Tuesday, April 23, 2024
Homeព័ត៌មានអន្តរជាតិក្រុមហ៊ុនទេសចរណ៍ Blue Origin ដឹកអ្នកដំណើរទៅកម្សាន្តនៅអវកាសសប្តាហ៍ក្រោយ

ក្រុមហ៊ុនទេសចរណ៍ Blue Origin ដឹកអ្នកដំណើរទៅកម្សាន្តនៅអវកាសសប្តាហ៍ក្រោយ

ក្រុមហ៊ុនទេសចរណ៍អវកាស Blue Origin របស់មហាសេដ្ឋីអាមេរិកលោក Jeff Bezos បានប្រកាសកាលពីថ្ងៃសុក្រថា រ៉ុក្កែតបន្ទាប់របស់ខ្លួននឹងបាញ់បង្ហោះនៅថ្ងៃទី២០ខែឧសភាជាមួយនឹងអ្នកដំណើរ៦ នាក់នៅលើយានអវកាស។

អ្នកធ្វើដំណើរម្នាក់នឹងក្លាយជាស្ត្រីដំបូងគេដែលកើតនៅប្រទេសម៉ិកស៊ិកបានទៅអវកាស។ការបាញ់បង្ហោះត្រូវបានកំណត់ពេលវេលាម៉ោង៨និង​៣០នាទីព្រឹក (1330 GMT) ពីភាគខាងលិចរដ្ឋតិចសាស់។ វា​នឹង​ក្លាយ​ជា​ការ​ហោះ​ហើរ​យានអវកាស​ដឹកមនុស្ស​ទី ៥ សម្រាប់​ក្រុមហ៊ុន។

Katya Echazarreta កើតនៅទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក បានមកដល់សហរដ្ឋអាមេរិកតាំងពីអាយុ ៧ ឆ្នាំឥឡូវនេះនាងមានអាយុ២៦ឆ្នាំ នាងនឹងក្លាយជាស្ត្រីអាមេរិកវ័យក្មេងបំផុតបានទៅលេងនៅអវកាស។នាងគឺជាវិស្វករដែលត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជនចំនួន៧០០០នាក់ដែលត្រូវបានឧបត្ថម្ភដោយកម្មវិធី អវកាសសម្រាប់មនុស្សជាតិដែលស្វែងរកលទ្ធិប្រជាធិបតេយ្យចូលនៅក្នុងលំហអវកាស ។

Blue Origin ដឹកអ្នកដំណើរពីលើខ្សែ Karman ដែលជាការចាប់ផ្តើមនៃលំហនៅកម្ពស់១០០ គីឡូម៉ែត្រ។ ការហោះហើរមានរយៈពេលសរុបប្រហែល១០នាទី។អ្នកដំណើរអាចដោះខ្សែក្រវ៉ាត់របស់ពួកគេ ហើយអណ្តែតបានមួយសន្ទុះក្នុងកម្រិតគ្មានទំនាញផែនដី។

ស្ថាបនិកក្រុមហ៊ុន Amazon លោក Bezos បានចូលរួមក្នុងការហោះហើរដឹកមនុស្សលើកដំបូងនៃរ៉ុក្កែត New Shepard កាលពីខែកក្កដា ឆ្នាំ ២០២១។ ចាប់តាំងពីពេលនោះមក រ៉ុក្កែតក៏បានដឹកWilliam Shatner និង Laura Shepard Churchleyដែលជាកូនស្រីរបស់ជនជាតិអាមេរិកដំបូងគេនៅក្នុងលំហ។

RELATED ARTICLES