ឌូបៃ៖ឱក សុគន្ធកញ្ញា បានដឹកដៃប្ដីនិងបណ្ដើរកូនប្រុសទៅដើរកម្សាន្ដដល់ទីក្រុងឌូបៃ នៃសហព័ន្ធអារ៉ាប់រួមហើយអ្នកទាំងពីរបង្ហាញអារម្មណ៍រីរាយយ៉ាងខ្លាំងនៅពេលដែលបានដើរកម្សាន្ដដោយផ្ទាល់នៅមុខអគារខ្ពស់ៗជាកន្លែងដែលគោលដៅទេសចរណ៍ដ៍មានប្រជាប្រិយភាពរបស់ពិភពលោកមួយនេះ។ដោយឡែកស្វាមីរបស់នាងលោកអ៊ឹង សុខលី ថាពេលនេះលោកនិងប្រពន្ធកូនបានស្គាល់ឌូបៃ និងគេឯងហើយ ដែលនៅពេលចាស់ទៅគឺនៅសល់រូបទាំងនោះជាអនុស្សាវរីយ៍។


អ្នកគាំទ្រឱក សុគន្ធកញ្ញា នៅតែចាត់ទុកថាតារាចម្រៀងរូបនេះពិតជារស់នៅយ៉ាងមានសុភមង្គលក្នុងជីវិតមែនព្រោះមិនត្រឹមតែជោគជ័យក្នុងអាជីពចម្រៀងប៉ុណ្ណោះទេ តែជីវិតស្នេហារបស់នាងពោពេញទៅដោយភាពស្រស់បំព្រងតែម្ដងក្រោយមានកូន១អាយុជាង២ឆ្នាំនេះ។ទោះជាយ៉ាងណាការទៅរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតរបស់សុគន្ធកញ្ញា នៅពេលនេះ ក្រោយមានព័តមានថានាងរៀបគម្រោងយកកូនទី២នាពេលដ៍ខ្លីខងមុខនេះហើយបន្ទាប់ពីក្រុមFan បានជម្រុញនិងលើកឡើងថាពេលមានកូន១សុគន្ធកញ្ញា ត្រូវប្ដីស្រលាញ់និងថ្នាក់ថ្នមយ៉ាងនេះទៅហើយ ចុះទម្រាំដល់ពេលមានកូន២តើប្ដីនឹងរឹតតែស្រលាញ់ប៉ុណ្ណាទៅ?

ឱក សុគន្ធកញ្ញា បានលេខមុខជាគណៈកម្មាការCambodian Idol រដូវកាលទី៤ដែលដឹកនាំដោយស្វាមីរបស់នាងបន្ទាប់ពីអាកខានអស់២ឆ្នាំដោយសារតែកូវីដ។ការបង្ហាញខ្លួនជាថ្មីរបស់សុគន្ធកញ្ញា ក្នុងតំណែងធំនេះចំពេលដែលអាជីពចម្រៀងរបស់នាងស្ថិតក្នុងភាពស្រពិចស្រពិលព្រោះមិនទាន់មានបទខ្លាំងៗដូចមុន តែបើក្រឡេកមកមើលជីវិតស្នេហារបស់នាងវិញធ្វើឲ្យតារាមិនតិចនាក់ទេដែលច្រណែននាងព្រោះតារាកូន១ត្រូវបានស្វាមីហៅថាជា”ឧត្តមភរិយា”ពេញៗមាត់តែម្ដង។ប៉ុន្ដែការពពោះកូនទី២របស់សុគន្ធកញ្ញា នៅតែមានភាពស្រពិចស្រពិលនៅឡើយ ព្រោះអំឡុងពេលដែលនាងលែងសូវខ្លាំងដូចមុននេះ ហើយប្រសិនបើប្រឈមការបាត់មុខជាច្រើនខែដោយសារតែមានផ្ទៃពោះនាពេលខាងមុខនេះច្បាស់ជាសុគន្ធកញ្ញា អាចកាន់តែពិបាករក្សារតំណែងជាមិនខាន បើទោះជាពេលនេះគេឃើញនាងនៅតែត្រូវប៉ាន់ស្ពតពាណិជ្ជកម្មធំៗនៅហង្សមាសក្ដី។យ៉ាងណាអ្នកជំនាញសិល្បៈបានលើកឡើងថាទោះជាក្នុងករណីណាក៍ដោយ ដាច់ខាតថៅកែហង្សមាសមិនអនុញ្ញាត្តិឲ្យសុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាត៕

