ហ្វីលីពីន៖ លោក Duterte បានថ្លែងកាល ពីថ្ងៃសៅរ៍ថា ប្រធានាធិបតី ជាប់ឆ្នោត សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំហ្វីលីពីន លោក Rodrigo Duterte ថារដ្ឋាភិបាល ក្រុងម៉ានីល បាននិងកំពុងដឹក នាំធ្វើសង្គ្រាម ប្រឆាំងគ្រឿង ញៀនដោយការសម្លាប់ មនុស្សនេះជា មធ្យោបាយ ត្រឹមត្រូវ ដែលផ្ទុយ គ្នាស្រឡះ ពីការរិះគន់របស់ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។
តាមការឲ្យ ដឹងពីលោក Duterte ប្រធានាធិបតីហ្វីលីពីន បានហៅទូរ ស័ព្ទទៅកាន់ លោក ដូណាល់ ត្រាំ កាលពីល្ងាច ថ្ងៃសុក្រដើម្បី អបអរសាទរ លោកដែល ឈ្នះការបោះ ឆ្នោតហើយក្នុងនោះ លោកត្រាំបានសាទរ ចំពោះជោគជ័យ របស់លោក Duterte នៅក្នុងការបង្ក្រាប ប្រឆាំងនិង ឧក្រិដ្ឋកម្មដែលក្នុង នោះមាន មនុស្ស៤.៨០០នាក់ ត្រូវបាន សម្លាប់គិត ចាប់តាំងពីខែមិថុនា ។
លោកថែមទាំង បានលើក ឡើងនៅក្នុង សេចក្តីថ្លែងការណ៍ មួយថា លោក ត្រាំ ក៏បានយល់ អំពីក្តី បារម្ភរបស់យើងចំពោះបញ្ហា គ្រឿងញៀន ផងដែរ ។ ហើយលោក ចង់ឲ្យខ្ញុំអនុវត្ត ឲ្យបានល្អប្រសើរ ក្នុងយុទ្ធនាការរបស់ ខ្ញុំទៀតផង ហើយលោក ត្រាំថែម ទាំងបានគូសបញ្ជាក់ថា យើងកំពុងធ្វើវា នេះជាអធិបតេយ្យ ភាពរបស់ ប្រជាជាតិមួយ ក្នុងមធ្យោបាយ ត្រឹមត្រូវ ។
គួរបញ្ជាក់ផង ដែរថាលោក Duterte បានឈ្នះការបោះឆ្នោត ប្រធានាធិបតី កាលពីខែឧសភា បន្ទាប់ពីការ ប្តេជ្ញាចិត្ត សម្លាប់ជន សង្ស័យគ្រឿងញៀនរាប់ម៉ឺននាក់ ។ ម្យ៉ាងវិញទៀត លោក Duterte បានថ្លែងថា ប្រធានាធិបតី ជាប់ឆ្នោត សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញ លោកទៅ ទស្សនកិច្ចក្រុង ញូវយ៉កនិង វ៉ាស៊ីនតោន ហើយលោកបាន ឆ្លើយតប វិញជាមួយនិងលោក ត្រាំដោយ អញ្ជើញលោកត្រាំ ឲ្យចូលរួម ក្នុងកិច្ចប្រជុំ កំពូលក្នុងតំបន់ ដែលហ្វីលីពីនធ្វើជាម្ចាស់ ផ្ទះនៅឆ្នាំក្រោយ ។