើហើយថ្មី ខ្ញុំអត់ដែលមានពេលទៅផ្ទះក្មួយប្រុញ សោះតែម្តង ដូចជាមានអ្វីមកប្រទាំងប្រទើស រៀបនឹងទៅឡើងផ្ទះក្មួយ អនុប្រធានរបស់ខ្ញុំកើតកូវីដ ស្ទើរស្លាប់ស្ទើររស់ ដល់ពេលអនុប្រធានខ្ញុំជា ថាទៅឡើងផ្ទះក្មួយ ឱ្យខ្ញុំទៅកាត់ខ្សែបូ អបអរសាទរ ហើយក៏ទៅតំណាងឱ្យសប្បុរសជន ដើម្បីបញ្ជាក់ថា ផ្ទះក្មួយប្រុញ បានធ្វើរួចហើយ ដែលលុយទទួលបានពីសប្បុរសជន ស្រាប់តែរៀបទៅហើយ ខ្ញុំខ្លួនឯងកើតកូវីដ ទៀត ស្នាក់នៅពេទ្យ ១ខែជាង ហើយខ្ញុំតែងទៅខេត្តសៀមរាប ១ខែ ៣ទៅ៤ដង និងជិះកាត់ផ្លូវចូលផ្ទះក្មួយប្រុញរហូត តែអត់មានដុំចិត្តណាមួយ ថាចូលទៅអើតផ្ទះក្មួយប្រុញអីគឺអត់ តែតំណាងខ្ញុំអីទេដែលទៅ តែចំពោះខ្ញុំ អ្នកបំផុសគំនិតជួយសង់ផ្ទះជូនក្មួយប្រុស គឺអត់ នេះបើសិនជាអ្នកផ្សេង ប្រហែលជាទៅថតឡាយ ដើម្បីអួតពីសមិទ្ធផលរបស់ខ្លួនហើយយ៉ាងមើលទៅ តែសម្រាប់ខ្ញុំគឺអត់តែម្តង ព្រោះការជួយរបស់ខ្ញុំ គឺជួយចេញពី បេះដូងពិតប្រាកដ និងយល់អំពីជីវភាពរបស់ក្មួយប្រុញ»។

លោកពេជ្រ ស្រស់ បន្តថា «និយាយដល់រឿងដែលខ្ញុំទៅដល់ទឹកដីផ្ទះក្មួយប្រុស ខ្ញុំទៅសៀមរាប ក្រោយពីចូលឆ្នាំ ហើយខ្ញុំទៅគេងប្រហែលជា ១អាទិត្យ ស្រាប់តែពេលមួយ ខ្ញុំជិះដល់វង់តូច ខ្ញុំក៏មានចិត្តមួយចង់ទៅលេងផ្ទះក្មួយប្រុញ បន្តិច ហើយបើខ្ញុំថាចង់ មានចិត្តទៅលេងផ្ទះក្មួយប្រុញ ហើយបានណាត់ជាមួយក្មួយប្រុញ មែន សូមបារមីគ្រប់ទិសទី ពិសេសបារមីអង្គរ កាច់ចុះ ពេលខ្ញុំជិះឡានជាមួយសហការីខ្ញុំ ក៏នឹកឃើញថាទៅលេងផ្ទះក្មួយប្រុញ ចៃដន្យក្មួយប្រុញ តេមកខ្ញុំ សួរថាខ្ញុំនៅឯណា? ខ្ញុំថា នៅសៀមរាប ក្មួយប្រុញ ថាខ្ញុំនៅសៀមរាប ដែរ ថាបើអ៊ីចឹងស្រួលហើយ ជួបគ្នាតិចទៅអ៊ីចឹង។ ដល់បន្ទាប់មក ខ្ញុំក៏ដូរចិត្តវិញ ខលទៅប្រាប់ប្រុញ ថាអត់បានទៅទេ ជាប់ភ្ញៀវម្នាក់ទៀត។ លុះជជែកជាមួយភ្ញៀវហើយ ក៏នឹកថា បំណាច់មកសៀមរាប ហើយ អ៊ីចឹងទៅលេងតិចទៅ ព្រោះអត់ដឹងថាគេទៅនៅសៀមរាបទេ ព្រោះកន្លងមក គេមកនៅភ្នំពេញ ហើយទៅជួបនឹងគ្មានគោលបំណងអ្វីទេ ចង់ទៅអើតមើលផ្ទះទេ ពេលទៅដល់ក៏អត់ដឹងរឿងអីទាំងអស់ អត់ដឹងថាអាប្រុញ ឈប់ធ្វើការនៅភ្នំពេញ អីអត់ដឹងទេ ដល់ពេលហើយ យើងក៏បានសំណេះសំណាលគ្នាបែបជាបងប្អូន បែបជាអ្នកជិតស្និទ្ធ ដំបូងឡើយអ្វីដែលខ្ញុំដឹងថា ក្មួយប្រុញ យ៉ាងម៉េច អីយ៉ាងម៉េច មិនបានដឹងពីប្រុញ ទេ គឺដឹងពីបងប្អូនគាត់ និងឪពុកម្តាយគាត់ ទើបខ្ញុំបានសួរអាប្រុញ ផ្ទាល់ថា រឿងហ្នឹងពិតអត់? វាថាពិត ហើយខ្ញុំបានលេងសើចថា អ្ហែងប្រយ័ត្នយកលុយទៅឱ្យសង្សារ? វាថាវាមិនដែលរវល់ទេ វាក្មេងណាស់ ឥឡូវនេះ គឺរឿងវាចេញមកតាមអ្វីដែលខ្ញុំសរសេរ ហើយខ្ញុំសរសេរនោះ គឺខ្ញុំដកស្រង់ពីសម្តីគ្រួសារប្រុញ ទាំងអស់ រហូតដល់សម្តីផ្ទាល់ខ្លួនរបស់គាត់ ហើយនៅក្នុងសំណេររបស់ខ្ញុំអត់មានថែមថយទេ ហើយសំណេររបស់ខ្ញុំ មិនមែនខ្ញុំស្តាប់ភ្លាមសរសេរភ្លាមទេ គឺខ្ញុំយកមកពិចារណា រឿងដែលកន្លងហួស ១ថ្ងៃកន្លះទៅហើយ ទើបខ្ញុំផុស ដោយសារខ្ញុំគិតថា គួរសរសេរឬអត់? បើខ្ញុំមិនសរសេរប្រាប់មហាជន គេយល់ច្រឡំថា អាប្រុញ មកភ្នំពេញ មានណាស់ មានទាំងលុយ មានទាំងឡាន ប្រាក់ចំណូលរាប់ពាន់ដុល្លារ រាប់ម៉ឺនដុល្លារទៅហើយមិនដឹងទេ ក៏ខ្ញុំសរសេរទៅ។ មុនសរសេរហ្នឹង ខ្ញុំសួរយោបល់មិត្តភក្តិខ្ញុំម្នាក់ទៀត ដែលជិះឡានជាមួយគ្នាទៀត ដល់ហើយខ្ញុំក៏សរសេរ ដល់ខ្ញុំសរសេរ ខ្ញុំប្រយ័ត្នពាក្យសម្តីខ្ញុំណាស់ ហើយខ្ញុំសូមបកទៅលោកឧកញ៉ាសម្បត្តិ បើអាច លោកអាចកែសម្តីលោកវិញ អាហ្នឹងយើងអាចគេហៅថារាប់អានគ្នាក្នុងនាមភាតរភាព ក្នុងនាមជាបងប្អូនខ្មែរដូចគ្នា ហើយលោកឧកញ៉ាសម្បត្តិ និយាយភាសាមកនេះ ចោទពីចំណេះដឹងខ្ញុំ ថាខ្ញុំចេះដល់ត្រឹមណា ឬក៏បើខ្ញុំក្លាយជាអ្នកដឹកនាំប្រទេស ប្រហែលជាក្លាយជាប៉ុល ពត ទី២ សម្តីនេះធ្ងន់ណាស់ លោកឧកញ៉ាសម្បត្តិ បើលោកចង់ប្រឈមមុខជាមួយខ្ញុំ លោកប្រហែលជាអាចនឹងស្គាល់ខ្ញុំច្បាស់ថា