Wednesday, June 25, 2025
Homeព័ត៌មានជាតិជាងដែកជិះម៉ូតូបុកបង្កាន់ដៃស្ពាន ស្លាប់២នាក់

ជាងដែកជិះម៉ូតូបុកបង្កាន់ដៃស្ពាន ស្លាប់២នាក់

ខេត្តកំពង់ធំ ៖ យុវជនជាជាងដែក ២នាក់ ជិះម៉ូតូចេញពីកន្លែងធ្វើការ សំដៅទៅផ្ទះវិញ ស្រាប់តែជ្រុលចង្កូតម៉ូតូទៅបុកបង្កាន់ដៃស្ពាន យ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងទាំង២នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល  ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវលំក្រាលកៅស៊ូ  ស្ថិតនៅភូមិរូង  ឃុំក្រវា  ស្រុកបារាយណ៍។

ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះស៊ុន  ហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅភូមិដូង ឃុំបល្ល័ង្ក  ស្រុកបារាយណ៍ និងទី២-ឈ្មោះលាភ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក  មានលំនៅក្នុងភូមិជាមួយគ្នា។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវជនទាំង២នាក់នេះ មានមុខរបរជាជាងផ្សារដែក មុនពេលកើតហេតុ អ្នកទាំងពីរចេញពីកន្លែងធ្វើការ នៅឯភូមិបាក់ស្នា ក្នុងគោលបំណងវិលត្រឡប់មកផ្ទះវិញ។ ស្រាប់តែអកុសល ពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតម៉ូតូបុកបង្កាន់ដៃស្ពាន យ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអធ័មតែម្តង។

 ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចប្រគល់សពយុវជនរងគ្រោះទាំង២នាក់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យរៀងៗខ្លួន៕

អ៊ុង សំអាត

RELATED ARTICLES