ភ្នំពេញ ៖ ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារប្រោស ព្រះរាជទានក្នុងឱកាសប្រារឰទិវាជនពិការកម្ពុជា លោកទី១៨ និងទិវាជនពិការអន្តរជាតិ លើកទី ៣៤ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ដោយបញ្ជាក់ ថា ព្រះអង្គសូមថ្លៃងកោតសរសើរចំពោះប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ សម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តល់ក្តីអាណិតស្រលាញ់ សន្តោស ប្រណីចំពោះជនពិការ។
ព្រះរាជសាររបស់ព្រះមហាក្សត្រ នៃ ព្រះរាជាណចក្រកម្ពុជា ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ មានខ្លឺមសារថា “សូមក្រាបថ្វាយ បង្គំសម្តេចព្រះអគ្គមហាសង្ឃរាជទាំង២គណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត
-សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី
-លោកតា លោកយាយ មាមីង បងប្អូន និងក្មួយៗជនពិការ ជនរួមជាតិ ទាំងអស់ជាទីនឹក រលឹក និងស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត!
ខ្ញុំព្រះករុណាខ្ញុំមានហឫទ័យរីករាយ សូម ចូលរួមអបអរសាទរទិវាជនពិការកម្ពុជា លើក ទី១៨ និងទិវាជនពិការអន្តរជាតិ លើកទី៣៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ក្រោមប្រធានបទ “ផ្តល់អាទិភាព និងសិទ្ធិអំណាច ដល់ជនពិការ ក្នុងគ្រប់វិស័យ ដើម្បីសង្គមគ្មាន ពិការភាព” ដែលរៀបចំឡើងដោយក្រុមប្រឹក្សា សកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច និង អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែន រដ្ឋាភិបាលនានា ធ្វើការលើវិស័យពិការភាព ។
ខ្ញុំព្រះករុណាខ្ញុំ សូមចាត់ទុកព្រឹត្តិការណ៍ ដ៏មានសារប្រយោជន៍នេះ គឺជាការលើកទឹកចិត្ត ដល់ជនពិការកម្ពុជា គ្រប់រូប ដោយពុំមានការ រើសអើង ប្រកាន់ពណ៌សម្បុរ វណ្ណៈ ឬនិន្នាការ នយោបាយ ក្រោមការដឹកនាំដ៏ឆ្នើមរបស់រាជ រដ្ឋាភិបាលកម្ពុជា ។
ស្ថិតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ ខ្ញុំព្រះ ករុណាខ្ញុំ សូមផ្តាំផ្ញើនូវការសួរសុខទុក្ខប្រកប ដោយក្តីនឹករលឹក និងស្រលាញ់ជាទីបំផុត ជូន ចំពោះបងប្អូន និងក្មួយៗជនពិការគ្រប់រូប និងគ្រប់ក្រុមគ្រួសារ និងសូមជូនពរដល់បងប្អូន ជនពិការទាំងអស់ សូមមានសុខភាពល្អ សុភមង្គល ព្រមទាំងសូមឧទ្ទិសទិវាជនពិការ នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ឱ្យស្ថិតនៅជាប្រយោជន៍ដ៏ ឧត្តុង្គឧត្តមរបស់ជនពិការ ដើម្បីសម្រេចឱ្យ ខាងតែបាននូវការផ្តល់អាទិភាព និងសិទ្ធិអំណាច ដល់ជនពិការក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយ គ្មានពិការភាព ។
ខ្ញុំព្រះរុណាខ្ញុំ ពិតជាមានការសប្បាយ រីករាយ ដោយបានឃើញនូវវឌ្ឍនភាពដ៏ល្អៗ ក្នុងវិស័យពិការភាព តាមរយៈសកម្មភាពនានា ដែលពីមួយថ្ងៃទៅមួយថ្ងៃ ជនពិការកម្ពុជារបស់ យើង ទទួលបានផលប្រយោជន៍ជាច្រើន ពីរាជ- រដ្ឋាភិបាល ដូចជាការផ្តល់គោលនយោបាយ នានា ការផ្តល់អាទិភាពឱ្យជនពិការ ចូលបម្រើ ការងារ នៅតាមក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជន ការផ្តល់អាហារូបករណ៍ដល់និស្សិត ពិការ ការផ្តល់ការព្យាបាលដល់ជនពិការ ដោយ ឥតគិតថ្លៃ ការបង្កលក្ខណៈងាយស្រួលនានាដល់ ជនពិការ ការកសាងលិខិតបទដ្ឋានគតិយុត្តិបន្ថែម ដើម្បីឆ្លើយតបតាមត្រូវការរបស់បងប្អូនជនពិការ យើង។
ក្រៅពីនេះ បងប្អូនជនពិការកម្ពុជា របស់ យើង ក៏មានមុខជំនាញ និងមុខរបរសមស្រប ដើម្បីបង្កើនជីវភាពរស់នៅ និងពង្រឹងភាពជា ម្ចាស់ការ ឈរលើមូលដ្ឋានកិច្ចគាំពារសង្គម ដោយមិនមានជនពិការណាម្នាក់ស្ថិតក្នុងស្ថានភាព ឯកោ ឬឆ្ងាយពីសង្គមឡើយ។ ទន្ទឹមនឹងនេះ ជនពិការកម្ពុជា គ្រប់រូប ក៏ទទួលបាននូវសេវា សុខភាព ប្រកបដោយគុណភាព និងសមភាព ព្រមទាំងការស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសតិបញ្ញា នៅមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្ម កាយសម្បទា មណ្ឌលសុខភាព និង មន្ទីរពេទ្យរបស់រដ្ឋ។ ជនពិការក៏ទទួលបានការ លើកកម្ពស់ ចូលរួមសម្តែងមតិ ទទួលព័ត៌មាន និងចូលរួមជីវភាពនយោបាយយ៉ាងពេញលេញ ទាំងការចូលរួមបោះឆ្នោត ឬឈរឈ្មោះជាបេក្ខ ជនឱ្យគេបោះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា។
កាយវិការដ៏ប្រពៃថ្លៃថ្លាខាងលើនេះ គឺ ពិតជាធ្វើឱ្យជនពិការកម្ពុជា គ្រប់រូប មានការ សប្បាយរីករាយ និងអបអរសាទរយ៉ាងក្រៃលែង ស្របពេលនឹងវឌ្ឍនភាពរីកចម្រើននៃសមិទ្ធផល ធំៗជាច្រើនរបស់ជាតិ ដែលរាជរដ្ឋាភិបាល កម្ពុជា សម្រេចបានក្នុងពេលកន្លងមក ក៏ដូចជា បច្ចុប្បន្ន ជាពិសេស ការរក្សាបាននូវសុខសន្តិភាព សេរីភាព សុវត្ថិភាព បូរណភាពទឹកដី និងការ អភិវឌ្ឍប្រកបដោយមោទនភាពខ្ពស់ជាទីបំផុត។ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងការកោតសរសើរ ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តយសក្រុមប្រឹក្សាសកម្មភាព ជនពិការ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែល តែងតែផ្តល់សេចក្តីអាណិតស្រលាញ់ សន្តោស ប្រណីចំពោះជនពិការ ដែលជួបទុក្ខលំបាកនា ពេលកន្លងមក និងសូមអរព្រះគុណ និងអរគុណ ចំពោះសហគមន៍ជាតិ និងអន្តរជាតិ ដែលមាន ទឹកចិត្តសប្បុរស ដោយបានផ្តល់ការគាំទ្រទាំង ផ្នែកស្មារតី សម្ភារៈនិងថវិកាដ៏ច្រើន ដើម្បីជួយ ឱ្យវិស័យពិការភាពក្នុងព្រះរាជាណចក្រកម្ពុជា ទទួលបានូវជោគជ័យគួរជាទីមោទនៈ។ ជំនួយ ទាំងអស់នេះ ពិតជាបានផ្តល់លទ្ធផលដល់ជន ពិការកម្ពុជា ក្នុងការកសាងសមត្ថភាព និងមាន លទ្ធភាពចូលរួមចំណែកកិច្ចការក្នុងសង្គម បង្ហាញ នូវឆន្ទៈ និងសកម្មភាពរបស់ខ្លួន ទាំងក្នុងប្រទេស ថ្នាក់តំបន់ និងលើឆាកអន្តរជាតិ ។
ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះ ពរសម្តេចព្រះអគ្គមហាសង្ឃរាជទាំង២ គណៈ និងប្រគេនពរព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ ជាទី សក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួម ជាតិ ជាពិសេស មីងមា បងប្អូន ក្មួយៗជនពិការ ទាំងអស់ ជាទីស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ បំផុត សូមបានជួបប្រទះតែនឹងព្រះពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ”៕