ដោយ អាចារ្យថាំ
ពួកប្រឆាំងខ្លះ លើកឡើងថា ករណីបក្សមួយចំនួន ចូលរួមបោះឆ្នោត មេឃុំ- ចៅសង្កាត់ នៅខែមិថុនា ខាងមុខនេះ គឺ “រួមគ្នាបម្រើ ជភភ” សូម្បីលោកគឹម សុខ អ្នកវិភាគមិនសំចៃមាត់ ក៏បានចោទប្រកាន់ថា “ការបោះឆ្នោត រៀបចំដោយ ជភភ”។
ចំណែកពួកប្រឆាំងខ្លះទៀត បញ្ចោញទស្សនៈថា ចូលរួមបោះឆ្នោតខាងមុខ នោះ គឺចង់ឱ្យមានការផ្លាស់ប្តូរអំណាចមូលដ្ឋាន ឬកាត់ផ្តច្កា់ប្ញសឈើ ជភភ ចេញ ខ្លះ។ សូម្បីលោកប៉ាង សុខឿន (ខ្មែរសុវណ្ណភូមិ) បានផុសសំណេរជាអាទិ៍ថា អ្នកមិនគាំទ្រការបោះឆ្នោត គឺមិនចង់ឱ្យខ្មែរបានសុខ ជាពិសេស បញ្ជាក់ថា “ការពារ អំណាចបក្សប្រជាជន ពួកគេខ្លាចបក្សប្រជាជន បាត់អំណាចមូលដ្ឋាន”។
បើយកទស្សនៈខ្វែងគ្នានេះ មកពិចារណា គួររង់ចាំស្ទាបស្ទង់ “មតិអន្តរជាតិ” វិញ ល្អជាង។ កុំភ្លេចថា ពួកប្រឆាំងដើរតាមលោកសម រង្ស៊ី និងលោកកឹម សុខា មានអាមេរិក អឺរ៉ុប នៅពីក្រោយ អ៊ីចឹងបើចង់ដឹងថា ទស្សនៈណាមួយល្អ គួរចាំ ស្តាប់មន្ត្រីអាមេរិក និងមន្ត្រីអឺរ៉ុប និយាយសិន។
គេមិនហ៊ានលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ក៏ពិតមែន តែគេជាប្រទេស អ្នកមាន ជាម្ចាស់បំណុលខ្មែរ មិនខ្លាចអីត្រឹមនិយាយពីការបោះឆ្នោតនោះទេ។
ឧបមាថា មន្ត្រីអាមេរិក អឺរ៉ុប លើកឡើងថា “បោះឆ្នោតជ្រើសមេឃុំ-ចៅ- សង្កាត់ នោះ គឺរួមគ្នាបម្រើ ជភភ” អាហ្នឹងបង្ហាញថា ទស្សនៈអ្នកវិភាគ គឹម សុខ ត្រឹមត្រូវ។ ឧបមាថា មន្ត្រីច្រមុះស្រួច ស្បែកមាន់គកទាំងនោះ និយាយថា “បោះឆ្នោតដើម្បីដណ្តើម អំណាចមូលដ្ឋានពី ជភភ” អាហ្នឹង ទស្សនៈលោកប៉ាង សុខឿន ត្រូវ។
ទស្សនៈខ្វែងគ្នានេះ វាចេញពីចង្កោមពួកប្រឆាំង ត្រូវចាំស្តាប់ចៅហ្វាយនាយ ឬអ្នកចិញ្ចឹមមេប្រឆាំង និងសហការី មិនមែនចេញពីបក្សកាន់អំណាចនោះទេ។
រឿងបោះឆ្នោត ឬមិនបោះ ក៏មិនត្រូវទៅស្ទាបស្ទង់ សួរយោបល់ចិន វៀត- ណាម ឡាវ ថៃ ដែលពាក់ព័ន្ធ ឬជាប់របងព្រំប្រទល់គ្នានោះទេ ព្រោះចិន យួន លាវ ចង់ឱ្យតែបោះឆ្នោតហ្នឹង ដោយចង់ឱ្យ ជភភ ឈ្នះគ្រប់អាណត្តិ។
បើទៅសួរចិន ថា គួរបោះ ឬកុំ? ច្បាស់ជាមហាមិត្តចិន នោះ ឆ្លើយយ៉ាង រហ័សថា “បោះទៅ ស្រួលចាប់ដៃ ជភភ ទៀត” បើទៅសួរវៀតណាម លាវ ច្បាស់ ជាគេឆ្លើយថា “បោះឆ្នោតកាន់លឿន កាន់តែល្អ ដើម្បីបន្តមិត្តភាព” បើទៅសួរ ថៃ គេងក់ក្បាលភ្លាមថា បោះឱ្យឆាប់ៗទៅ ស្រួលរកស៊ីជាមួយរដ្ឋាភិបាល ជភភ។
ដូច្នេះទស្សនៈបោះ ឬមិនបោះ កំពុងខ្វែងគ្នាចេញពីពួកប្រឆាំង បើចង់ដឹង ខុសត្រូវ ឱ្យចាំស្តាប់មន្ត្រីអាមេរិក ឬមន្ត្រីអឺរ៉ុបវិញទើបឆាប់ចប់។ អាចស្តាប់ ទស្សនៈជប៉ុន ក៏បា៏នដែរ ព្រោះជប៉ុន បានបញ្ជូនជំនាញការមកឃ្លាំមើលការ បោះឆ្នោត បើ “បងយីពុន” នោះថា “បោះទៅ!” ត្រូវតែធ្វើតាមគាត់។
សម្រាប់ “នគរធំ” មានទស្សនៈដោយឡែកថា ករណីពួកប្រឆាំង ក្រុមលោក កឹម សុខា ដែលមិនចង់បោះឆ្នោត គឺមកពីបារម្ភដល់អនាគត ខ្លះថា បើភ្លើងទៀន ដណ្តើមបានកៅអីមូលដ្ឋាន ច្បាស់ជាក្រុមពួកគាត់ដើរទាត់ខ្យល់។ ចំណែកពួក- ប្រឆាំង ក្រុមលោកសម រង្ស៊ី ដែលចង់ឱ្យភ្លើងទៀន ចូលប្រកួតនោះ មកពីចង់ ដណ្តើមកៅអីមេឃុំ-ចៅសង្កាត់ ដើម្បីចាក់ប្ញស ងាយស្រួលទប់ដើមឈើប្រឆាំង ដណ្តើមអាសនៈតំណាងរាស្ត្រ ឆ្នាំ២០២៣។
រឿងពួកប្រឆាំងចោទគ្នាថា “បម្រើ ជភភ” នោះ មានទាំងសងខាង ខ្លះថា ឱ្យតែរួចពីមាត់ប៉ុណ្ណោះ។ ជួនកាលគេថា បោះឆ្នោតរៀបចំដោយ ជភភ នោះ គ្រាន់តែជា “ហ្វ្រាំងទប់ល្បឿន គ.ជ.ប” ប្រយ័ត្នកាច់ចង្កូតធ្លាក់ជ្រោះ ព្រោះ អន្តរជាតិ កំពុងឃ្លាំមើលគ្រប់ជំហាន មិនចាំមកដល់ស្រុកខ្មែរ ក៏គេមើលឃើញ ពីចម្ងាយដែរ…គ.ជ.ប ភ្លាត់អត់បានទេ” ៕