ខ្ញុំជានរណា? ខ្ញុំមិននឹកស្មានថា ក្នុងនាមជាឧកញ៉ាម្នាក់ មិនចេះអានអក្សរទាល់តែសោះ មិនយល់ខ្លឹមសារអក្សរខ្មែរ ខ្ញុំសោកស្តាយមែនទែន នៅពេលសម្តីលោកឧកញ៉ានិយាយមកនេះ ធ្វើឱ្យខ្ញុំសោកស្តាយទៅគោរមងាររបស់លោកទៅវិញ ដែលអង្គព្រះមហាក្សត្រ ប្រគល់ជូនលោកនាមជាឧកញ៉ា ឧត្តមមនុស្ស ទាំងលោកមិនចេះអត្ថន័យភាសាខ្មែរ អានអក្សរមិនយល់ពីអត្ថន័យភាសាខ្មែរ ខ្ញុំសោកស្តាយមែនទែន ដែលមានងារជាឧកញ៉ាមួយ ប៉ុន្តែមិនចេះអត្ថន័យភាសាខ្មែរជ្រៅជ្រះ ហើយមកវាយប្រហារខ្ញុំទាំងភ្នែនតែម្តង ទាំងខ្ញុំពេលដែលខ្ញុំសរសេរ ខ្ញុំប្រយ័ត្នប៉ះពាល់ភាគីណាស់ ប្រហែលជាលោកឧកញ៉ាខឹងខ្លាំងពេក ដោយឆ្លើយតបខ្វះការពិចារណា ហើយលោកឧកញ៉ា បានលែបខាយភាសាសម្តីមួយថា ធ្វើដល់ប្រធានបក្សមួយ កម្រិតចំណេះដឹងនៅត្រង់ណា អត់ដឹង» ។

លោកពេជ្រ ស្រស់ បន្តថា «សូមបងប្អូនត្រឡប់ទៅអានសំណេររបស់ខ្ញុំវិញ ទី១- ខ្ញុំសរសេរមិនបានចោទប្រកាន់ទៅលើឧកញ៉ា សូម្បី១ពាក្យ អត់បានចោទប្រកាន់ទេ ហើយក៏មិនសំដៅទៅលើឧកញ៉ា ១ពាក្យណាឡើយ។ ទី២-ការសរសេររបស់ខ្ញុំ ក៏មិនបានទម្លាក់កំហុសទៅលើបុគ្គលណាមួយឱ្យចំដែរ ទាំងក្មួយ សុខ សុកាន ជាអែតមីន ក៏ខ្ញុំអត់វ៉ៃដែរ សូម្បីតែឈ្មោះឧកញ៉ាសម្បត្តិ ក៏ខ្ញុំអត់បានលែបខាយទៅដែរ ប៉ុន្តែអ្វីដែលខ្ញុំសរសេរនេះ គឺសរសេរក្នុងន័យដកស្រង់រឿងពិតរបស់ក្មួយប្រុសប្រុញ ដែលពួកគាត់ប្រាប់ខ្ញុំ ឱ្យមហាជនដឹងថា គាត់មិនមែនមានបានដូចរូបភាពនោះទេ ស្រាប់តែខ្ញុំឃើញឃ្លីបវីដេអូឧកញ៉ាសម្បត្តិ វាយប្រហារខ្ញុំ វ៉ៃៗមែនទែន ទី១- មើលងាយចំណេះដឹងខ្ញុំ។ ខ្ញុំសូមជម្រាបលោកឧកញ៉ាថា ខ្ញុំមិនមែនជាឧកញ៉ា ក៏មិនមែនជាកូនមានពូជពង្ស មានលុយដេកតែស៊ីរៀនដែរ តែខ្ញុំតស៊ូរៀនតាំងពីខ្ញុំនៅជាកម្មករសំណង់ កម្មកររោងចក្រ រហូតមកដល់បច្ចុប្បន្ន ខ្ញុំជាបេក្ខជនបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ ឆ្នាំក្រោយគឺខ្ញុំការពារយកបណ្ឌិត រឿងខ្ញុំចេះត្រឹមណា មិនត្រឹមណា សួរឧកញ៉ាវិញថា ឧកញ៉ាឯងហ្នឹងមើលអត្ថន័យខ្ញុំ វ៉ៃប្រហារឧកញ៉ាឯងកន្លែងណា? ហើយខ្ញុំសួរត្រឡប់វិញថា ឧកញ៉ាឯងចេះអក្សរខ្មែរកម្រិតណា បានមើលសំណេររបស់ខ្ញុំ មើលមិនឃើញពីភាព ត្រឹមត្រូវនៃការសរសេររបស់ខ្ញុំ? មើលទៅវិញ ឧកញ៉ាឯងយកទៅអានឡើងវិញឱ្យបាន ១០ជុំ បើឧកញ៉ាសម្បត្តិ ឯង មិនចេះអក្សរខ្មែរ ស្ទើរអក្សរខ្មែរ រកជំនួយការណាម្នាក់ ឬជួលអ្នកចេះអក្សរសាស្ត្រ មកអាន ថាតើខ្ញុំវ៉ៃឧកញ៉ាឯងកន្លែងណា? ខ្ញុំមិននឹកស្មានថាឧកញ៉ាឯងចេញមក វ៉ៃខ្ញុំទាំងល្ងឹតល្ងង់អ៊ីចឹងសោះ ហើយវ៉ៃសុទ្ធតែជីវិតនយោបាយខ្ញុំទៀត ប្រៀបធៀបខ្ញុំរហូតដល់ថ្នាក់បើខ្ញុំដឹកនាំប្រទេសកម្ពុជា នឹងក្លាយទៅជាគេហៅថា អាពតទី២ សម្តីនេះលោកអើយ វាហួសហេតុ រឿងកូនក្មេងមួយ លោកឯងមកវាយខ្ញុំដល់សម្តីនេះ វារឿងធំរហូតដល់ថ្នាក់លោកឯងនិយាយគិតថា ជារឿងធំមែនទែនណាឧកញ៉ា ខ្ញុំបានសរសេរបើកទាំងអស់ សំណេររបស់ខ្ញុំ រហូតដល់ខ្ញុំបានបញ្ជាក់ទៀតថា ខ្ញុំស្តាប់តែភាគីអាប្រុញ គ្រួសារអាប្រុញ តែម្ខាងទេ ខ្ញុំអត់ទាន់បានស្តាប់ភាគីពាក់ព័ន្ធឡើយ សំណេរបើកប៉ុណ្ណេះហើយ ឧកញ៉ាឯងមកខឹងខ្ញុំ វ៉ៃប្រហារខ្ញុំ រហូតដល់ថ្នាក់មើលតែរឿងហ្នឹងរឿងក្បត់ជាតិទៅហើយ។ បងប្អូនចូលទៅអានសំណេរខ្ញុំខាងដើមមកវិញ តើខ្ញុំបានវ៉ៃឧកញ៉ា ១ម៉ាត់ហើយនៅ? ខ្ញុំបានដឹងរួចហើយថា នរណាស៊ីលុយអាប្រុញ តែខ្ញុំអត់បាននិយាយឈ្មោះគាត់ទៀត ខ្ញុំបានដឹងរួចហើយ សូម្បីអ្នកសារព័ត៌មាន ឆាតសួរខ្ញុំ ក៏ខ្ញុំមិនបានបង្ហាញអត្តសញ្ញាណអ្នកណាស៊ីលុយអាប្រុញ ដែរ ដោយសារខ្ញុំរក្សាកិត្តិយសថ្លៃថ្នូរបស់គ្នា ហើយខ្ញុំក៏មិនចង់ឱ្យរឿងនេះវាវែងឆ្ងាយដែរ គ្រាន់តែចង់ប្រាប់ថា អាប្រុញ វាមិនមែនដូចនៅក្នុងការផ្សព្វផ្សាយរបស់គេនោះទេ កុំយល់ច្រឡំ ហើយទុកឱកាសឱ្យអាប្រុញ មានលទ្ធភាពគេជួលបន្ត ពីព្រោះអាប្រុញ នៅក្នុងរូបភាព