Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិម៉ាក្រុងតែងតាំងនាយករដ្ឋមន្ត្រីស្ត្រី​ដំបូង ក្នុងរយៈពេល៣០ឆ្នាំ

ម៉ាក្រុងតែងតាំងនាយករដ្ឋមន្ត្រីស្ត្រី​ដំបូង ក្នុងរយៈពេល៣០ឆ្នាំ

កាលពីថ្ងៃចន្ទទី១៦ឧសភាប្រធានាធិបតីបារាំងលោកអ៊ីម៉ានូអ៊ែល ​ម៉ាក្រុង បានប្រកាសតែងតាំង លោកស្រី Elisabeth Borne រដ្ឋមន្ត្រីក្រសួងការងារជានាយករដ្ឋមន្ត្រីដើម្បីដឹកនាំផែនការកំណែទម្រង់ប្រកបដោយមហិច្ឆតាបន្ទាប់ពីចូល កាន់តំណែងអាណត្តិទី២របស់លោក។ លោកស្រី Elisabeth Borneក្លាយជានាយករដ្ឋមន្ត្រីស្រីដំបូងគេដែល ដឹកនាំរដ្ឋាភិបាលបារាំងក្នុងរយៈពេលជាង៣០ឆ្នាំ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានបារាំងAFP។

នាយករដ្ឋមន្ត្រីស្រីចុងក្រោយរបស់បារាំងគឺលោកស្រី Edith Cresson បានដឹកនាំគណៈរដ្ឋមន្ត្រីរយៈពេលខ្លីពីខែឧសភា ឆ្នាំ ១៩៩១ដល់ខែមេសាឆ្នាំ១៩៩២ក្រោមការដឹកនាំរបស់ប្រធានាធិបតី Francois Mitterrand ។

ការប្រកាសតែងតាំងនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្រ្តី Jean Castexបានលាលែងពីតំណែង

ដែលជាផ្នែកមួយនៃការរុះរើសគណៈរដ្ឋមន្រ្តី លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៦ ខែឧសភា បានជ្រើសតាំង លោកស្រី Elisabeth Borne ជានាយករដ្ឋមន្រ្តីថ្មី។

លោកម៉ាក្រុងវ័យ៤៤ឆ្នាំបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២៤ មេសា​ប្រឆាំងនឹងមេដឹកនាំស្តាំនិយមសលោកស្រី Marine Le Pen ដោយទទួលបានសំឡេងគាំទ្រ៥៩ ទល់នឹង ៤១ភាគរយ។

ក្រោយទទួលបានតំណែងនេះលោកស្រីបាននិយាយថា គ្មានអ្វីអាចបញ្ឈប់ការប្រយុទ្ធដើម្បីតំណែងរបស់ស្ត្រីនៅក្នុងសង្គមរបស់យើងបានទេ។នៅក្នុងពិធីផ្ទេរតំណែងលោកស្រីបានផ្តាំផ្ញើ ដល់ក្មេងស្រីតូចៗជំនាន់ក្រោយទាំងអស់ដែលគួរតែ សម្រេចក្តីសុបិនរបស់ពួកគេ។អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Borne ក៏បានជំរុញឱ្យមានប្រតិកម្មលឿន និងខ្លាំងជាងមុនចំពោះ “បញ្ហាប្រឈមអាកាសធាតុ និងអេកូឡូស៊ី។

RELATED ARTICLES