Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិថៃបន្តកាត់បន្ថយពន្ធ​ម៉ាស៊ុតលើកកម្ពស់ជីវភាពប្រជាជន

ថៃបន្តកាត់បន្ថយពន្ធ​ម៉ាស៊ុតលើកកម្ពស់ជីវភាពប្រជាជន

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ​ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារថាគណៈរដ្ឋមន្ត្រីរបស់លោកបានសម្រេច បន្តកាត់បន្ថយពន្ធប្រេងម៉ាស៊ូតស្តង់ដារសម្រាប់រយៈពេលពីរខែទៀតហើយការកាត់លើកនេះកាន់តែច្រើនជាងមុន។

ថ្លែងបន្ទាប់ពីប្រជុំគណៈរដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា ចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ២០ ខែកក្កដា ពន្ធអាករលើប្រេងម៉ាស៊ូតគឺ៥បាតស្មើ នឹងជិត៦០០រៀលក្នុងក្នុងមួយលីត្រ។

ការកាត់ពន្ធ​ថ្មីនេះកើន​ឡើង​ពីរ​បាត​ លេីសពីលេីកមុន​ដែលមានចំនួន​ត្រឹមតែបី​បាតប៉ុណ្ណោះ។

លោកបាននិយាយថាការកាត់បន្ថយពន្ធ៥បាតនេះនឹងធ្វើឱ្យរដ្ឋខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំប្រហែល២០ពាន់លានបាត ហើយមូលនិធិប្រេងឥន្ធនៈក៏ធ្វើអោយរដ្ឋខាតបង់ប្រហែល ៧០ ពាន់លានបាតផងដែរ។

លោកប្រាយុទ្ធបានបន្តថារដ្ឋាភិបាលនឹងពិនិត្យឡើងវិញនូវគោលនយោបាយរបស់ខ្លួនលើតម្លៃប្រេងម៉ាស៊ូតរៀងរាល់ពីរខែម្តង ហើយនឹងដាក់ចេញនូវវិធានការពាក់ព័ន្ធជាច្រើនទៀត។

លោក​ក៏​បាន​និយាយ​ដែរ​ថា រដ្ឋាភិបាល​នឹង​ពិចារណា​លើ​ការ​ឧបត្ថម្ភធន​សម្រាប់​ក្រុម​ជាក់លាក់​នៃ​អ្នក​ប្រើ​ប្រាស់​ប្រេង​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត។

តម្លៃ​ប្រេង​ម៉ាស៊ូត​ស្តង់ដារ​គឺតម្លៃ ៣១,៩៤ បាត​ក្នុង​មួយ​លីត្រ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​បាងកកនិង​តំបន់​ជុំវិញ​។

ប្រសិនបើមិនមានការឧបត្ថម្ភធនសម្រាប់ប្រេងម៉ាស៊ូត តម្លៃរបស់វាចាប់ពី៤០,៣៦-៤៤,៣៩បាតក្នុងមួយ

លីត្រកាលពីថ្ងៃអង្គារ៕

RELATED ARTICLES