ត្រូវបានឧកញ៉ាជួលទៅផ្តាច់មុខទៅហើយ អ៊ីចឹងបើគ្នាត្រឡប់ទៅនៅស្រុកវិញ គឺខ្ញុំប្រាប់ថាគ្នានៅស្រុកវិញប៉ុណ្ណឹងឯង ហើយគុណធម៌របស់ពេជ្រ ស្រស់ មួយទៀត ដែលមានបងប្អូនម្នាក់ ខ្ញុំបង្ហោះបានប្រហែលជា ១០នាទីទេ គាត់ខមិនចូល ដាក់រូបភាពប្តីប្រពន្ធឧកញ៉ាសម្បត្តិ ចោទឧកញ៉ា សម្បត្តិ ខ្ញុំបានខមិនតបគាត់ អ្នកដែលខមិនវាយប្រហារកេរ្តិ៍ឧកញ៉ាសម្បត្តិ ហ្នឹង ខ្ញុំថាកុំទាន់អាលចោទពួកគាត់ទាំង២យ៉ាងណាអី ក្រែងលោពួកគាត់ក៏មិនទាន់បានដឹងរឿងហ្នឹងដែរ ខ្ញុំចូលខមិន ខ្ញុំមានភ័ស្តុតាងការពារឧកញ៉ាសម្បត្តិ ទៀត ទាំងគ្រួសារតែម្តង ហើយខ្ញុំបានប្រាប់ថា យើងអត់ទាន់បានស្តាប់ការបកស្រាយភាគីណាទេ បើខ្ញុំនៅឯសៀមរាប តើខ្ញុំរត់មកភ្នំពេញ ភ្លាម សុំការបកស្រាយពីភាគីម្ខាងវិញទៀតម៉េចបាន? ហើយខ្ញុំដឹងរឿងច្រើនណាស់ តែខ្ញុំអត់និយាយទេ ខ្ញុំនិយាយតែប៉ុណ្ណឹងទេនៅក្នុងសំណេររបស់ខ្ញុំ ខ្ញុំដឹងច្បាស់ណាស់ថា អ្នកណាស៊ីលុយអាប្រុញ តែខ្ញុំអត់និយាយ ជាគុណធម៌របស់ខ្ញុំមួយ ទុកផ្លូវឱ្យគ្នាដើរ ហើយបើសិនជាខ្ញុំថាពិតជាធ្វើយករឿងហ្នឹងជាធំមែន អាអ្នកស៊ីលុយអាប្រុញ ត្រូវជាប់គុក ខ្ញុំនិយាយមែន កុំមកកេងកម្លាំងញើសឈាមរបស់កុមារ របស់ក្មេងដែលមិនទាន់គ្រប់អាយុ រឿងវានៅត្រង់ខ្ញុំគិតពីតម្លៃអស់លោកទាំងអស់គ្នា ដែលខ្ញុំមិននិយាយចំឈ្មោះអ្នកណាទាំងអស់ ហើយឧកញ៉ាឯង មកវ៉ៃទាំងចំណេះដឹងខ្ញុំក៏វ៉ៃទៅចុះ ព្រោះពូជខ្ញុំមិនមែនជាពូជឧកញ៉ា មែនពូជអ្នកមានទេ ប៉ុន្តែឧកញ៉ាឯងវ៉ៃប៉ះចំជីវិតនយោបាយរបស់ខ្ញុំហើយ ទុកឱកាសឱ្យខ្ញុំមានលទ្ធភាពធ្វើកិច្ចការងារក្រៅពីនយោបាយផងបានទេ? ដូចខ្ញុំកំពុងឡាយនេះ គឺខ្ញុំឡាយនៅក្នុងថ្ងៃអាទិត្យ ជាថ្ងៃសម្រាកគ្រប់គ្នាទាំងអស់ មិនថាតែការងារនយោបាយ មិនថាការងារមន្ត្រីរាជការ លើកលែងតែជំនួញ គឺខ្ញុំឡាយនៅក្នុងជីវិតបុគ្គលខ្ញុំ ហើយកុំនិយាយថា ខ្ញុំស្តាប់តែម្ខាង ខ្ញុំសូមជម្រាបលោកឧកញ៉ា