Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិចូ បៃឌិន ស្វាគមន៍ទំនាក់ទំនងសករាជថ្មី អាមេរិក-អាស៊ាននិងប្តេជ្ញាការពារពីចិន

ចូ បៃឌិន ស្វាគមន៍ទំនាក់ទំនងសករាជថ្មី អាមេរិក-អាស៊ាននិងប្តេជ្ញាការពារពីចិន

ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន បាននិយាយកាលពីថ្ងៃសុក្រថាកិច្ចប្រជុំកំពូលលើកដំបូងនៅទីក្រុងវ៉ាស៊ីនតោន ជាមួយមេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) គឺជាការចាប់ផ្តើមនៃសករាជថ្មីនៅក្នុង ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្លុក១០ប្រទេស។

លោកបានថ្លែងថាយើងកំពុងចាប់ផ្តើមសករាជថ្មី នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ានហើយលោកបានចាត់ទុក ភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងអាស៊ានថារឿងសំខាន់បំផុត។

ថ្លែងទៅកាន់មេដឹកនាំអាស៊ាននៅថ្ងៃទីពីរនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃលោកបៃឌិនបាននិយាយថាប្រវត្តិសាស្រ្តជាច្រើននៃពិភពលោករបស់យើងក្នុងរយៈពេល ៥០ ឆ្នាំខាងមុខនឹងត្រូវបានសរសេរនៅក្នុងបណ្តាប្រទេសអាស៊ាន ហើយទំនាក់ទំនងរបស់យើងជាមួយអ្នកគឺយូរអង្វែងតកូនចៅរាប់ជំនាន់។

រដ្ឋបាលលោកបៃឌិនបានសន្យាថានឹងផ្តល់ប្រាក់ចំនួន១៥០ លានដុល្លារអាមេរិកក្នុងការផ្តួចផ្តើមគំនិតថ្មីរួមទាំងការគាំទ្រសម្រាប់សន្តិសុខដែនសមុទ្រដើម្បីដាក់ពង្រាយនាវាចម្បាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងៗទៀត។

លោកបៃឌិនត្រូវបានគេរំពឹងថានឹងប្រកាសអំពីកញ្ចប់ថវិកាកាន់តែទូលំទូលាយដែលជាក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក នៅពេលដែលគាត់ធ្វើដំណើរទៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ។

ជាមួយគ្នានេះដែរលោកស្រី Harris អនុប្រធានាធិបតីបានប្រាប់មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថា រដ្ឋបាលរបស់យើងទទួលស្គាល់សារៈសំខាន់ជាយុទ្ធសាស្រ្តដ៏សំខាន់នៃតំបន់របស់អ្នក ។ លោកស្រីបានមានប្រសាសន៍ថាក្នុងនាមជាប្រជាជាតិឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកនឹងមានវត្តមានបន្តចូលរួមក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់មនុស្សជំនាន់ក្រោយ។ លោកស្រីបន្តថា សហរដ្ឋអាមេរិកនិងអាស៊ានបានចែករំលែកទស្សនៈ វិស័យសម្រាប់តំបន់នេះហើយរួមគ្នាយើងនឹងការពារប្រឆាំងនឹងការគំរាមកំហែងចំពោះច្បាប់ និងបទដ្ឋានអន្តរជាតិ។

ទាំង​លោកស្រី និង​លោកបៃឌិនមិន​បាន​និយាយ​ពី​ឈ្មោះ​ចិន​ទេ។ សហរដ្ឋ​អាមេរិក​បាន​ចោទ​ចិន​ថា​បាន​ប្រើ​ការ​បង្ខិត​បង្ខំ​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​របស់​ខ្លួន៕

RELATED ARTICLES