Wednesday, June 25, 2025
Homeសង្គម និងជីវិតភ្លៀងលាយខ្យល់កន្ត្រាក់ រលំផ្ទះ៥ខ្នង

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំផ្ទះ៥ខ្នង

ខេត្តស្វាយរៀង ៖ ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្ន ងផ្ទះត្រូវដួលរលំ និងរបើកដំបូល ដោយសារមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំង តែសំណាងល្អដែលមិនមានមនុស្សគ្រោះថ្នាក់ដល់អាយុជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងឃុំអម្ពិល ស្រុករមាសហែក។

យោងតាមមន្ត្រីរដ្ឋបាលស្រុក បានឱ្យដឹងថា  កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចឃុំអម្ពិល ស្រុករមាសហែក មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង និងបង្កឱ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតផង។

ម្ចាស់ផ្ទះរងគ្រោះទាំង៥ រួមមាន ៖ ទី១-ឈ្មោះអំ សុខ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិអម្ពិល ឃុំអម្ពិល ស្រុករមាសហែក ត្រូវខ្យល់កន្ត្រាក់បោកបក់បណ្តាលឱ្យខូចខាតផ្ទះទំហំ ៨ម៉ែត្រ គុណនឹង ១០ម៉ែត្រ និងរបើក

ដំបូលជង្រុកស្រូវ ទំហំ ៥ម៉ែត្រ គុណនឹង ៨ម៉ែត្រ។ ទី២-ឈ្មោះឡុក យ៉ែត ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅភូមិអម្ពិល ឃុំអម្ពិល ស្រុករមាសហែក ផ្ទះត្រូវបានរបើកដំបូលក្បឿងធ្លាក់មកដី អស់ចំនួន ៤០សន្លឹក។ ទី៣-ឈ្មោះមាស សាត់

ភេទស្រី អាយុ៦៩ឆ្នាំ  មានលំនៅភូមិអម្ពិល ឃុំអម្ពិល ស្រុករមាសហែក ផ្ទះរបើកដំបូលក្បឿងមកដី អស់ចំនួន៣០សន្លឹក។ ទី៤-ឈ្មោះស៊ូ រីវង់ ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅភូមិត្រោក ឃុំអម្ពិល ស្រុករមាសហែក ផ្ទះ

របើកក្បឿងអស់ចំនួន ២០០សន្លឹក និងរហែកស័ង្កសីអស់ចំនួន ១៥សន្លឹក និងទី៥-ឈ្មោះទ្រួក ភាន ភេទប្រុស អាយុ៤៩ឆ្នាំ មានលំនៅភូមិត្រោក ឃុំអំម្ពិល ស្រុករមាសហែក ផ្ទះរបើកដំបូលក្បឿងអស់ចំនួន ១៥០សន្លឹក។

ជាមួយនេះ អាជ្ញាធរមូលដ្ឋានស្រុករមាសហែក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពេលមានភ្លៀងមានខ្យល់កន្ត្រាក់ និងរន្ទះ ត្រូវ ញាប់ប្រញាល់រកទីទួលមានសុវត្ថិភាព និងបិទទូរស័ព្ទ ហើយរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយ សង្គ្រោះទាន់ពេលវេលា៕

RELATED ARTICLES