ខ្ញុំសរសេរភាគីម្ខាងនិយាយ ហើយអត់បានចោទភាគីម្ខាងទៀតទេ ប៉ុន្តែអ្វីដែលគេនិយាយមក គឺយើងសរសេរ ហើយខ្ញុំបានសសេរដែរថា ខ្ញុំបានស្តាប់តែភាគីប្រុញ និងគ្រួសារប្រុញ តែម្ខាងទេ មិនទាន់បានស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ចុះហេតុអីបានជាឧកញ៉ាឯង មិនឆាតមកសួរខ្ញុំ ឬខលមកខ្ញុំ បកស្រាយ ចាំបាច់ចេញវីដេអូឃ្លីប មកវាយប្រហារខ្ញុំដូចសត្រូវគ្នាពីពេលណាមកអ៊ីចឹង? ឬក៏ឧកញ៉ាឯងគិតថា ខ្ញុំវ៉ៃឧកញ៉ាឯង? ឬឃើញគេផ្សាយព័ត៌មានប៉ះពាល់កិត្តិយសឧកញ៉ាឯង មកខឹងខ្ញុំ? ឬឧកញ៉ាឯងគេហៅថាគោដំបៅខ្នង ឬយ៉ាងណា? ខ្ញុំមិននឹកស្មានថា ឧកញ៉ាឯង មនុស្សចិត្តឆេវឆាវបែបហ្នឹងសោះ ព្រោះឧកញ៉ាឯងកំពុងតែលូកជ្រៅក្នុងជីវិតនយោបាយខ្ញុំផង កំពុងតែលាបពណ៌ខ្ញុំផង អានេះកម្រិតឧកញ៉ាឯងចេះប៉ុនណា ទុកឱ្យមហាជនមើលទៅចុះ ប៉ុន្តែខ្ញុំស្តាយណាស់ងារឧកញ៉ាមួយ ពុំគួរឆ្លើយតបបែបអវិជ្ជាយ៉ាងនេះទេ ព្រោះការសរសេររបស់ខ្ញុំមានក្រមសីលធម៌ច្បាស់លាស់ ឥឡូវរឿងឡាន ៣ចំណែក មែនអត់? ហើយអាប្រុញ អត់បានចំណែក មែនអត់? យកពាក្យខ្ញុំមួយម៉ាត់ៗ មកអង្កន់គិតពិចារណា តើខ្ញុំបានវ៉ៃបញ្ចេញឈ្មោះឧកញ៉ាឯង ១ម៉ាត់ ក៏អត់? ខ្ញុំមានបានដាក់ពាក្យឧកញ៉ាសម្បត្តិ ឬអ្នកដែលជួលវាផ្តាច់មុខ ឬក៏អីអត់? ឮក៏ទៅវ៉ៃអ្នកដឹកនាំវាស៊ីលុយអត់? ខ្ញុំអត់បាននិយាយអីទាំងអស់ អ្វីដែលខ្ញុំនិយាយ គឺនិយាយរឿងដែលខាងគេប្រាប់ខ្ញុំតែប៉ុណ្ណោះ ហើយម៉េចបានថា ខ្ញុំទៅឈឺឆ្អាលរឿងអាប្រុញ បងប្អូនជនរួមជាតិ បើខ្ញុំធ្វើដើម្បីល្បីកេរ្តិ៍ឈ្មោះ និងមុខមាត់ បើផ្ទះអាប្រុញ ធ្វើហើយភ្លាម ខ្ញុំទៅដល់ភ្លាមបាត់ទៅហើយ ប៉ុន្តែបងប្អូនទើបតែឃើញរូបទី១របស់ខ្ញុំ បង្ហោះនៅផ្ទះអាប្រុស ពីម្សិលម៉្ងៃ ស្របពេលដែលខ្ញុំជួយអាប្រុញ កន្លងផុតមក ២ឆ្នាំជាងទៅហើយ តើខ្ញុំចង់បានមុខមាត់ឬចង់បានស្អី? ហើយខ្ញុំនិយាយនេះ អត់មានចង់បានល្បីស្អី កេងពីអាប្រុញ ទេ គឺខ្ញុំនិយាយរឿងពិត