Monday, June 23, 2025
Homeព័ត៌មានជាតិជភភ មិនចោលខ្មែរ

ជភភ មិនចោលខ្មែរ

ដោយ អាចារ្យថាំ

ជាការភ័ន្តច្រឡំធំណាស់ ដែលអ្នកគាំទ្រ ជភភ មួយចំនួន មានទស្សនៈថា “ទាល់តែបង្ក្រាបពួកប្រឆាំងឱ្យអស់ ទើបបានសុខ” ដែលទស្សនៈនេះ ដូច “ប៉ុល ពត សុទ្ធ” ព្រោះប៉ុល ពត កាន់ទ្រឹស្តីម៉ៅនិយម “ចូកស្មៅ ត្រូវជីកទាំងប្ញស”។

តាមពិត នយោបាយបក្សកាន់អំណាច (ជភភ) ជាពិសេស សម្តេចនាយក- រដ្ឋមន្ត្រី ហ៊ុន សែន “មិនចោលខ្មែរណាទាំងអស់” ទាំងខ្មែរសម រង្ស៊ី ខ្មែរកឹម សុខា ខ្មែរនៅក្រៅប្រទេស…។ គោលនយោបាយ ជភភ គឺ “ប្រមូលគ្រប់គ្រង” មិនមែន “ប្រមូលមិនបាន កម្ទេចចោល” នោះទេ។

ជភភ មិនល្ងង់អីទៅទុកខ្លាឱ្យនៅក្រៅទ្រុង ចាំលបខាំគោ ពាំអូសយកទៅស៊ី នោះទេ ដោយរករបៀបធ្វើអន្ទាក់ដាក់ខ្លាឱ្យបាន យកវាទៅដាក់ទ្រុងវិញ។ ចាប់ ខ្លាដាក់ទ្រុង មិនមែនបង្អត់ចំណី ធ្វើបាបវានោះទេ តែគេបំប៉នសាច់គោឱ្យវាស៊ី ឆ្អែតរាល់ថ្ងៃ រួចផ្សាំងឱ្យស្លូត យូរៗគេដឹកវាដើរលេងតាមមាត់សមុទ្រម្តងៗ កុំឱ្យ វាអផ្សុក។

យ៉ាងណាមិញ ជភភ មិនល្ងង់អីទៅទុកមេប្រឆាំង ឱ្យនៅក្រៅឆាកជាតិ បានឡើយ ដោយរកមធ្យោបាយយ៉ាងណាអូសទាញឱ្យចូលធ្លុងឯកភាព បង្រួប- បង្រួមជាតិ។ ក្រុមលោកសម រង្ស៊ី ដែលចាត់ទុកជា “ខ្លារួចពីទ្រុង” នោះ ជភភ ចង់ បានជាងក្រុមលោកកឹម សុខា ដែលចាត់ទុកជា “ខ្លានៅក្នុងទ្រុង” ទៅទៀត យល់?

ដោយសារតែខ្លាក្រៅទ្រុង មិនចូលចិត្តឱ្យគេបង្ខាំងសេរីភាព ក៏ព្យាយាម “ដើរវាងអន្ទាក់” បានរួចរហូត ខណៈដែលខ្លាក្នុងទ្រុង គេចទៅណាក៏មិនរួចដែរ តែបានរបបសាច់គោស៊ី មិនដែលអត្តខាត់។

នយោបាយ ជភភ មិនមែនកម្ចាត់ខ្មែរប្រឆាំង ទុកតែខ្មែរស្របនោះទេ ព្រោះជា “លោហិតតែមួយ” សូម្បីតែខ្មែរកម្ពុជាក្រោម ខ្មែរសុរិន្ទ-ស៊ីសាកេត ក៏ ជភភ លាក់មនោសញ្ចោតនា ចង់ឱ្យរួមត្រកូលវិញដែរ តែទៅមិនរួច ព្រោះបងប្អូន ខ្មែរទាំងនោះ ចូលសញ្ជាតិគេ រាប់រយឆ្នាំមកហើយ។

បើ ជភភ ចង់កម្ចាត់ពួកប្រឆាំង ម៉្លេះសមមេប្រឆាំងធំៗ មានលោកសម រង្ស៊ី លោកកឹម សុខា ជាដើម ទៅភពថ្មីបាត់អស់ទៅហើយ ព្រោះអម្បាលយ៉ាងហ៊្វុន- ស៊ិនប៉ិច មានកម្លាំងទ័ពខ្លាំងពូកែ ម៉េច ជភភ បោសខ្ទេច? យើងឃើញឧត្តម- សេនីយ៍ រឹងរូស មានលោកហូ សុខ អទា ប្ញទ្ធីឈុត នៅ សម្បត្តិ ជាដើម ទៅភពថ្មី អស់ពីថ្ងៃ០៥-០៦ កក្កដា ឆ្នាំ១៩៩៧ មានន័យថា បើជភភ ចង់កម្ទេច មិននៅទេ។

ហេតុនេះ សម្រាប់អ្នកគាំទ្របក្សកាន់អមណាច ដែលមានទស្សនៈដូចបងធំ ប៉ុល ពត “ចូកស្មៅ ត្រូវជីកទាំងប្ញស” នោះ ពិចារណាឡើងវិញផង។ ការគំរាម កំហែងពួកប្រឆាំង “ទុកដីឱ្យកប់”, “ដាក់១គ្រាប់ឱ្យចំក្បាល” មិនមែនជាភាសា បង្រួបបង្រួមជាតិទេ តែជាភាសាអមនុស្សធម៌ មិនសមជាមនុស្សដើរតាម ជភភ ។

ការកម្ចាត់ខ្មែរគ្នាឯង ដូចបើកផ្លូវឱ្យប្រទេសជិតខាងជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុង ភ្លេចគិតថា សម្តេចព្រះសង្ឃរាជ ជួន ណាត កំពូលអ្នកប្រាជ្ញខ្មែរ បានទុក ព្រះបណ្តាំថា “ឈ្លោះនឹងបរទេស កុំធ្វេសគំនិត”…”

RELATED ARTICLES