ហើយបកស្រាយទៅលោកឧកញ៉ាវិញ ហើយបើឧកញ៉ាឯងអាចកែប្រែពាក្យ សម្តីបាន ក៏កែទៅចុះ តែបើកែមិនបាន អាហ្នឹងជារឿងរបស់ឧកញ៉ាឯង ប៉ុន្តែខ្ញុំសូមផ្តាំថាអ៊ីចេះ មានលុយ មិនអាចធ្វើអ្វីបានទាំងអស់ទេ មានលុយ ក៏មិនមែនបញ្ជាក់ថា អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ដែរ ហើយក៏មិនមែនទទួលបានងារឧកញ៉ា ឯកឧត្តម បញ្ជាក់ថា មនុស្សហ្នឹងល្អទេ មិនមែនទេ មិនមែនដាច់ខាត ភាពល្អឬមិនល្អ គឺអាស្រ័យលើទង្វើ និងការធ្វើចេញពីបេះដូងពិតប្រាកដ និងក្តីមេត្តាពិតប្រាកដ»។

លោកពេជ្រ ស្រស់ បន្តទៀតថា «រឿងនេះខ្ញុំនិយាយក្នុងក្តោបរួមតែមួយទេថា អាប្រុញ វាអត់បានលុយពីការថត ហើយវាទៅនៅផ្ទះវិញ ប្រាក់ខែម៉ែអាប្រុញ ថាបានម្តង ម្តងឱ្យផ្ញើទៅអ្នកផ្ទះ១០០ នៅអាប្រុញ ១០០ ក្រៅពីហ្នឹង អត់ដែលបានទេ ខ្ញុំបាននិយាយលេងសើចជាមួយអាប្រុញ ថា អាប្រុញ យកលុយទៅឱ្យស្រីទេដឹង? វាថាមានស្រីណា បើខ្ញុំអត់ដែលមានលុយចាយផង តែខ្ញុំអត់សរសេររឿងហ្នឹងមកដាក់ឱ្យលម្អិតទេ ហើយខ្ញុំសួរវាទៀតថា ទៅថតស្ពតឱ្យគេហ្នឹងបានលុយអត់? វាថាវាអត់ដែលបានទេ ឥឡូវឱ្យខ្ញុំនិយាយថាម៉េច បើទាំងគ្រួសារ ទាំងបងប្អូន ទាំងម៉ែឪ ទាំងអាប្រុញ និយាយអ៊ីចឹងប្រាប់ខ្ញុំ ឱ្យខ្ញុំទៅនិយាយអីលើសពីហ្នឹង? ហើយខ្ញុំមាននិយាយបិទឯណា សំណេររបស់ខ្ញុំអត់មាននិយាយបិទទេ ខ្ញុំថាខ្ញុំស្តាប់តែភាគីខាងប្រុញម្ខាងទេ កុំទាន់អាលមកជេរខ្ញុំថាស្តាប់តែម្ខាង ចុះខ្ញុំប្រាប់ហើយតើថា ខ្ញុំស្តាប់តែម្ខាង ខ្ញុំរង់ចាំស្តាប់ការបកស្រាយ ខ្ញុំអត់ទាន់បានស្តាប់ភាគីពាក់ព័ន្ធផង ខ្ញុំបាននិយាយហើយតើ ហេតុអីបានជាមកវ៉ៃជេរខ្ញុំ ដូចជាលោកឧកញ៉ាសម្បត្តិ ជាងារឧកញ៉ាមួយ ម៉េចបានជាមកនិយាយបែបហ្នឹង? ខ្ញុំបានប្រាប់ថា ខ្ញុំអត់ទាន់បានស្តាប់ភាគីពាក់ព័ន្ធទេ ខ្ញុំស្តាប់តែម្ខាងនៅឡើយទេ អ៊ីចឹងរឿងនេះវាមិនទាន់ដឹងថាពិតឬក៏មិនពិតទេ អ៊ីចឹងរឿងទាំងអស់នេះ ខ្ញុំអត់ទាន់បានស្តាប់ភាគីពាក់ព័ន្ធទេ ខ្ញុំនិយាយអត់មានថាខ្ញុំស្តាប់តែម្ខាង ជឿតែម្ខាង ចោទគេតែម្ខាងឯណា? ខ្ញុំអត់ទាន់និយាយអីទាំងអស់ គ្រាន់តែខ្ញុំនិយាយរឿងដែលអាប្រុញ វាជួប វាទៅនៅស្រុកវិញ តាមការត្អូញត្អែររបស់អាប្រុញ ហើយសូមឧកញ៉ាគិតពិចារណាឡើងវិញ ភាសាឧកញ៉ា គឺជាភាសាបុរេវិនិច្ឆ័យ មិនមែនខ្ញុំអ្នកបុរេវិនិច្ឆ័យវិនិច្ឆិ័យដោយឯកតោភាគីឯណា? តែឧកញ៉ាឯងមកវ៉ៃប្រហារខ្ញុំគឺជាការវ៉ៃប្រហារបុរេវិនិច្ឆ័យ ព្រោះឧកញ៉ាឯងប្រហែលជាមិនសូវចេះអក្សរខ្មែរក៏មិនដឹងដែរ ឬក៏គ្មានលទ្ធភាពជួលអ្នកចេះខ្មែរ មកបង្រៀនដល់ផ្ទះខ្ញុំក៏មិនដឹងដែរ តែទៅមើលសំណេររបស់ខ្ញុំ ទី១-អត់បានវ៉ៃប្រហារឧកញ៉ាឯងសូម្បីតែ១ពាក្យ ទី២-អត់មានពាក់ព័ន្ធឈ្មោះឧកញ៉ាឯង សូម្បីតែពាក្យថាឧកញ៉ា នៅក្នុងហ្នឹងឱ្យគេសង្ស័យថាទៅឧកញ៉ាឯង ក៏អត់បាន សរសេរដែរ សូម្បីតែខ្ញុំសរសេរតម្រុយឱ្យគេដឹងថា អ្នកណាជាអ្នកស៊ី ក៏ខ្ញុំអត់សរសេរដែរ ហើយខ្ញុំសរសេរបែបប្រាប់មហាជនថា កុំឱ្យយល់ច្រឡំ រឿងអាប្រុញ ឃើញវាហ៊ឺកហ៊ាក់ថាវាមានលុយមានឡាន វាអត់មានទេ ឧកញ៉ាកុំបែបបង្កជម្លោះឱ្យសោះ អាហ្នឹងខ្ញុំផ្តាំទៅឧកញ៉ាសម្បត្តិ កុំបង្កជម្លោះ ហើយកុំទាញរឿងនយោបាយមកនិយាយឱ្យសោះ ឧកញ៉ាឯងនិយាយនៅក្មេងខ្ចីណាស់ ខ្ញុំឃើញឧកញ៉ាឯងនិយាយ នៅក្មេងខ្ចីមែនទែន រឿងបុគ្គល រឿងសង្គម វាទៅជាទាញរឿងនយោបាយមកនិយាយ គ្រាន់តែរឿងខ្ញុំសរសេរមិនប៉ះឧកញ៉ាឯងផងហ្នឹង ឧកញ៉ាឯងមកចោទប្រកាន់ខ្ញុំ មកលាបពណ៌ខ្ញុំថា បើខ្ញុំដឹកនាំប្រទេសអាចសម័យប៉ុល ពត វិលមកវិញ ឧកញ៉ាឯងអត់ដែលស្គាល់ខ្ញុំផង មកវាយតម្លៃខ្ញុំចឹង អ្នកឯងបុរេវិនិច្ឆ័យពេកហើយ កុំអាងមានលុយ ខ្ញុំគ្រាន់តែប្រាប់ ១ម៉ាត់ គុណធម៌មិនមានយកលុយមកវាស់ទេ ហើយខ្ញុំសូមការពារសំណេររបស់ខ្ញុំ សំណេរខ្ញុំ អត់មានវាយប្រហារខាងណាទាំងអស់ ខ្ញុំគ្រាន់តែសរសេរអ្វីដែលអាប្រុញប្រាប់ខ្ញុំទេ…”៕

RELATED ARTICLES